ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថតបានចោរពេលបា.ញ់បុរស​​រងគ្រោះ… ត្រូវ​តែចាប់ឃាតករនេះ​ជា​បន្ទាន់​​… ​

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្តឱ្យដឹងថា ករណី​ចោរ​ប្លន់​បា.ញ់​បុរសម្នាក់​ក្នុងចំណោមជនរងគ្រោះ​៣នាក់ (ដែល​នារីម្នាក់​ជា​គូដណ្តឹង) ​​នៅមុខផ្ទះពេលកំពុងបើកទ្វារនោះ គិតមកដល់ព្រឹក​ថ្ងៃទី​២១ មករា នេះ បុរស​រងគ្រោះបាន​ស្លា.ប់​ហើយ ដោយ​សារ​តែស្ថាន​ភាព​​​របួស​​​ធ្ងន់​ធ្ងរ​​ពេក ។

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្តឱ្យដឹងថា ករណី​ចោរ​ប្លន់​បាញ់​បុរសម្នាក់​ក្នុងចំណោមជនរងគ្រោះ​៣នាក់ (ដែល​នារីម្នាក់​ជា​គូដណ្តឹង) ​​នៅមុខផ្ទះពេលកំពុងបើកទ្វារនោះ គិតមកដល់ព្រឹក​ថ្ងៃទី​២១ មករា នេះ បុរស​រងគ្រោះបាន​ស្លាប់​ហើយ ដោយ​សារ​តែស្ថាន​ភាព​​​របួស​​​ធ្ងន់​ធ្ងរ​​ពេក ។

បច្ចុប្បន្ន ករណីនេះ ត្រូវបាន​មន្រ្តីនគរបាលជំនាញមួយក្រុម ចុះទៅសួរ​ព័ត៌មាន​បន្ថែមពី​ករណី​បាញ់ប្លន់​បាញ់​​យ៉ាង​សាហាវ​​នេះ សង្ឃឹម​ថា នឹង​អាចរកឃាតករដៃដល់នេះឃើញ ​មកទទួលទោសតាមច្បាប់ឆាប់ៗនេះ ព្រោះសកម្មភាពរបស់ក្រុម​ចោរ​ទាំងនោះ​​ក៏ត្រូវបាន​កាមេរ៉ាសុវត្ថិភាពថតជាប់ហើយដែរ  ។

គួររំលឹកថា បុរស​ម្នាក់​រួម​និង​នារី​២​នាក់ ខណៈ​ជិះ​រថយន្ត​ចេញពី​កម្មវិធី​ខួបកំណើត​មិត្តភក្ដិ​នៅ​កោះ​ពេជ្រ​វិញ បើករថយន្ត​ត្រឡប់​ទៅ​ផ្ទះ ស្រាប់តែ​ត្រូវ​ជនសង្ស័យ​មាន​គ្នា​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ធ្វើ​សកម្មភាព​ប្លន់ និង​បាញ់​បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់ ។

ហេតុការណ៍​នេះ កើតឡើង​កាលពី​ម៉ោង​០១ និង​៣០​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២១ មក​រា ស្ថិត​លើ​ផ្លូវ​២០៧ ភូមិ​៤ ក្រុម​២៦ សង្កាត់​​​ទំនប់​ទឹក ខណ្ឌចំការមន ។

ជន​រង​គ្រោះ​របួសធ្ងន់ ឈ្មោះ​ចាន់ សុ​ជា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជា​និស្សិត ស្នាក់​នៅផ្ទះ​លេខ​១៤A ផ្លូវ​២០៧ សង្កាត់​បឹង​ទំពុន  ខណ្ឌមានជ័យ ។ ២-​ឈ្មោះ​នេ​ត សុធា​រដ្ឋ ភេទ​ស្រី អាយុ​២២​ឆ្នាំ ជា​និស្សិត ស្នាក់​នៅ​សង្កាត់​ព្រៃ​.​ស ខណ្ឌដង្កោ ត្រូវជា​គូ​ដណ្តឹង ជន​រង​គ្រោះ​ទី​១ និង​៣-​ឈ្មោះ​ចាន់ ស្រី​ប៉ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជា​សិស្ស ស្នាក់​នៅ​ស្នាក់​នៅ​ជាមួយ​ជន​រង​គ្រោះ ។

មុន​ពេល​កើតហេតុ បើ​តាម​សម្ដី​ជន​រង​គ្រោះ​ត្រូវជា​ប្អូនស្រី​ថា ពួក​គេ​មាន​គ្នា​បី​នាក់​បងប្អូន បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស GS-300 ពណ៌​.​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AI-8799 ចេញពី​ខួបកំណើត​មិត្តភក្ដិ​នៅ​កោះ​ពេជ្រ រួច​ហើយ​បាន​ចូល​ហូប​បបរ​.​ស នៅ​ហាង
លឹ​មទ្រី នៅ​ម្ដុំ​ពេទ្យ​ចិន ។

