ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ថុ​​ហាម​ផ្តល់​ជូន​ក្នុង​អំឡុង​ចូលឆ្នាំ​ចិន ខណៈ «​អាំង​ប៉ាវ​» ប្រាក់​ផ្តល់​សិរី​សួស្តី​ដល់​​គ្រួសារ

7 ឆ្នាំ មុន

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ពិធី​បុណ្យចូលឆ្នាំ​ចិន​ក្នុង​ឆ្នាំ​២០១៧​នេះ​ត្រូវ​ថ្ងៃ​ទី​២៨ មក​រា ជនជាតិ​ចិន​ទាំងឡាយ​រមែង​ទិញ​របស់របរ​តុបតែង​លំអ​ផ្ទះ បង្កើន​សិរី​មង្គល​សួស្តី​ដល់​ក្រុម​គ្រួសារ ។

ទីភ្នាក់ងារ​ព័ត៌មាន​ស៊ី​ន​ហួ​ផ្សាយ​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ថា ពិធី​បុណ្យចូលឆ្នាំ​ចិន​ក្នុង​ឆ្នាំ​២០១៧​នេះ​ត្រូវ​ថ្ងៃ​ទី​២៨ មក​រា ជនជាតិ​ចិន​ទាំងឡាយ​រមែង​ទិញ​របស់របរ​តុបតែង​លំអ​ផ្ទះ បង្កើន​សិរី​មង្គល​សួស្តី​ដល់​ក្រុម​គ្រួសារ ។

តាម​ទំនៀមទម្លាប់​មួយ​របស់​ចិន នៅ​ពេល​ចូល​ឆ្នាំ​រមែង​ផ្តល់​រង្វាន់​ជា​កាដូ ឬ​ពាក្យ​ចិន​ហៅ​ថា «​តិ​អៀ​» ដល់​កូនចៅ និង​ក្រុម​គ្រួសារ ដើម្បី​សុំ​សិរី​សួស្តី​ដល់​ពួក​គេ ហើយ​កាដូ​ដែល​ផ្តល់​មាន​លក្ខណៈ​ខុស​ប្លែក​គ្នា ។ ស្រប​ពេល​ជាមួយ​គ្នា​នេះ​មាន​បម្រាម​ដែល​មិន​គួរ​ផ្តល់​ក្នុង​ថ្ងៃ​ចូល​ឆ្នាំ ព្រោះ​ជា​វត្ថុ​អពមង្គល​រួម​មាន ៖

១-​ហាម​ផ្តល់ «​នាឡិកា​» ដល់​ចាស់ទុំ
នាឡិកាដៃ ឬ​នាឡិកាព្យួរ​នឹង​ជញ្ជាំង តាម​ប្រពៃណី​វប្បធម៌​ចិន គឺ​មាន​លក្ខណៈ​ប្រកាន់​យ៉ាង​ខ្លាំង ដោយ​ក្នុង​ភាសា​ចិន នាឡិកា​ហៅ​ថា «​ជុង​» និង​មាន​ពាក្យ «​ជុង​» ដែរ ប្រែ​ថា «​ស្លាប់​» ។ ដូច្នេះ​នាឡិកា​គឺជា​វត្ថុ​អពមង្គល​មិន​គួរ​ផ្តល់​ជូន​ដល់​ចាស់ទុំ​ទេ ។

២-​ហាម​ផ្តល់ «​ឆត្រ​» ដល់​គូស្នេហ៍
ពាក្យ​ថា «​ឆត្រ​» ភាសា​ចិន​មាន​សូរសៀង «​សាន​» សំដៅលើ​ការ «​បែកបាក់​» និង «​ខាតបង់​» ។ ដូច្នេះ​គួរ​កុំ​ផ្តល់​កាដូ​ជា​ឆត្រ​ដល់​គូស្នេហ៍​ក្នុង​ពេល​ចូល​ឆ្នាំ ប៉ុន្តែ​ប្រសិនបើ​ផ្តល់​ឆត្រ​ឱ្យ​នរណា​ម្នាក់​នៅ​ពេល​ភ្លៀង គឺជា​រឿង​មួយ​មិន​រាប់​បញ្ចូល​ក្នុង​ន័យ​នោះ​ទេ ។

៣-​ហាម​ផ្តល់​មួក​ពណ៌ «​បៃតង​» ដល់​បុរស
មួក​មិនមែន​ជា​ជម្រើស​ល្អ​ក្នុង​វប្បធម៌​ចិន​ទេ ព្រោះ​ចិន​ពី​សម័យ​មុន​មាន​ជំនឿ​លើ​ប្រផ្នូល​អាក្រក់​ទាក់ទង​នឹង​មួក ។ ឧបមា​ថា ប្រសិនបើ​មាន​អ្នក​ស្លាប់ កូនចៅ​នឹង​ពាក់មួក​ឱ្យ​សព​ដើម្បី​បង្ហាញ​ពី​ភាព​កតញ្ញូ ប្រសិនបើ​បុរស​ណា «​ពាក់​មួយ​បៃតង​» ភាសា​ចិន​ហៅ​ថា «​តៃ​លី​ម៉ា​វ​ជឺ​» ប្រើ​សម្រាប់​ហៅ​បុរស​ដែល​គេ «​ពាក់​ស្នែង​» ឬ «​ពាក់​កា​ឡូ​ស​» ។ តាម​ការ​ចារឹក​នៅ​ក្នុង​សម័យ​រាជវង្ស​យួន ក្នុង​អំឡុង​ពី​ឆ្នាំ​១៨១៤​ដល់​ឆ្នាំ​១៩១១ រមែង​បង្ខំ​ឱ្យ​នារី​រកស៊ី​ផ្លូវភេទ​ពាក់មួក​បៃតង ។ តាម​ជំនឿ​របស់​ចិន​រមែង​យល់​ថា បើ​បុរស​ណា​ពាក់មួក​បៃតង​រមែង​ត្រូវ​ប្រពន្ធ​ជា​អ្នក​ដឹក​ក្រ​ឡូ​ស ឬ​ប្រពន្ធ​ជា​អ្នក​ចិញ្ចឹម ។

