ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ គន្លឹះ​ដើម្បី​បង្រៀន​កូន​របស់​អ្នក​អំពី​លុយ និង​សុភមង្គល

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​មាន​ភាព​សប្បាយ​រីករាយ និង​ឯករាជ្យ កុមារ​ត្រូវ​ដឹង​រឿង​មួយ ឬ​ពីរ​អំពី​លុយ ។ ខាងក្រោម​នេះ គឺជា​គន្លឹះ ៥…

រាជធានី​ភ្នំពេញ ៖ ដើម្បី​មាន​ភាព​សប្បាយ​រីករាយ និង​ឯករាជ្យ កុមារ​ត្រូវ​ដឹង​រឿង​មួយ ឬ​ពីរ​អំពី​លុយ ។ ខាងក្រោម​នេះ គឺជា​គន្លឹះ ៥ យ៉ាង​សម្រាប់​មេរៀន​លុយ​ដ៏​មាន​ប្រយោជន៍ ដែល​ឪពុក​ម្តាយ​គួរ​ចែករំលែក​ជាមួយ​កូន​នៅ​ពេល​ពួក​គេ​ធំ​ឡើង ៖

១. តម្លៃ​នៃ​លុយ ៖ យើង​ទាំងអស់​គ្នា​ប្រហែលជា​ធ្លាប់​ឮ​ពាក្យ​ថា «​លុយ​មិន​ដុះ​លើ​ដើមឈើ​»​។ ប៉ុន្តែ​តើ​ពាក្យ​នេះ​មាន​ន័យ​យ៉ាងណា​ចំពោះ​កុមារ​ដែល​ថា លុយ​មិន​ដុះ​លើ​ដើមឈើ ? កុមារ​ត្រូវ​រៀន​បន្ថែម​ទៀត​ដូច​ជា ៖ តើ​លុយ​មកពីណា ? តើ​វា​តំណាង​ឱ្យ​អ្វី ? តើ​អ្នក​ទទួល​បាន​វា​ដោយ​របៀប​ណា ? ឬ តើ​វា​អាច​ទិញ​អ្វី​បាន ? ។ សន្ទនា​ជាមួយ​កូនស្រី កូនប្រុស ឬ​ចៅ​របស់​អ្នក ហើយ​ពន្យល់​ពី​មូលហេតុ​ដែល​វត្ថុ​មួយ​មាន​តម្លៃ​ថ្លៃ​ជាង​ទំនិញ​ផ្សេង​ទៀត ។

២. រស់នៅ​ជាមួយ​លុយ ៖ ការ​ចំណាយ​ច្រើន​ពេក​នាំ​ឱ្យ​មាន​ភាព​តានតឹង និង​ថប់​បារម្ភ ។ វា​អាច​បំផ្លាញ​ចំណាត់ថ្នាក់​ឥណទាន នាំ​ទៅ​រក​អត្រា​ការ​ប្រាក់​ខ្ពស់​លើ​ប្រាក់​ដែល​ជំពាក់ ហើយ​ថែម​ទាំង​នាំ​ទៅ​រក​ការ​ក្ស័យធន ។ អ្វី​ដែល​អាច​អាក្រក់​ជាង​នេះ​ទៅ​ទៀត ការ​ចំណាយ​លើស​កំណត់​អាច​នាំ​ឱ្យ​ទំនាក់ទំនង​បញ្ចប់​សម្រាប់​គូស្នេហ៍ ។ ដូច្នេះ មុន​នឹង​កុមារ​ជួប​បញ្ហា​នៅ​ពេល​ក្រោយ​ក្នុង​ជីវិត ចូរ​ឆ្លៀតពេល​និយាយ​ជាមួយ​ពួក​គេ​អំពី​ការ​ចំណាយ ។ មុន​នឹង​ផ្លាស់​ប្តូរ​ទាំងស្រុង​ដោយ​ខ្លួនឯង អនុញ្ញាត​ឱ្យ​កុមារ​ដឹង​ពី​អ្វី​ដែល​នឹង​កើតឡើង​នៅ​ពេល​ដែល​នរណា​ម្នាក់​ចំណាយ​ច្រើន​ពេក​លើ​កាត​ឥណទាន ។

៣. ការ​ចំណាយ​មិន​តែងតែ​នាំ​មក​នូវ​សុភមង្គល​ទេ ៖ សួរ​កុមារ​ថា តើ​ការ​ញ៉ាំ​នំ​សូកូឡា​ធ្វើ​ឱ្យ​អ្នក​សប្បាយចិត្ត​ទេ ? ប្រហែលជា​ចម្លើយ​គឺ «​បាទ ឬ ចាស​» ។ បន្ទាប់​មក​ធ្វើ​ឱ្យ​ពួក​គេ​យល់​ថា សុភមង្គល​ដែល​បាន​មក​ពី​ការ​បរិភោគ​របស់​មួយ​នោះ​មិន​ស្ថិតស្ថេរ​ជា​រៀង​រហូត​នោះ​ទេ ។ រួច​សួរ​ពួក​គេ​ថា ដើម្បី​នៅ​មាន​សុភមង្គល តើ​អ្នក​ត្រូវ​ញ៉ាំ​វា​រាល់ថ្ងៃ​ឬ ? បើ​ញ៉ាំ​រាល់ថ្ងៃ កូន​អាច​ធាត់​ទេ មាន​សុខភាព​ល្អ​ទេ ? ប្រសិនបើ​ពួក​គេ​យល់​ថា ការ​ធាត់​អាច​បង្កើត​បញ្ហា​សុខភាព​ជា​ច្រើន ហើយ​សុខភាព​ល្អ​មាន​សារៈសំខាន់​ចំពោះ​សុភមង្គល ពួក​គេ​អាច​នឹង​ចាប់ផ្តើម​យល់​ថា អ្វី​ជា​សុភមង្គល​ពិត ។

