ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកកាសែត​ដែល​ដាក់កុង​ត្រូល​យក​ប្រាក់​ពី​ប្រជាពលរដ្ឋ​ល្មម​ដឹងខ្លួន​ហើយ !

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ពី​អនុ​ផល​ព្រៃឈើ បាន​ប្រាប់​ថា មានការ​ពិបាក​រកស៊ី​ជា​ខ្លាំង ព្រោះតែ​មាន​មនុស្ស​១​ក្រុម​ដែល​អះអាង​ថា

ខេត្តកំពង់ស្ពឺ ៖ មាន​សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ដែល​រកស៊ី​ពី​អនុ​ផល​ព្រៃឈើ បាន​ប្រាប់​ថា មានការ​ពិបាក​រកស៊ី​ជា​ខ្លាំង ព្រោះតែ​មាន​មនុស្ស​១​ក្រុម​ដែល​អះអាង​ថា ធ្លាប់​ធ្វើ​ជា​អ្នកកាសែត និង​អ្នក​យក​ព័ត៌មាន​ឲ្យ​ស្ថានីយទូរទស្សន៍​។ ប្រជាពលរដ្ឋ​បន្ត​ថា ពួក​គេ​បាន​ដាក់កុង​ត្រូល​ដើម្បី​ជំរិត​ទារប្រាក់​ពី​ពួក​គាត់ ក្នុង​១​គោ​យន្ត​ចាប់ពី ៥០​ម៉ឺន​រៀល​ឡៀង​ទៅ​។ ការ​ដាក់​កុងត្រូល​នេះ​ភាគច្រើន​ទីតាំង​ម្ដុំ​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោរ ស្រុក​ឱ​រ៉ា​ល់​។ អ្នកកាសែត​ទាំងនោះ​ភាគច្រើន ជិះ​រថយន្ត​កាម​រី​ហើម ស៊េរី​ឆ្នាំ​៩៣ ពីរ​គ្រឿង កាម​រី​គូថ​ស្វិត​២​គ្រឿង មាន​ទាំង​ពាក់​ស្លាក​លេខ​អង្គការ​ថែម​ទៀត​។

ក្រុម​អ្នកកាសែត​ទាំងនោះ​ត្រូវ​បាន​ភា្ន​ក់​ងារ សារព័ត៌មាន កោះសន្តិភាព ស្គាល់​អត្តសញ្ញាណ​អស់ហើយ ស្គាល់​ទាំង​ឈ្មោះ ទាំង​អង្គភាព ថែម​ទៀត តែ​យើងខ្ញុំ​សុំ​លាក់​សិន ទុក​ឱកាស​ឲ្យ​បុគ្គល​ទាំងនោះ​កែខ្លួន​ទៅ ដែល​ពុំ​ទាន់​ហួសពេល តែបើ​មិន​កែខ្លួន​នោះ​ទេ យើងខ្ញុំ​នឹង​បង្ហាញ​អត្តសញ្ញាណ​ហើយ ព្រោះ​អី​វា​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​អ្នកកាសែត ដែល​គេ​ស្អាតស្អំ គេ​មាន​ក្រមសីលធម៌ គេ​គោរព​វិជ្ជាជីវៈ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា ពាក់ព័ន្ធ​ទៅ​នឹង​អ្នកកាសែត​ដែល​ដាក់កុង​ត្រូវ យក​លុយ​ពី​ប្រជាពលរដ្ឋ​នេះ ប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជា ហ៊ុន សែន ធ្លាប់​មាន​ប្រសាសន៍​ហើយ ថា​ត្រូវ​តែ​ឃាត់ខ្លួន​ជា​ដាច់ខាត​ចំពោះ​ទ​ង្វើ​បែប​នេះ អ៊ីចឹង​ទេ​អស់លោក លោកស្រី​ដែល​ជា​ប្រធាន​អង្គភាព​បើ​ដឹង​ថា​កូនចៅ​ខ្លួន​ប្រព្រឹត្ត​មិនល្អ​ហើយ សូម​ប្រញាប់​ដោះស្រាយ​ឲ្យ​ហើយ​ទៅ ប្រយ័ត្ន​មានរឿង​ដល់​អង្គភាព​ទៀត​៕