ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រពើវាយប្រហារ​សម្លា.ប់បុរសម្នាក់​នៅភាគខាងត្បូងអូស្រ្តាលី

7 ឆ្នាំ មុន

ប្រទេស​អូស្ត្រាលី ៖ បុរស​ម្នាក់ អាយុ​៤៧​ឆ្នាំ មក​ពី​តំបន់​ដាច់​ស្រយាល​ក្នុង​សហគមន៍ Gunbalanya បាន​ស្លា.ប់​ដោយ​ប៉ូលិស​សង្ស័យ​ថា​សត្វ​ក្រពើ ប្រវែង ៣,៥​ម៉ែត្រ ខាំ​ទាញ​អូស​ទៅ​ក្នុង​ទឹក ខណៈ​ពេល​ដែល​បុរស​រង​គ្រោះ​ដើរ​ឆ្លងកាត់​

ប្រទេស​អូស្ត្រាលី ៖ បុរស​ម្នាក់ អាយុ​៤៧​ឆ្នាំ មក​ពី​តំបន់​ដាច់​ស្រយាល​ក្នុង​សហគមន៍ Gunbalanya បាន​ស្លាប់​ដោយ​ប៉ូលិស​សង្ស័យ​ថា​សត្វ​ក្រពើ ប្រវែង ៣,៥​ម៉ែត្រ ខាំ​ទាញ​អូស​ទៅ​ក្នុង​ទឹក ខណៈ​ពេល​ដែល​បុរស​រង​គ្រោះ​ដើរ​ឆ្លងកាត់​ទឹកទន្លេ Alligator ភាគ​ខាងកើត ក្បែរ​ឧទ្យាន​ជាតិ​កា​កា​ឌូ (Kakadu) ភាគ​ខាងជើង​ប្រទេស​អូស្ត្រាលី ។

មុន​ពេល​កើតហេតុ កាលពី​វេលា​ម៉ោង​៤​រសៀល​ម៉ោង​ក្នុង​ប្រទេស​អូស្ត្រាលី ថ្ងៃ​ទី​១៩ មក​រា ២០១៧​នោះ បុរស​រង​គ្រោះ​ដែល​ប៉ូលិស​មិន​បង្ហើប​ពី​អត្តសញ្ញាណ បាន​ដើរ​ជាមួយ​ស្ត្រី​ពីរ​នាក់​ផ្សេង​ទៀត ប៉ុន្តែ​ស្ត្រី​ទាំង​ពីរ​នោះ​បាន​រួច​ពី​ការ​វាយប្រហារ បន្ទាប់​ពី​ពួក​គេ​បាន​ព្យាយាម​ដើរ​ឆ្លងកាត់​ទឹកទន្លេ ។

សាកសព​បុរស​នោះ បាន​ត្រូវ​គេ​ប្រទះ​ឃើញ​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ដដែល គឺ​នៅ​ប្រមាណ​២​គីឡូម៉ែត្រ​ខាងក្រោម​ចរន្តទឹក​ទន្លេ ។  ចំណែក​សត្វ​ក្រពើ​នោះ ក៍​ត្រូវ​បាន​ប៉ូលិស​បាញ់​ងាប់​ផង​ដែរ ។ យ៉ាងណា​ក៍ដោយ សាកសព​បុរស​រង​គ្រោះ​ក៍​នឹង​ត្រូវ​បើក​ការ​ស៊ើបអង្កេត​ផង​ដែរ ។

ប៉ូ​លិ​បាន​និយាយ​ថា បុរស​រង​គ្រោះជា​មនុស្ស​ភ្លើ ព្រោះ​តំបន់​នេះ ត្រូវ​បាន​គេ​ដាក់​ស្លាក​ហាម​មនុស្ស​ដើរ​ឆ្លងកាត់​ទឹកទន្លេ​ដែរ តែ​គាត់​នៅ​តែ​បំពាន​ទើប​គ្រោះថ្នាក់ ៕