ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​-​ម្តាយ​អា​មេ​រិ​ក​កាត់កាល់​កូនស្រី​ព្រោះ​រើស​អើ​សបុរស​ស្បែក​ខ្មៅ

7 ឆ្នាំ មុន

វេ​ប​សាយ​«​អាំង​ដេ​ប៉ង​ដង់​» របស់​អា​មេ​រិ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​រឿងរ៉ាវ​របស់​គូស្នេហ៍​មួយគូ​ដែល​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកលេង​អុ​ី​ន​ធើ​រ​ណែ​ត ព្រោះ​ខាង​ស្រី​ត្រូវ​ក្រុម​គ្រួសារកាត់កាល់​ចោល​ដោយសារ

វេ​ប​សាយ​«​អាំង​ដេ​ប៉ង​ដង់​» របស់​អា​មេ​រិ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​បាន​ផ្សាយ​រឿងរ៉ាវ​របស់​គូស្នេហ៍​មួយគូ​ដែល​ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកលេង​អុ​ី​ន​ធើ​រ​ណែ​ត ព្រោះ​ខាង​ស្រី​ត្រូវ​ក្រុម​គ្រួសារកាត់កាល់​ចោល​ដោយសារ​សេពគប់​ជាមួយ​បុរស​ស្បែក​ខ្មៅ ។

នាង​Allie Dowdle អាយុ​១៨​ឆ្នាំ នៅ​រដ្ឋ​ថេ​ន​ណេ​ស៊ី សហរដ្ឋអាមេរិក ឱ្យ​ដឹង​ថា​នាង​ចាប់ផ្តើម​សេពគប់​ជាមួយ​លោក​Michael Swift ជា​មិត្ត​រួម​ថ្នាក់​តាំងពី​ឆ្នាំ​មុន និង​សម្រេច​ចិត្ត​ណែនាំ​គេ​ឱ្យ​អ្នក​ផ្ទះ​ស្គាល់ ។ នៅ​ពេល​រៀបរាប់​ឱ្យ​ឪពុក​-​ម្តាយ​ស្តាប់ រួម​ទាំង​យក​រូបថត​របស់​គេ​ឱ្យ​មើល ស្រាប់តែ​កើតការ​ជំទាស់ ហើយ​ឪពុក​ដាក់​កំហិត​ឈប់​ឱ្យ​ទាក់ទង​បុរស​រូប​នោះ ។

Allie Dowdle និយាយ​ថា «​ខ្ញុំ​មិន​យល់​ហេតុ​អី្វ​បានជា​មនុស្ស​យើង​ប្រកាន់​ពណ៌​សម្បុរ​បែប​នេះ !

ខ្ញុំ​មិន​អាច​ណែនាំ​ពន្យល់​ពី​រឿង​នេះ​បាន​ទេ ។ ទោះបីជា​មាន​បម្រាម​ក៏​ដោយ ប៉ុន្តែ​នាង​ខ្ញុំ​នៅ​តែ​សេពគប់ Michael បន្ត »

នៅ​ខែធ្នូ​កន្លង​មក​នាង Allie Dowdle ព្យាយាម​នាំ​សង្សារ​ទៅ​ជួប​ឪពុក​-​ម្តាយ​ដោយ​សង្ឃឹមថា​ពួក​គាត់​ប្តូរ​ចិត្ត ប៉ុន្តែ​ជា​អកុសល​បែរជា​ស្ថានការណ៍​កាន់តែ​អាក្រក់​ឡើង ព្រោះ​ឪពុក​ដល់​ថ្នាក់​ប្រកាស​កាត់កាល​កូនស្រី ដោយ​យក​ប្រាក់​ពី​ធនាគារ​ទាំងអស់​របស់​នាង យក​ទូរស័ព្ទ រថយន្ត រួម​ទាំង​មិន​បង់ថ្លៃ​សាលា​ទៀត​ផង​» ។

រឿងរ៉ាវ​នោះ​រីក​កាន់តែ​ធំ​ព្រោះ​នាង​Allie Dowdle ប្រឈម​មុខ​បាត់បង់​ការ​សិក្សា ប្រសិនបើ​គ្មាន​ប្រាក់ ។ ហេតុ​ដូច្នេះ​នាង​សម្រេចចិត្ត​ប្រកាស​រក​ការ​បរិច្ចាគ​ប្រាក់​តាម​វេ​ប​សាយ​«GoFundME» ដោយ​រៀប​រា​បើ​រឿងរ៉ាវ​ស្នេហា​របស់​នាង​ដែល​ត្រូវ​បាន​ក្រុម​គ្រួសារ​កាត់កាល​ព្រោះតែ​ស្រលាញ់​បុរស​ស្បែក​ខ្មៅ ។ តាម​រយៈ​ការ​អំពាវនាវ​នោះ អ្នកលេង​អុ​ី​ន​ធើ​រ​ណែ​ត​បរិច្ចាគ​ប្រាក់​ជាង​៣១.០០០​ដុល្លារ​ជួយ​នាង​Allie Dowdle ក្រោយ​ពី​រៃ​អង្គាស​៣​ថ្ងៃ ។

ចំណែក​លោក​ប៊ី​ល ដូ​វ​ដល ឪពុក​របស់​នាង​Allie ឱ្យ​ដឹង​ថា​លោក និង​ប្រពន្ធ​ទទួលយក​បាន​ទោះជា​កូនស្រី​សេពគប់​ជាមួយ​នរណា​ក៏​ដោយ ប៉ុន្តែ​មិន​យល់​ស្រប​ដែល​នាង​សេព​គប់​ជាមួយ​Michael និង​បុរស​ផ្សេង​ទៀត​ក្នុង​ពេល​កន្លង​មក ។ ចំពោះ​ហេតុ​ដែល​លោក​កាត់់​ផ្តាច់​ប្រាក់​ឧបត្ថម្ភ​គ្រប់​បែប​យ៉ាងនោះ ព្រោះ​កូនស្រី​ដែល​ខ្លួន​ខំ​ចិញ្ចឹម​នា​ពេល​កន្លង​មក​បាត់បង់​ចរិត​និស្ស័យ​ធម្មជាតិ ហើយ​ប្រាកដ​ណាស់​នាង​ត្រូវការ​ចាកចេញ​ទៅ​ក្រៅ និង​រស់នៅ​ដោយ​ខ្លួនឯង ៕