ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​លោក​ត្រាំ រស់នៅ​តាំងពី​តូច​ដេញថ្លៃ​លក់​បាន​1,39$

7 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ផ្ទះ​តាំងពី​កុមារ​របស់​លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ដាក់​ឱ្យ​ដេញថ្លៃ​ជា​លើក​ទី​២​ក្នុងអំឡុងពេល​៣​ខែ​កន្លង​មក និង​លក់​បាន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ផ្ទះ​តាំងពី​កុមារ​របស់​លោក​ដូ​ណា​ល់ ត្រាំ ប្រធានាធិបតី​សហរដ្ឋអាមេរិក​បាន​ដាក់​ឱ្យ​ដេញថ្លៃ​ជា​លើក​ទី​២​ក្នុងអំឡុង​ពេល​៣​ខែ​កន្លង​មក និង​លក់​បាន​កាលពី​ថ្ងៃ​ទី​១៧ មក​រា ២០១៧ ក្នុង​តម្លៃ​១,៣៩​លាន​ដុល្លារ ។

ក្រុមហ៊ុន​អចលនទ្រព្យ «Paramount Really USA» ធ្លាប់​យក​ផ្ទះ​ដែល​សាងសង់​នៅ​ឆ្នាំ​១៩៤០ មាន​បន្ទប់​គេង​៥ ក្នុង​ខណ្ឌ​គ្វី​ន​ក្រុង​ញូ​វ​យ៉​ក​នោះ​ដាក់​ដេញថ្លៃ​កាលពី​ចុងឆ្នាំ​២០១៦ ប៉ុន្តែ​ការ​ដេញថ្លៃ​ត្រូវ​ពន្យារពេល ព្រោះ​មាន​មនុស្ស​ចាប់អារម្មណ៍​ច្រើន ។ នៅ​ក្នុង​កំណត់ហេតុ​ក្រុង​ញូ​វ​យ៉​ក​បញ្ជាក់​ថា ផ្ទះ​មួយ​ខ្នង​នោះ​លោក​ម៉ៃ​ឃើ​ល ដេ​វី​ស អ្នក​វិនិយោគ​ផ្នែក​អចលនទ្រព្យ​បាន​ទិញ​កាលពី​ខែធ្នូ ២០១៦ ក្នុង​តម្លៃ​១,៣៩​លាន​ដុល្លារ ។

លោក Misha Haghani ប្រធាន​ក្រុមហ៊ុន​ដេញថ្លៃ​បាន​ថ្លែង​ថា​ផ្ទះ​នោះ​គួរ​មាន​តម្លៃ​ច្រើន​ជាង​នេះ ក្រោយ​ពេល​ដឹង​ពី​លទ្ធផល​ការ​បោះ​ឆ្នោត​ប្រ​ធានា​ធិ​ប​បតី​អា​មេ​រិ​ក ដែល​លោក​ដូ​ណា​ល់ ត្រាំ​ឈ្នះ​ឆ្នោត ។ ផ្ទះ​នោះ​ឪពុក​របស់​លោក​ដូ​ណា​ល់ ត្រាំ ជា​អ្នក​សាងសង់ ហើយ​លោក​ត្រាំ​រស់នៅ​រហូត​អាយុ​បាន​៤​ឆ្នាំ ៕