លុះ​ហូប​បបរ​រួច​ហើយ ពួក​គេ​បាន​បន្តដំណើរ​ត្រលប់​ទៅ​ផ្ទះ​វិញ ដោយ​បាន​ធ្វើ​ដំណើរ​តាម​៤៣០ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង រួច​ហើយ​បាន​បត់​ស្តាំ​ឡើង​ទៅ​ផ្លូវ​២០៧ សំដៅ​ទៅ​ផ្ទះ​របស់​ពួក​គេ តែ​ពេល​មក​ដល់​មុខ​ផ្ទះ ពួក​គេ​បាន​ឈប់​រថយន្ត រួច​ចុះ​ពីលើ​រថយន្ត​រថយន្ត​ដើរទៅ​បើកទ្វារ​ផ្ទះ ដោយ​បាន​កាន់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ស៊ិ​ច​plus មួយ នៅ​និង​ដៃ ពេល​ក​ពុង​តែ​រៀបចំ​បើកទ្វារ​ផ្ទះ ក៏​លេច​មុខ​ជនសង្ស័យ​៤​នាក់​ជិះ​ម៉ូតូ​២​គ្រឿង ម៉ាក​សង់​ប៊ិ​ច​មួយ​គ្រឿង និង​ម៉ាក​ឃ្លី​កមួយ​គ្រឿង មិន​ចាំ​ស្លាក​លេខ បាន​ជិះ​មក​ឈប់​ជិះ​រថ​យន្ត ។

ពេល​នោះ ជនសង្ស័យ​ម្នាក់​ដែល​ជិះ​ម៉ូតូ​ឃ្លី​ក បាន​ចុះ​មក​ដណ្ដើម​យក​ទូរស័ព្ទ​ពី​ដៃ​របស់​នាង ពេល​នោះ​ពួក​គេ​បាន​ប្រតាយប្រតប់
គ្នា ស្រប​ពេល​នោះ​ដែរ បងប្រុស​ឃើញ​ក៏​ជាន់​ហ្គែ​រ​រថយន្ត​បំ​បុក​ជនសង្ស័យ​ទៅ​ផ្ទប់​ទៅ​ផ្ទះ បណ្ដាល​ឱ្យ​ជនសង្ស័យ​រង​របួស​បន្តិច​បន្តួច ។ ចំណែក​ដណ្ដឹង​ក៏​រង​របួស​ក្បាល​សន្លប់​ស្ដូកស្ដឹង ដោយសារ​ត្រូវ​រថយន្ត​បុក ។

ឃើញ​ហេតុការណ៍​ដូច្នេះ បក្សពួក​ជនសង្ស័យ​ដែល​ឈប់​រង់ចាំ​នៅ​ម៉ូតូ បាន​ដក​កាំភ្លើងខ្លី​មិន​ស្គាល់​ម៉ាក បាញ់​សំដៅ​បងប្រុស​របស់​ដែល​នៅ​ក្នុង​រថយន្ត​ចំនួន​៥​គ្រាប់​ផ្ទួន​ៗ ធ្វើ​ឱ្យ​បងប្រុស​របស់​គេ​ត្រូវ​ចំនួន​៤​គ្រាប់ បណ្តាល​ឱ្យ​ហូរ​ឈាម​ស្រោច​ពេញ​ខ្លួន ។

ភ្លាម​ៗ​បងប្រុស​របស់​គេ​ត្រូវ​បាន​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ មិត្តភាព​ខ្មែរ​សូ​វៀត តែ​ដោយសារ​របួស​ធ្ងន់ធ្ងរ​ក៏​ត្រូវ​បញ្ជូន​បន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត​។ ចំណែក​គូរ​ដណ្តឹងរ​បស់បងរ​ងរ​បួស​ដោយ​រថយន្ត​បុក​ផ្ទប់​ទៅ​និង​ធ្ងន់​ត្រូវ​បាន​ដឹក​បង្អូន​ដឹក​តាម​រថយន្ត​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​នៅ​មន្ទីរពេទ្យ​កាល​ម៉ែត្រ​ដូច​គ្នា  ។ ជនសង្ស័យ​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​បាត់​ស្រមោល ដោយ​បាន​យក​ទូរស័ព្ទ​ជន​រង​គ្រោះ​ម៉ាក iPhon 6plus មួយ​គ្រឿង ទៅ​ជាមួយ​ផង​ដែរ  ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ទៅ​ដល់​រក​ឃើញ​សំបក​ក​ន្ទុះ​៥​គ្រាប់ ក្នុង​នោះ មាន​មួយ​គ្រាប់​មិន​ទាន់​ផ្ទុះ រួច​ហើយ​​បាន​សាកសួរ​ជន​រង​គ្រោះ​ពី​ដំណើររឿង​។