ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​ប្តី​ប្រពន្ធ​សំណាង​ហើយ កុំ​អីអស់​មួយ​កាបូបបាត់ !

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព បើកទ្វារ​រថយន្ត​ដឹក​អង្ករ​មួយ​គ្រឿង លួច​យក​កាបូប​លុយ​បាន​សម្រេច ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែ​កថា​ចោរ​ៗ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​បាន​ធ្វើ​សកម្មភាព បើកទ្វារ​រថយន្ត​ដឹក​អង្ករ​មួយ​គ្រឿង លួច​យក​កាបូប​លុយ​បាន​សម្រេច ប៉ុន្តែ​ត្រូវ​បាន​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់​ស្រែ​កថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជា​ការពារ​ភូមិ និង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ ដេញ​តាម​ចាប់ខ្លួន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ចោរ​ភ័យ​ស្លន់ស្លោ បោះ​កាបូប​ចោល​វិញ រួច​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​ទៅ​បាត់​ស្រមោល​។ ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ម្ដុំ​រោងចក្រ​ស្រា​បៀរ​ក្រោ​ន ស្ថិត​នៅ​តាម​បណ្ដោយ ផ្លូវ​វេ​ង​ស្រេង ភូមិ​ថ្មគោល សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ម្ចាស់​រថយន្ត​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​ឈ្មោះ​អ្វី​មាន​ទីលំនៅ នៅឯណា​នោះ​ទេ ប៉ុន្តែ​គាត់​និយាយ​ថា នៅ​មុន​ពេល​កើតហេតុ​គាត់ និង​ប្រពន្ធ បាន​ជិះ​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​ស​ពាក់​ស្លាក​លេខ កំពត 3A-0427 ដឹក​អង្ករ ហើយ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ បាន​ឈប់​ហូប​អី ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​សេ​១០០​កូរ៉េ​ពណ៌​ក្រហម អត់​ស្លាក​លេខ​ទៅ​ឈប់​នៅ​ជិត​នោះ​។

បន្ទាប់​មក​បក្ខពួក ជនសង្ស័យ​ម្នាក់​បាន​ចុះ​ពីលើ​ម៉ូតូ បើកទ្វារ​យក​កាបូប​លុយ​រួច​ជិះ​ចេញ ក្នុង​បំណង​យក​កាបូប​នោះ​គេចខ្លួន ប៉ុន្តែ​គាត់​ឃើញ​ទាន់​ក៏​ស្រែ​កថា​ចោរ​ៗ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល ឆោឡោ​ហើយ​ប្រជា​ការពារ​ភូមិ ដែល​កំពុង ស្ថិត​នៅ​ជិត​នោះ​នាំ​គ្នា​ជួយ​ដេញ​តាម ធ្វើ​ឲ្យ​ជនសង្ស័យ​ខាងលើ​ភ័យ​ស្លន់ស្លោរ បោះ​កាបូប​លុយ​ចោល រួច​នាំ​គ្នា​ជិះ​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល​។ នៅ​ក្នុង​កាបូប​នោះ មាន​លុយ​ចំនួន ៤៥​ម៉ឺន​រៀល ខ្សែ​ក​២​ខ្សែ និង​មាន​កាត​គ្រី​ម៉ូតូ ព្រមទាំង​សម្ភារ​មួយ​ចំនួន​ទៀត​៕