ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្ទាន់​ៗ! Man Utd ចាយ​លុយ​យ៉ាង​សម្បើម​នាំ​យក Casemiro ពី Real Madrid

1 ឆ្នាំ មុន

អង់គ្លេស ៖ ក្លិប​អធិរាជ​ស Real Madrid បាន​បើកចំហ​លើ​ការ​ទទួលយក​សំណើ​របស់​ក្លិប​បិសាច​

អង់គ្លេស ៖ ក្លិប​អធិរាជ​ស Real Madrid បាន​បើកចំហ​លើ​ការ​ទទួលយក​សំណើ​របស់​ក្លិប​បិសាច​ក្រហម Manchester United សម្រាប់​ការ​ចង់បាន​ខ្សែបម្រើ​ការពារ​ឆ្នើម Casemiro នៅ​ក្នុង​កិច្ចសន្យា​ដែល​មាន​តម្លៃលើស​ពី​៦០​លាន​ផោន​។

ប្រភព​ពី​ជា​ច្រើន​នៅ​អង់គ្លេស និង​អេ​ស្ប៉ា​ញ​បាន​រាយការណ៍​ថា កិច្ច​ពិភាក្សា​រវាង​ក្លិប​ទាំង​២ កំពុង​ដំណើរ​យ៉ាង​រលូន​។ ត្បិត Man Utd ក្រោម​ការ​ដឹកនាំ​របស់​លោក Erik ten Hag បង្ហាញ​ការ​ចង់បាន​ខ្សែបម្រើ​ឆ្នើម​ជម្រើសជាតិ​ប្រេ​ស៊ី​លវ័យ​៣០​ឆ្នាំ​រូប​នេះ មក​បំពេញ​ចន្លោះ​ខ្វះខាត​នៅ​តំបន់​បម្រើ​។ ក្រោយ​ក្លិប​បរាជ័យ​ក្នុង​នាំ​យក​ខ្សែបម្រើ Frenkie de Jong របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona បន្ទាប់​ពី​តាម​ប្រមាញ់​អស់​ជា​ច្រើន​ខែ​កន្លង​មក​។ ខណៈ​ដែល Casemiro ផ្ទាល់​ក៏​បាន​បង្ហាញ​ការ​ចាប់អារម្មណ៍​លើ​ការ​ផ្ទេរ​នេះ​ផង​ដែរ​។

ប្រភព​ចុង​ក្រោយ​ពី​លោក Fabrizio Romano អ្នកកាសែត​អ៊ី​តា​លី​ដែល​ច្បាស់ការ​បំផុត​លើ​ដំណើរការ​នៃ​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បានឱ្យ​ដឹង​ថា Man Utd នឹង​ដាក់​សំណើ​ជា​ផ្លូវការ​សម្រាប់ Casemiro ដើម្បី​បិទ​បញ្ចប់​កិច្ចព្រមព្រៀង​នៃ​ការ​ផ្ទេរ​នៅ​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០២២ (​ពេលវេលា​នៅ​អង់គ្លេស​)​។ ហើយ​ការ​ពិភាក្សា​គឺ​ស្ថិត​នៅ​ដំណាក់កាល​ចុង​ក្រោយ​។

-Man Utd នឹង​ដាក់​សំណើរ​តម្លៃ​៦០​លាន​អឺ​រ៉ូ (​ជាង​៦០​លាន​ដុល្លារ​) បូក​ថែម​១០​លាន​អឺ​រ៉ូ​នៅ​ពេល​ក្រោយ ខណៈ Real ត្រូវ​បាន​រំពឹង​ថា​នឹង​ទទួលយក​។

-Man Utd បាន​ផ្តល់​ជូន Casemiro នូវ​កិច្ចសន្យា​រយៈពេល​វែង​មាន​សុពលភាព​រហូត​ដល់​ខែមិថុនា ឆ្នាំ​២០២៦ បូក​រួម​ជម្រើស​បន្ថែម​នៅ​ពេល​ក្រោយ ហើយ​កីឡាករ​រូប​នេះ​ត្រូវ​បាន​រំពឹង​ថា​នឹង​ទទួលយក​។ ប្រភព​ជា​ច្រើន​នៅ​អង់គ្លេស​បាន​រាយការណ៍​ថា Casemiro នឹង​ទទួល​បាន​ប្រហែល​១៥,២​លាន​ផោន (១៨​លាន​ដុល្លារ​) ក្នុង​មួយ​ឆ្នាំ ដែល​មាននៅ​ក្នុង​កិច្ចសន្យា​។

-​ដំណើរការ​នេះ​នឹង​ចំណាយពេល​ប្រហែល​៤៨​ម៉ោង ដើម្បី​ធ្វើតេស្ត​សុខភាព បន្ទាប់​មក​រៀបចំ​ឯកសារ​ជាមួយ Real Madrid ដើម្បី​ចុះហត្ថលេខា​តែ​ម្តង​។

គួរ​បញ្ជាក់​ថា Casemiro បាន​ផ្លាស់​ពី​ក្លិប Sao Paulo មក​ចូលរួម​ជាមួយ Real Madrid នៅ​ឆ្នាំ ២០១៣ ក្នុង​តម្លៃ​ត្រឹម​៦​លាន​អឺ​រ៉ូ​។ អាជីព​នៅ​ទឹកដី Santiago Bernabeu ខ្សែបម្រើ​ឆ្នើម​រូប​នេះ ស៊ុត​បញ្ចូល​ទី​៣១​គ្រាប់​ពី​ការ​បង្ហាញខ្លួន​៣៣៦​ប្រកួត និង​ឈ្នះ​ពានរង្វាន់​ជា​ច្រើន​ក្នុង​នោះ​រួម​ទាំង La Liga ៣​សម័យកាល និង UEFA Champions League ៥​សម័យកាល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