ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លំនៅ​ឋាន​ព្រឹទ្ធាចារ្យ​ប្រាជ្ញ ឈួ​ន ទទួល​ជួបជុំ​អ្នក​រួម​អាជីព​នា​ថ្ងៃម្សិលម៉ិញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកចម្រៀង​ចាប៉ី​ដង​វែង​នឹង​ជួបជុំ​គ្នា ​នៅ​ថ្ងៃ​ទី​២១ ខែមករា ២០១៧ នេះ​រួម​មាន​ព្រឹទ្ធាចារ្យ​ប្រាជ្ញ ឈួ​ន ព្រឹទ្ធាចារ្យ​គង់ ណៃ ស្មៀន​នេត្រ ប៉េ លោក​សួន សាន និង​អ្នក ចម្រៀង​ចាប៉ី​ដង​វែង​ពី​ខេត្តស្វាយរៀង

រាជធានី​ភ្នំពេញ ៖ អ្នកចម្រៀង​ចាប៉ី​ដង​វែង​នឹង​ជួបជុំ​គ្នា ​នៅ​ថ្ងៃ​ទី​២១ ខែមករា ២០១៧ នេះ​រួម​មាន​ព្រឹទ្ធាចារ្យ​ប្រាជ្ញ ឈួ​ន ព្រឹទ្ធាចារ្យ​គង់ ណៃ ស្មៀន​នេត្រ ប៉េ លោក​សួន សាន និង​អ្នក ចម្រៀង​ចាប៉ី​ដង​វែង​ពី​ខេត្តស្វាយរៀង​ម្នាក់​ទៀត ។ ពួក​គាត់​នឹង​សំ​ណះ​សំ​ណា​ល ព្រមទាំង​ទទួលទាន​អាហារ​រួម​គ្នា​នៅ​ឃុំ​ខ្វាវ ស្រុក​ទ្រាំង ខេត្តតាកែវ ជា​ទឹកដី​កំណើត និង​ទីកន្លែង​ស្នាក់​នៅ​បច្ចុប្បន្ន​របស់​ព្រឹទ្ធាចារ្យ​ប្រាជ្ញ ឈួ​ន ។

ការ​ប្រកាស​ជួយ​ដល់​អ្នកចម្រៀង​ចាប៉ី​ដង​វែង​និង​រៀបចំ​ជួបជុំ​គ្នា​នេះ ក្រោយ​ពី​តារាចម្រៀង​សន វិ​ជ្ជ​បុត្រ មើលឃើញ​ពី​ការ​លំបាក​របស់​អ្នក​ចាប៉ី​ដង​វែង​ដែល​មាន​វ័យ​កាន់តែ​ជរា និង​ជីវភាព​ខ្វះមុខខ្វះក្រោយ ។

លោក​សន វិ​ជ្ជ​បុត្រ បាន​ទាក់ទង​ទៅ​កាន់​អ្នកចម្រៀង​ចាប៉ី​ដង​វែង​ចំនួន​៤​នាក់ ហើយ ជួបជុំ​គ្នា​នៅ​ភ្នំពេញ​ដើម្បី​ចេញដំណើរ​ទៅ​កាន់​លំនៅ​ឋាន​របស់​ព្រឹទ្ធាចារ្យ​ប្រាជ្ញ ឈួ​ន នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមករា ២០១៧ តាម​រថយន្ត​មួយ​គ្រឿង រួម​ជាមួយ​សិល្បករ​មួយ​ចំនួន ។ កម្មវិធី​នោះ​ជា​ការ​លើកទឹកចិត្ត ជំរុញ​ឲ្យ​មានការ​លើក​ស្ទួយ និង​គាំទ្រ​បន្ថែម​ពី​មហាជន ចំពោះ​សិល្បៈ​ចាប៉ី​ដង​វែង​ដែល​ទើបនឹង​ដាក់​បញ្ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​អ​រូបិយ​ពិភពលោក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

មាន​អំណោយ​របស់​លោក​សន វិ​ជ្ជ​បុត្រ សម្រាប់​ប្រគល់​ជូន គឺជា​ប្រាក់​ដែល​សប្បុរសជន​មួយ​ចំនួន​ជួយ​ដល់​លោក ហើយ​លោក​ធ្វើបុណ្យ​បន្ត​ទៀត ។ ក្រៅពី​នេះ​ក៏​មានការ​រួម​គ្នា​ជាមួយ​សិល្បករ និង​សប្បុរសជន​មួយ​ចំនួន​ទៀត​ដូច​ជា កញ្ញា​វី រី​យ៉ា តារា​សម្តែង និង​ជា​ថៅកែ​ហាង​វី​យ៉ា សាឡ​ន​, តារា​សម្តែង​កញ្ញា​សួង សុខ​សា​រ៉ា​នី​ត​, តារាចម្រៀង​អេ​ន​ណា និង​អេ​មី​, អ្នកស្រី ជេ​នី រ័​ត្ន ប្រធាន​ផ្នែក​ទីផ្សារ ក្រុមហ៊ុន​សុគន្ធ​វឌ្ឍនៈ​ត្រេ​ឌី​ង​, អ​តី​តារា​សម្តែង​កញ្ញា​ថា​ច់ ផល្លា​, លោកស្រី Linny Jay Jay CH រស់នៅ​ប្រទេស​អូស្ត្រាលី និង​សប្បុរសជន​មួយ​ចំនួន​ទៀត ។

ព្រឹទ្ធាចារ្យ និង​សិល្បករ​ចាប៉ី​ដង​វែង​នឹង​ទទួល​បាន​ប្រាក់​អំណោយ ម្នាក់​ៗ​យ៉ាងតិច​១០០​ដុល្លារ​អា​មេ​រិ​ក រួម​ជាមួយ​គ្រឿង​ឧបភោគបរិភោគ​មួយ​ចំនួន​ទៀត ។

លោក​សន វិ​ជ្ជ​បុត្រ និយាយ​ថា «​ទោះជា​អ្វី​ដែល​ខ្ញុំ និង​សប្បុរសជន​រួម​គ្នា​ជួយ​នៅ​ពេល​នេះ​មិន​ទាន់​គ្រប់គ្រាន់​នឹង​តម្រូវការ​របស់​សិល្បករ​ទាំងអស់​ក្តី ប៉ុន្តែ​នេះ​គឺជា​ទឹកចិត្ត​ដែល​ខ្ញុំ​និង​សប្បុរសជន​មាន ។ ខ្ញុំ​ក៏​រំពឹង​ដែរ​ថា ប្រជាពលរដ្ឋ​ខ្មែរ នឹង​ជួយ​គាំទ្រ លើកទឹកចិត្ត​បន្ត​ដល់​សិល្បៈ ក៏​ដូច​ជា​សិល្បករ​ផ្នែក​ចាប៉ី​ដង​វែង​នេះ​» ៕