ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយុទ្ធ​គ្នា​ជិត​ព្រ​លាន​យន្ដហោះ​យោធា​មួយ​នា​ភាគ​កណ្ដាល​ស៊ី​រី​ស្លា.ប់​30​នាក់

7 ឆ្នាំ មុន

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស គូសបញ្ជាក់​ថា ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហា.វ​នៅ​ជិត​ព្រ​លាន​យន្ដហោះ​យោធា​មួយ នា​ភាគ​កណ្ដាល​ស៊ី​រី កាលពី​ថ្ងៃ​ទី​១៩ មក​រា បណ្ដាល​ឱ្យ​ពួក​ជី​ហា​ដ ​ស្លា.ប់​

អង្គការសិទ្ធិមនុស្ស​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស គូសបញ្ជាក់​ថា ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​នៅ​ជិត​ព្រ​លាន​យន្ដហោះ​យោធា​មួយ នា​ភាគ​កណ្ដាល​ស៊ី​រី កាលពី​ថ្ងៃ​ទី​១៩ មក​រា បណ្ដាល​ឱ្យ​ពួក​ជី​ហា​ដ ​ស្លាប់​១៨​នាក់ ហើយ​យុទ្ធ​ជន​ស្និទ្ធ​របប​ស៊ី​រី​១២​នាក់ ​ក៏​ត្រូវ​ស្លាប់​ដែរ ។

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ប៉ុនប៉ង​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ វាយ​រុលទៅមុខ​សំដៅ​ព្រ​លាន​យន្ដហោះ​យោធា TAYFUR ខេត្ដ​ហូ​ម ដើម្បី​កាត់​ផ្ដាច់​ផ្លូវថ្នល់​ភ្ជាប់​ទីក្រុង PALMYRE និង​ក្រុង​ហូ​ម មិន​ឱ្យ​របប​ស៊ី​រី​ប្រើប្រាស់​បាន ។ យោង​តាម OSDH ការ​ប្រយុទ្ធ​គ្នា​យ៉ាង​ខ្លាំងក្លា ផ្ទុះ​ឡើង​នា​ថ្ងៃ​ទី​១៩ មក​រា ក្នុង​តំបន់​នោះ​ដែល​រង​ការ​វាយប្រហារ​តាម​អាកាស​របស់​របប​ស៊ី​រី និង​សម្ព័ន្ធមិត្ដ​រុ​ស្ស៊ី ។ យុទ្ធ​ជន​របប​ស៊ី​រី​១២​នាក់​ត្រូវ​ស្លាប់ ក្នុង​នោះ​៧​នាក់ ​ក្នុង​ការ​វាយប្រហារ​អត្ដឃាត​មួយ រួច​ពួក​ជី​ហា​ដ​១៨​នាក់​ក៏​ត្រូវ​ស្លាប់​ដែរ ក្នុង​ការ​ប្រយុទ្ធ​គ្នា ៕