ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទង់​មតិ ៖ ការ​ប្រើប្រាស់​អីុន​ធើ​រ​ណែ​ត​ និងទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ឡើង​ខ្ពស់​ខ្លាំង​នៅ​អា​មេ​រិ​ក

7 ឆ្នាំ មុន

តាម​ការ​ស្ទង់​មតិ​សាធារណៈ​មួយ​បាន​បង្ហាញ​ថា យុវជន​ជាតិ​អា​មេ​រិ​ក​៤​នាក់ មាន​៣​នាក់​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​ដែល​ធ្វើ​ឲ្យ​មាន​កំណើន​ផ្នែក​សេវាកម្ម​អីុន​ធើ​រ​ណែ​ត ។

មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​បង្ហាញ​ទិន្នន័យ​ស្ទង់​មតិ​ថា

តាម​ការ​ស្ទង់​មតិ​សាធារណៈ​មួយ​បាន​បង្ហាញ​ថា យុវជន​ជាតិ​អា​មេ​រិ​ក​៤​នាក់ មាន​៣​នាក់​ប្រើប្រាស់​ទូរស័ព្ទ​ឆ្លាត​វៃ​ដែល​ធ្វើ​ឲ្យ​មាន​កំណើន​ផ្នែក​សេវាកម្ម​អីុន​ធើ​រ​ណែ​ត ។

មជ្ឈមណ្ឌល​ស្រាវជ្រាវ Pew បាន​បង្ហាញ​ទិន្នន័យ​ស្ទង់​មតិ​ថា ចំនួន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​វៃឆ្លាត​ក្នុង​ឆ្នាំ​២០១៦​កន្លង​ទៅ​នេះ មាន​ចំនួន​៧៧% កើនឡើង​ពី​៣៥%​នៃ​ចំនួន​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​វៃឆ្លាត​នៅ​ឆ្នាំ​២០១១ ។ មូលហេតុ​នៃ​ការ​កើនឡើង​យ៉ាងច្រើន​បែប​នេះ​បណ្តាល​មក​ពី​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​វៃឆ្លាត​របស់​អ្នក​ដែល​មាន​ចំណូល​ទាប និង អ្នក​ដែល​មាន​វ័យ​ចាប់ពី​៥០​ឆ្នាំ​ឡើង​ទៅ​មានការ​កើនឡើង ។

លោក​Aaron Smith អ្នក​ស្រាវជ្រាវ​មក​ពី​Pew បាន​និយាយ​ថា សម្រាប់​យុវជន​ប្រើ​ទូរស័ព្ទ​វៃឆ្លាត​មាន​ស្ទើរ​គ្រប់​ទីកន្លែង មាន​ន័យ​ថា អ្នក​ដែល​មាន​អាយុ​ក្រោម​២៩​ឆ្នាំ មាន​៩២% មាន​ទូរស័ព្ទ​វៃឆ្លាត​ប្រើប្រាស់​ក្នុង​ដៃ ។ ប៉ុន្តែ​អ្វី​ដែល​ពិសេស​នោះ​គឺ​ប្រជាជន​អា​មេ​រិ​ក​ដែល​មាន​វ័យ​ចាប់ពី​៥០​ឆ្នាំ​ឡើង ៤​នាក់ មាន​៣​នាក់​ប្រើប្រាស់​ទូរស័ព្ទ​វៃឆ្លាត​។ ជាង​នេះ​ទៅ​ទៀត​អ្នក​ដែល​មាន​វ័យ​ចាប់ពី​៥០​ឡើង​ទៅ​ក៏​ជា​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​ដែរ តួយ៉ាង​អ្នក​ដែល​មាន​វ័យ​ចាប់ពី​៦៥​ឆ្នាំ​ឡើង​ទៅ​១០​នាក់ មាន​៤​នាក់​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប ។

កត្តា​មួយទៀត​ដែល​គួរ​ឲ្យ​កត់សម្គាល់​ដែរ​ថា យុវជន​រស់នៅ​ក្នុង​ជីវភាព​ដែល​មាន​ប្រាក់​ចំណូល​ទាប​ក៏​ប្រើប្រាស់​ទូរស័ព្ទ​ទំនើប​ដែរ ឬ​យើង​អាច​និយាយ​បាន​ថា អ្នក​ដែល​មាន​ប្រាក់​ចំណូល​ទាប​ជាង​៣០.០០០​ដុល្លារ​អា​មេ​រិ​ក​ក្នុង​មួយ​ឆ្នាំ​ប្រមាណ​៦៤​ភាគរយ​មាន​ទូរស័ព្ទ​ទំនើប​ប្រើប្រាស់​។

ចំណែក​អ្នក​ដែល​ប្រើប្រាស់​ក្តារ​ចុច​ឆ្លាត​វៃ​អាយ​ផេ​ត​វិញ មាន​ចំនួន​៥១%​នៅ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៦ គឺ​មានការ​កើនឡើង​យ៉ាង​ខ្លាំង ព្រោះ​នៅ​ឆ្នាំ​២០១០​ចំនួន​អ្នក​ដែល​ប្រើប្រាស់​ក្តារ​ចុច​ឆ្លាត​វៃ​មាន​ត្រឹមតែ​៣%​នោះ ។

ជាង​នេះ​ទៅ​ទៀត​តាម​ការ​ស្ទង់​មតិ​ក៏​មានការ​កើនឡើង​នូវ​តម្រូវការ​ប្រើប្រាស់​អីុ​ន​ធើ​រ​ណែ​ត​ល្បឿន​លឿន​ខ្ពស់​ណាស់​ដែរ​នៅ​តាម​ផ្ទះ​របស់​ប្រជាជន​អា​មេ​រិ​ក ។ ក្នុង​ចំនោម​៧៣%​នៃ​ប្រជាជន​អា​មេ​រិ​កបាន​ប្រាប់​ថា ខ្លួន​មាន​ប្រើប្រាស់​សេវា​អីុន​ធើ​រ​ណែ​ត​នៅ​ក្នុងផ្ទះ​គេ​ផង​ដែរ ។

តាម​ការ​ស្រាវជ្រាវ​បង្ហាញ​ថា ប្រជាជន​អា​មេ​រិ​ក​ប្រមាណ​៨៨%​ភ្ជាប់​សេវាកម្ម​អីុ​ន​ធើ​រ​ណែ​ត​នៅផ្ទះ និង​មាន​ប្រជាជន​អា​មេ​រិ​ក​ប្រមាណ​១២%​ទៀត ប្រើប្រាស់​អីុ​ន​ធើ​រ​ណែ​ត​តាម​រយៈ​ទូរស័ព្ទ​របស់​គេ​ដោយ​ឯករាជ្យ ។ Pew បាន​រក​ឃើញ​ថា ប្រជាជន​អា​មេ​រិ​ក​៦៩%​ប្រើប្រាស់ បណ្តាញ​សង្គម​ដែល​មាន Facebook ជា​បណ្តាញ​សង្គម​នាំ​មុន​លើ​អ្នក​ប្រើ​ប្រាស់​វា ។ ក្នុង​នោះ​អ្នក​ប្រើប្រាស់ Facebook មាន​ចំនួន​៦៨% អ្នក​ប្រើប្រាស់ Instagram មាន​ចំនួន​២៨% អ្នក​ប្រើប្រាស់ Pinterest មាន​ចំនួន​២៦% និង​អ្នក​ប្រើប្រាស់ Twitter មាន​ចំនួន​ន​២១%៕