៤-​ហាម​ផ្តល់ «​ឱសថ​» ធ្វើ​ជា​កាដូ
ប្រសិនបើ​អ្នក​ផ្តល់ «​ឱសថ​» ជា​កាដូ ទោះបីជា​មាន​ចេតនា​ល្អ​ក៏​ដោយ ប៉ុន្តែ​ជនជាតិ​ចិន​ដែល​ទទួល​បាន​អាច​យល់​ថា កាដូ​នេះ​ជា «​ប្រផ្នូល​ចង់ឱ្យ​មាន​ជំងឺ​» ។

៥-​ហាម​ផ្តល់ «​ស្បែកជើង​» ដល់​មនុស្ស​នៅ​ក្រៅ​ក្រុម​គ្រួសារ
«​ស្បែកជើង​» ចិន​ហៅ​ថា «​សៀ​» មាន​ន័យ​ថា «​ខ្មោច​ព្រាយ​បិសាច​» ជា​វត្ថុ​ដ៏​អាក្រក់​ខ្មៅ​ងងឹត ធ្វើ​ឱ្យ​ឈឺ​ថ្កាត់ ឬ​ជួប​វិបត្តិ​។

ដូច្នេះ​ជនជាតិ​ចិន​មិន​និយម​ផ្តល់​ស្បែកជើង​ធ្វើ​ជា​កាដូ​ទេ ប្រសិនបើ​មាន​ផ្តល់​ស្បែកជើង​«​ចង្អៀត​» ឬ «​តូច​» សម្រាប់​អ្នក​ពាក់ មាន​ន័យ ថា «​រឿង​ស្មុគស្មាញ​កំពុង​នឹង​កើតឡើង​» លើ​ជីវិត​របស់​គេ ។

៦-​ហាម​ផ្តល់​ប្រអប់​ជា​កាដូ​ពណ៌​ស​-​ខៅ
វប្បធម៌​ចិន «​ខ្មៅ​-​ស​» ជា​ពណ៌​ទាក់ទិន​នឹង​បុណ្យសព គ្រោះអាក្រក់ និង​ជា​ពណ៌​អពមង្គល ដូច្នេះ​លោក​អ្នក​គួរ​ចៀសវាង​កាដូ​ដែល​មាន​ពណ៌​នេះ ហើយ​ងាក​ទៅ​ប្រើ​ពណ៌​ក្រហម ឬ​ពណ៌​ឆើតឆាយ​នឹង​ផ្តល់​ភាព​កក់ក្តៅ បង្កប់​ដោយ​ភាព​សុខសាន្ត ។

* ការ​ផ្តល់ «​ប្រាក់​» ឬ «​អាំង​ប៉ាវ​» ផ្តល់​សិរី​សួស្តី​ដល់​ក្រុម​គ្រួសារ
ក្រៅពី​បម្រាម​ទាំងនោះ លោក​អ្នក​គួរ​ផ្តល់ «​ប្រាក់​» ជា​រឿង​ល្អ​បំផុត ។ បញ្ហា​នេះ​មិន​ទាក់ទង​នឹង​ការ​បែងចែក​វណ្ណៈ ឬ​យស​សក្តិ​ទេ គឺជា​រឿង​មួយ​បង្ហាញ​ពី​ក្តី​ស្រឡាញ់ និង​ការ​ជូនពរ​ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ចិន ដោយ​ដាក់​លុយ​នៅ​ក្នុង​ស្រោមសំបុត្រ​ពណ៌​ក្រហម ហៅ​ថា «​អាំង​ប៉ាវ​» ទោះជា​មាន​ចំនួន​តិច ឬ​ច្រើន​ក្តី ស្រប​តាម​សទ្ធា​។
ជា​ទូទៅ​ជន​ជាតិចិន​ភាគច្រើន​ផ្តល់​ជា​លេខ​គូ ពិសេស​លេខ «៨» ភាសា​ចិន​ហៅ​ថា «​ប៉ា​» ឬ «​ហ្វា​» សំដៅលើ «​ភាព​ចម្រុងចម្រើន​មានទ្រព្យ​ស្តុកស្តម្ភ​» ព្រោះ​ជនជាតិ​ចិន​ចាត់​ទុក​លេខ​៨​ជា​លេខ «​មង្គល​សួស្តី​» ៕