​​ទើប​រអ៊ូថា ​គិតតែ​ដើរ​ផឹក ត្រូវអូន​អត់ស្តាប់ ឆ្លៀតថែម៤០០រៀល​ទៀត… ​កាប់ដាច់​…


ខេត្តក្រចេះ ៖ នគរបាល​បាន​ចាប់​ឃាត់ខ្លួន​បុរស​ស្រវឹង​ម្នាក់ ​ដែល​បាន​ប្រើ​ហិង្សា​ក្នុង​គ្រួសារ​យ៉ាងធ្ងន់ធ្ងរ​ ដោយ​យក​កាំបិត​ផ្គាក់កាប់​​ទៅ​លើ​ប្រពន្ធ​របស់​ខ្លួន​ ស្ទើរ​ដាច់​ដៃ​ម្ខាង និង​ជើង​ស្តាំ ។

បុរស​ជា​ប្តី​ដែល​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធឈ្មោះម៉េ​ង ពៅ អាយុ៤៥​ឆ្នាំ ឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះឆាយ ចាន់​បូរ អាយុ​៣៦​ឆ្នាំ រស់នៅ​ឃុំ​កំពង់​​គរ ស្រុក​ព្រែក​ប្រសព្វ ។

អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​លោកចាន់ សុ​ផល្លា បាន​ឲ្យ​ដឹង​ថា កន្លង​មក គ្រួសារ​មួយ​នេះ​តែង​កើត​ជម្លោះ​គ្នា​ជា​ញឹកញាប់​ តែ​មិនធ្លាប់​បង្ក​ហិង្សា​ធ្ងន់ធ្ងរ​បែប​នេះ​ទេ ។ ហិង្សា​នេះ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​១៩ មក​រា ពេល​ដែល​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​និង​បុរស​ជា​ប្តី​ផឹកស្រា​ស្រវឹង​ជោក​ដូច​គ្នា ទើប​គ្រាន់តែ​ទាស់​គ្នា​ជា​ពាក្យ​សម្តី​តិចតួច​ ក៏​ឈាន​ទៅ​ប្រើ​ហិង្សា​យ៉ាងធ្ងន់ធ្ងរ​ ដោយ​ជន​ដៃដល់​ជា​ប្តី​បាន​យក​កាំបិត​ផ្គាក់​​មកកាប់​លើ​ស្ត្រី​ជា​ប្រពន្ធ​ត្រូវ​កំភួនដៃ​ខាងស្តាំ និងកំភួនដៃ​ខាងឆ្វេង​ស្ទើរ​ដាច់​ដូច​គ្នា ។ ក្រោយ​ពី​បង្កហេតុ នគរ​បាល​បាន​ចាប់ខ្លួនជន​ដៃដល់​ជា​ប្តី និង​នាំ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពង់​ចាម​ ។

ស្ត្រី​រង​គ្រោះ​ឈ្មោះឆាយ ចាន់​បូរ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​ហេតុការណ៍​កើតឡើង​នោះ គាត់​បាន​ឈ្លោះប្រកែក​ជាមួយ​នឹង​​ប្តី​ឡើង​​តឹងសរសៃ.ក ដោយសារ​ប្តី​ចោទប្រកាន់​គាត់​ថា ​គិតតែ​ដើរ​ផឹកស្រា ។ បន្ទាប់​មក​ គាត់​បាន​ដើរទៅ​ទិញ​ស្រា.ស​ផឹក​អស់​៤០០​រៀល ​រួច​ត្រឡប់​មក​ដេក​លើ​អង្រឹង​ក្រោមផ្ទះ​វិញ ​ដោយ​មិន​នឹក​ស្មានថា ប្តី​គាត់​ខឹង​រហូត​យក​កាំបិត​មក​កាប់​គាត់​ប៉ង​សម្លាប់​បែប​នេះ​សោះ ។ ចំពោះ​ទ​ង្វើ​របស់​ប្តី​នេះ គាត់​សូម​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ច្បាប់​ចុះ ។ រាល់ថ្ងៃ​គាត់​មានកូន​ចំនួន​៣​នាក់ ប្រសិន​បើ​ទុក​បន្ត​ទៀត​ខ្លាច​មាន​គ្រោះថ្នាក់​ដល់​ជីវិត ។

ស្ត្រី​រង​គ្រោះ​បញ្ជាក់​ថា កន្លង​មក ​ប្តី​ធ្លាប់​ប្រើ​អំពើ​ហិង្សា​លើ​រូប​គាត់​ជា​ញឹកញាប់​ ហើយត្រូវ​សមត្ថកិច្ច​ហៅ​ទៅ​អប់រំ​ណែនាំ​ឱ្យ​បញ្ឈប់
ផង​ដែរ តែ​ប្តី​គាត់​នៅ​ពេល​ស្រវឹង​តែងតែប្រើ​ហិង្សា​លើ​រូប​គាត់​ដដែល ។ ក្រោយ​ពី​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​ខេត្តកំពង់ចាម រូប​គាត់​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ជួយសង្គ្រោះ​រួច​ផុត​ពី​សេចក្ដីស្លាប់ ​ប៉ុន្តែ​ដៃស្តាំ​ត្រូវ​បាន​កាត់​ចេញ រីឯ​ដៃ​ឆ្វេង​បាន​បាក់ឆ្អឹង​ត្រូវ​គ្រូពេទ្យ​អប​និង​ដេរ​ភ្ជិត​មុខរបួស ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