ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទំនើងមែន! ស្ទាក់​កា.ប់កម្ទេច​និង​ដុត​ម៉ូតូ​អស់​៤​គ្រឿង

1 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង​ ៖ ម៉ូតូ​ចំនួន​៣​គ្រឿង​រង​ការ​ដុត​កម្ទេច​ និង​១​គ្រឿង​ទៀត​រង​ការ​កាប់​បំបែក​បំណែក​ៗ ដោយសារ​​ក្រុម​អ្នកលេង​បងធំ​ប្រចាំ​តំបន់​ជាង​១០​នាក់​នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​ ។ ក្នុង​​ចំណោម​បក្សពួក​​ជាង​១០​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ឃាត់ខ្លួន​២​នាក់​…

ខេត្តស្ទឹងត្រែង​ ៖ ម៉ូតូ​ចំនួន​៣​គ្រឿង​រង​ការ​ដុត​កម្ទេច​ និង​១​គ្រឿង​ទៀត​រង​ការ​កាប់​បំបែក​បំណែក​ៗ ដោយសារ​​ក្រុម​អ្នកលេង​បងធំ​ប្រចាំ​តំបន់​ជាង​១០​នាក់​នៅ​សង្កាត់​សាមគ្គី ក្រុង​ស្ទឹង​ត្រែង​ ។ ក្នុង​​ចំណោម​បក្សពួក​​ជាង​១០​នាក់ ​ត្រូវ​បាន​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ឃាត់ខ្លួន​២​នាក់​ ដែល​នឹង​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​។​

ចំណែក​បក្សពួកផ្សេង​​ទៀត​ស្ថិត​ក្រោម​ការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ពាក់ព័ន្ធ​ករណី​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​ប្រជាពលរដ្ឋ​ដោយ​ព្រួត​គ្នា​ស្ទាក់អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ​ពេល​យប់​កាប់​និង​ដុត​ម៉ូតូ​យ៉ាង​ព្រៃផ្សៃ ​កាលពី​ថ្ងៃ​ទី​១៥ ​សីហា ​២០២២ ​ស្ថិត​នៅ​ចំណុច​ជិត​ស្ពានឈើ​បណ្តោយ​ផ្លូវ​គ្រោះ​ក្រហម​ទៅ​កាន់​ភូមិ​ខាំ​ផា​ន់​ សង្កាត់​សាមគ្គី​ ក្រុង​ស្ទឹង​ត្រែង​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​សាម​គ្កី​បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​១៨ ​សីហា នេះ​ ថា ​លោក​បាន​ទទួល​ពាក្យបណ្តឹង​ពី​ប្រជា​ពលរដ្ឋ​ចំនួន​៤​នាក់​ រស់នៅ​ភូមិ​ស្តៅ​ ឃុំ​ស្តៅ​ស្រុក​សេ​សាន លើ​ករណី បំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ អោយ​ជួយ​អន្តរាគមន៍​សុំ​រក​យុ​ត្តិ​ធ​ម៌ ​។

ប្រភព​ពី​ជន​រង​គ្រោះ​ម្នាក់​ក្នុង​ចំណោម​៤​នាក់​ ឈ្មោះ​តុលា (​ហៅ​ឡី​) រស់នៅ​ភូមិ​ស្តៅ​ឃុំ​ស្តៅ​បាន​អោយ​ដឹង​ថា ពី​ដំបូង ពួក​គេ​បានឃើញ​មនុស្ស​ពីរ​បី​នាក់​ជិះ​ម៉ូតូ​ទៅ វ៉ៃ អំ​ពូ​ល និង​កៅអី​ជ័រ របស់​អ្នក​ដទៃ ​បណ្តាល​អោយ​បាក់បែក​នៅ​ចំណុច​កំពង់ដរ​ឃុំ​ស្តៅ រួចហើយ​ក៏​ជិះ​ម៉ូតូ​ចេញ​ទៅ បន្ទាប់​មក​ម្ចាស់​របស់របរ​បាន​នាំ​គ្នា​៣​នាក់​ជិះ​ម៉ូតូ​​ទៅ​តាម ស្រាប់តែ​ដល់​កន្លែង​កើតហេតុ​ខាងលើ ក្រុម​ជន​ល្មើស​បាន​ធ្វើ​សកម្មភាព​ដេញ​កាប់​ជន​រង​គ្រោះ ដោយ​ភ័យ​ស្លន់ស្លោ​ជន​រង​គ្រោះ​បាន​ទុក​ម៉ូតូ​ចោល​រត់​យករួចខ្លួន តែ​ដោយសារ​បាន់​មនុស្ស​មិន​បាន​ពួក​គេ​កាប់​ម៉ូតូ​ខ្ទេចខ្ទី ជា​បំណែក​ៗ ។

ភ្លាម​ៗ​នោះ ​ជន​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​បងប្អូន​ជិះ​ម៉ូតូ​ទៅ​ជួយ ប៉ុន្តែ​ជា​អកុសល​បងប្អូន​ដែល​ទៅ​ជួយ​នោះ​បាន​ជិះ​ម៉ូតូ​ចំនួន​៣គ្រឿង​ទៅ​រក​ម៉ូតូ តែ​រក​មិនឃើញ​ដោយសារ​ប្រជា​ការពារ​ម្នាក់​នៅ​ក្នុង​ភូមិ​យក​លាក់​ទុក ​និង​មិន​រាយការណ៍​ជូន​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ឡើយ នៅ​ពេល​រក​ម៉ូតូ​មិន​ទាន់​ឃើញ​បង​ប្អូន​ជន​រង​គ្រោះ​ក៏​បាន​បន្តដំណើរ​ទៅ​មុខ​ទៀត ស្រាប់តែ​ជនល្មើស​មាន​បក្សពួក​ប្រមាណ​ជាង​១០​នាក់​បាន​ចេញ​ក្បែរ​កន្លែង​កើតហេតុ​ប្រដាប់​កាំបិត​និង​ដាវ ដេញ​កាប់​បងប្អូន​ដែល​ទៅ​ជួយ​ម្តង​ទៀ ដោយ​ស្ថានភាព​មិន​អាច​ទប់ទល់​បាន ក៍​ទុក​ម៉ូតូ​ទាំង​៣​គ្រឿង​នោះ​ចោល​ទៀត ហើយ​ជន​ល្មើស​បាន​នាំ​គ្នា​យក​សាំង​ចាក់​ដុត​ម៉ូតូ​ទាំង​៣​គ្រឿង​នោះ​ចោល​តែ​ម្តង​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​បាន​បញ្ជាក់​ថា​ ក្រោយ​ទទួល​បាន​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​ឈាន​ទៅ​នាំ​ខ្លួន​ជនសង្ស័យ​២​នាក់​មក​សួរនាំ​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​សង្កាត់​សាមគ្គី​និង​បាន​បញ្ជូន​ទៅ​កាន់​អធិការ​នគរបាល​ក្រុង​ស្ទឹង​ត្រែង​ដើម្បី​ស្រាវជ្រាវ​រក​បក្សពួក​បន្ថែម​ទៀត​និង​កសាង​សំណុំ​ប​ញ្ចូ​ន​ទៅ​តុលាការ​ចាត់ការ​បន្ត​និ​តិ​វិធី​ច្បាប់​។ ​

អត្ថបទសរសេរ ដោយ