ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​ខ្វះ​បច្ចេកទេស វាយ​កម្ទេច​ផ្ទះ​វីឡា​មួយ​កន្លែង បាក់​ជញ្ជាំង​មួយ​ផ្ទាំង​ធំ​ចូល​ទៅ​ក្នុង​ហាង​លក់ទំនិញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ផ្ទះ​វីឡា​ដ៏​ធំ​មួយ​ដែល​គេ​ដឹង​ថា​ជា​ផ្ទះ​របស់​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ ដែល​ទើបតែ​ទិញ

រាជធានី​ភ្នំពេញ ៖ ផ្ទះ​វីឡា​ដ៏​ធំ​មួយ​ដែល​គេ​ដឹង​ថា​ជា​ផ្ទះ​របស់​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​សាលា​រាជធានី​ភ្នំពេញ ដែល​ទើបតែ​ទិញ និង​មាន​គម្រោង​សាងសង​ង់​ជា​ថ្មី​បាន​បាក់​ជញ្ជាំង​ថ្ម​មួយ​ផ្ទាំង​ធំ​ចូល​ទៅ​ក្នុង​ហាង​លក់​សម្ភារ​ប្រើប្រាស់​មក​ពី​ប្រទេស​ជប៉ុន​មួយ​កន្លែង​ដែល​មាន​យីហោ TOTO ដែល​មាន​ជញ្ជាំង​ជាប់​គ្នា ខណៈ​ដែល​មាន​ក្រុម​ជាង​មួយ​ក្រុម​នាំ​គ្នា​វាយ​កម្ទេច​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ក៏​បណ្តាល​ឲ្យ​បាក់​នោះ សំណាងល្អ​មិន​បាន​បង្ក​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​។

ហេតុការណ៍​នេះ​ដែរ បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០១៧ នេះ នៅ​ចំណុច​ហាង​លក់​សម្ភារ​ប្រើប្រាស់​មក​ពី​ប្រទេស​ជប៉ុន​យីហោ TOTO (​ទល់មុខ​វត្ត​ចិន​ដំ​ដែក​) ផ្លូវ​លេខ​៤៧ ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​។ តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​បម្រើ​ការ​ក្នុង​ហាង​ខាងលើ​បាន​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ពួក​នាង​កំពុង​តែ​ប្រមាណ​ជាង​១០​នាក់ កំពុង​តែ​នាំ​គ្នា​រៀបចំ​លក់ដូរ និង​នាំ​ភ្ញៀវ​ដើរ​រក​ទិញ​ទំនិញ​នៅ​ក្នុង​ហាង​សុខ​ៗ​នៅ​ក៏​ស្រាប់តែ​ឭ​សំឡេង​បាក់​ជញ្ជាំង​ថ្ម​ម្ខាង​លាន់ឮ​សូរ​គ្រាំ​ង ដោយ​ពួក​នាង និង​ភ្ញៀវ​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​នាំ​គ្នា​រត់​ចែក​ជើង​ចេញ​ទៅ​ខាងក្រៅ​ហាង​ទាំងអស់​គ្នា​។

ដោយ​ការ​បាក់​ជញ្ជាំង​ថ្ម​មួយ​ផ្ទាំង​ធំ​នេះ គឺ​បណ្តាល​មក​ពី​ក្រុម​ជាង​មួយ​ក្រុម​នាំ​គ្នា​ដែល​កំពុង​តែ​នាំ​គ្នា​វាយ​ផ្ទះ​វីឡា​មួយ ដែល​មាន​ជញ្ជាំង​ជាប់​គ្នា​នោះ​នាំ​គ្នា​វាយ​កម្ទេច​ដោយ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ទើប​បណ្តាល​ឲ្យ​បាក់​ចូល​មក​ខាងក្នុង​ហាង​របស់​នាង ខណៈ​ពេល​ដែល​ពួក​នាង​កំពុង​តែ​នៅ​ខាងក្នុង លក់ទំនិញ​ឲ្យ​ភ្ញៀវ​នោះ​។ តាម​ប្រភព​ពី​មន្ត្រី​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ឱ្យ​ដឹង​ថា ករណី​បាក់​ជញ្ជាំង​ថ្ម​មួយ​ផ្ទាំង​ធំ​ចូល​ទៅ​ខាងក្នុង​ហាង​លក់​សម្ភារ​ប្រើប្រាស់​មក​ពី​ប្រទេស​ជប៉ុន​នេះ ពិតជា​មាន​ប្រាកដ​មែន​តែ​មិន​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស​ណា​ម្នាក់​រងគ្រោះថ្នាក់​ឡើយ ដោយ​បង្ក​មក​ពី​ក្រុម​ជាង​ទាំងនោះ​ធ្វើការ​ដោយ​ខុស​បច្ចេកទេស​ទើប​បណ្តាល​ឲ្យ​មានរឿង​បែប​នេះ​កើតឡើង​។

ក្រោយ​ពេល​ដែល​កើតហេតុ​រួច​ហើយ ក៏​មាន​អ្នកតំណាង​ភាគី​ខាង​ម្ចាស់ផ្ទះ​បង្ក​ចេញ​មុខ​មក​ធ្វើការ​ដោះស្រាយ ដើម្បី​ព្រម​សង​ថ្លៃ​ខូចខាត​សម្ភារ​ហាង​ដែល​រង​ការ​ខូចខាត និង​ធ្វើ​ជញ្ជាំង​សារ​ជា​ថ្មី​ឡើង​វិញ ដើម្បី​បញ្ចប់រឿង​កុំ​ឲ្យ​វែង​ឆ្ងាយ​។ ផ្ទះ​វីឡា​ដ៏​ធំ​មួយ​ខាងលើ​នេះ ត្រូវ​បាន​ប្រភព​មួយ​ចំនួន​លួច​ប្រាប់​ឱ្យ​ដឹង​ថា ជា​ផ្ទះ​របស់​លោក ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ​ដែល​ទើបតែនឹង​ទិញ​ពី​គេ ដោយ​មាន​គម្រោង​សាងសង់​ជា​ថ្មី​ក៏​ជួល​ក្រុម​ជាង​មួយ​ក្រុម​ឲ្យ​វាយ​កម្ទេច តែ​ដោយសារ​តែ​ការ​ធ្វេសប្រហែស​ក៏​ធ្វើ​ឲ្យ​បាក់​ជញ្ជាំង​ថ្ម​មួយ​ផ្ទាំង​ធំ​ចូល​ទៅ​ក្នុង​ហាង​ខាងលើ​តែ​ម្តង​៕