ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​កំព្រា​២​នាក់​បងប្អូន​នៅ​កំពង់ឆ្នាំង បាន​ទទួល​អំណោយ​ពី​សប្បុរសជន​បន្ត

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​កំព្រា​តូច​ៗ ២​នាក់​បងប្អូន​បង្កើត រស់នៅ​ភូមិ​ទឹក​ចេញ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែល​ល្បី​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក

ខេត្តកំពង់ឆ្នាំង ៖ ក្មេង​កំព្រា​តូច​ៗ ២​នាក់​បងប្អូន​បង្កើត រស់នៅ​ភូមិ​ទឹក​ចេញ ឃុំ​ជើង​គ្រាវ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែល​ល្បី​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ម្តាយបង្កើត​ចាកចោល​ជាង​២​ឆ្នាំ​ថា​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​គ្មាន​ដំណឹង​ត្រលប់​មក​វិញ បណ្តែតបណ្តោយ​ឲ្យ​កូន​ទាំង​២​នាក់ ដែល​មាន​អាយុ​មិន​ដល់​១០​ឆ្នាំ​ផង​នោះ ត្រូវ​រស់នៅ​ក្នុងផ្ទះ​ខ្ទម ធ្លុះធ្លាយ​តាម​យថាកម្ម គួរ​សង្វេគ ត្រូវ​ទទួល​បាន​អំណោយ​មនុស្សធម៌​ពី​សប្បុរសជន​មក​ពី​រាជធានី​ភ្នំពេញ​។  ក្មេង​កំព្រា​ប្រុស​ស្រី​អភ័ព្វ​ទាំង​២​នាក់ មានឈ្មោះ ធា សា​រិ​ទ្ធិ ភេទ​ប្រុស អាយុ​៩​ឆ្នាំ ត្រូវជា​បង ។

ដោយឡែក​ក្មេង​ស្រី​ជា​ប្អូន​មានឈ្មោះ ធា រតនា អាយុ​៧​ឆ្នាំ​។ ចំណែក​ស្ត្រី​ជា​ម្តាយបង្កើត​ដែល​ចាកចោល មានឈ្មោះ ស្រី​នឿ​ន អាយុ​ជាង​៣០​ឆ្នាំ ។ តាម​សម្តី​រៀបរាប់​របស់​ស្ត្រី​ជា​ជីដូន​បង្កើត​ឈ្មោះ នី​ន មាន​វ័យ​៥៩​ឆ្នាំ បាន​រៀបរាប់​ឲ្យ​ដឹង​ថា ឪពុក​ម្តាយ​ក្មេង​ទាំង​២​នាក់ បាន​ផ្តាច់ចំណង​គ្រួសារ​ជាង​៥​ឆ្នាំ​មក​ហើយ ដោយ​កាលនោះ​ចៅ​របស់​គាត់​ទាំង​២​នៅ​តូច​ៗ​នៅឡើយ​ទេ​។ លុះ​កាល​អំឡុង​ដើមឆ្នាំ​២០១៥ ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​ថា ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ ប៉ុន្តែ​តាំងពី​ពេល​នោះ​មក​ទល់​បច្ចុប្បន្ន ពុំ​មាន​លេចឮ​ដំណឹង​អ្វី​មក​សោះ ពោល​ទៅ​បាត់​ឈឹង​តែ​ម្តង ដោយ​បណ្តែតបណ្តោយ​ឲ្យ​កូនប្រុស​ស្រី​ទាំង​២​រស់នៅ​ទាំង​គ្មាន​ឪពុក​ម្តាយ  ក្រោម​ជម្រក​ផ្ទះ​ឈើ​ប្លក់​ស​ង្ក័​សី​ធ្លុះធ្លាយ ត្រូវ​រស់នៅ តាម​យថាកម្ម ខ្វះ​អាហារ​ហូប​ចុក ខ្វះ​ភាព​កក់ក្តៅ រស់​គ្រាន់តែ​កំដរ​ថ្ងៃ​ស្លាប់​។

ប៉ុន្តែ​ព័ត៌មាន​មិន​ទាន់​ច្បាស់​ការណ៍​ថា ម្តាយ​ក្មេង​ទាំង​២​បាន​ស្លាប់​នៅ​ប្រទេស​ថៃ​ហើយ​។ លោកស្រី ហ៊ុន សុធា​រ៉ា ដែល​ជា​សប្បុរសជន​នាំ​យក​អំណោយ​ជូន​បាន​ប្រាប់​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បានឃើញ​ព័ត៌មាន​ទាក់ទង​នឹង​ក្មួយ​ប្រុស​ស្រី​ទាំង​២​នាក់ ដែល​ត្រូវ​បាន​គេ​បង្ហោះ និង​ចែកចាយ​ត​ៗ​គ្នា​ពាសពេញ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សបុ​ករួច​មក លោកស្រី និង​ក្រុម​គ្រួសារ​ពិតជា​មាន​ក្តី​អាណិតអាសូរ ទើប​សម្រេច​នាំ​យក​អំណោយ​មួយ​ចំនួន​តាម​លទ្ធភាព​មក​ផ្តល់​ជូន​ក្មួយ​ទាំង​២ ក្រែង​ដោះ​ទុក្ខ​លំបាក​ក្នុង​ជីវភាព​ក្មួយ​មួយ​គ្រា​ៗ ។ សូម​បញ្ជាក់​ថា អំណោយ​ដែល​ចែក​ជូន មាន​កង់​២​គ្រឿង កា​តាប​ចំនួន​២ សៀវភៅ ខ្មៅ​ដៃ ប៊ិ​ច និង​សម្ភារ​សិក្សា​មួយ​ចំនួន​ទៀត អង្គរ​១​ប៉ាវ គ្រឿង​ឧបភោគបរិភោគ សម្ភារ​ផ្ទះបាយ និង​ថវិកា​មួយ​ចំនួន​ផង​ដែរ​៕