៤. មេរៀន​អំពី​ការ​សន្សំ ៖ នៅ​ពេល​កុមារ​ក្លាយជា​ក្មេង​ជំទង់ ចូរ​ជួយ​ពួក​គេ​ឱ្យ​យល់​ថា​សុភមង្គល​ខ្លះ​កើត​ចេញពី​ការ​ដឹង​ថា មាន​លុយ​គ្រប់គ្រាន់​ដើម្បី​ទិញ​របស់​ដែល​ចាំបាច់ ។ នោះ​មិន​តែងតែមាន​ន័យ​ថា អ្នកមាន​គ្រប់គ្រាន់​ដើម្បី​ទិញ​របស់​ដែល​អ្នក​ចង់បាន​នោះ​ទេ ។ វា​មាន​ភាព​ខុស​គ្នា​ខ្លាំង​នៅ​ក្នុង​ពាក្យ «​ត្រូវការ​» និង «​ចង់បាន​» ។ ប្រសិនបើ​ពួក​គេ​អាច​ទទួល​បាន​មេរៀន​នៃ «​ទិញ​អ្វី​ដែល​អ្នក​ត្រូវការ ប៉ុន្តែ​កុំ​តែងតែ​ទិញ​អ្វី​ដែល​អ្នក​ចង់បាន​» ពួក​គេ​ទំនងជា​នឹង​សន្សំ​បាន​កាន់តែ​ច្រើន ។ សូម​ជួយ​ពួក​គេ​ឱ្យ​យល់​ពី​សុភមង្គល​ដែល​កើត​ចេញពី​ការ​សន្សំ​ប្រាក់​ខ្លះ ព្រោះ​វា​នាំ​ទៅ​រក «​សេចក្ដីសុខ​ក្នុង​ចិត្ត​» ។

៥. ការ​បរិ​ច្ចាក ៖ ការ​ចំណាយ​លុយ​មិន​តែងតែ​ត្រូវ​គិតតែ​ពី​ខ្លួនឯង​នោះ​ទេ ។ ជា​ឧទាហរណ៍ ការ​បរិ​ច្ចាក​ដើម្បី​ជួយ​ដល់​សប្បុរសជន​អាច​នាំ​មក​នូវ​សុភមង្គល ទោះបីជា​លុយ​នោះ​ជួយ​អ្នក​ដទៃ​ក៏​ដោយ ៕

អត្ថបទ​នេះ​ផលិត​ឡើង​ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាលារៀន​វ៉េ​ស្ទ​ឡាញ​ន៍ និង​សាលារៀន​ណ​ត្ស​ឡាញ​ន៍ ។ សម្រាប់​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី កម្មវិធី​ចំណេះ​ទូទៅ​ខ្មែរ​ពី​ថ្នាក់​ទី ១ ដល់ទី ១២ ចូល​រៀន​ថ្ងៃ​ទី ៥ ខែកញ្ញា ឆ្មាំ ២០២២ ចំពោះ​កម្មវិធី​អប់រំ​ម​ត្តេ​យ្យ​ភាសា​ខ្មែរ និង​អង់គ្លេស កម្មវិធី​ភាសា​អង់គ្លេស កម្មវិធី​ភាសា​ចិន ចាប់​ទទួល​ចុះ​ឈ្មោះ​ចូល​រៀន​ជា​រៀងរាល់ថ្ងៃ ។ ការ​ចុះ​ឈ្មោះ​បុត្រ​ធីតា​នៅ​សាលារៀន​យើងខ្ញុំ លោក​អ្នក​នឹង​ទទួល​បាន​ពិន្ទុ​សន្សំ​កាន់តែ​ច្រើន ដើម្បី​ប្តូរ​យក​សម្ភារ ឬ​ទូទាត់​ជាមួយ​និង​សេ​វាស​ផ្សេង​ៗ ។

សាលារៀន​ជូន​នូវ​វេទិកា និង​មធ្យោបាយ​សិក្សា​យ៉ាង​សម្បូរ​បែប​ជាមួយនឹង​ប្រព័ន្ធ​គ្រប់គ្រង សាលារៀន ប្រព័ន្ធ​គ្រប់​គ្រង់​ការ​សិក្សា និង​អេប​សាលារៀន​ជូន​ដល់​មាតាបិតា​សិស្ស និង​សិស្សានុសិស្ស​ក្នុង​ការ​គ្រប់គ្រង​ការ​សិក្សា និង​តាមដាន​ព័ត៌មាន​សិក្សា​របស់​បុត្រ​ធីតា​ផង​ដែរ ។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ទូរស័ព្ទ​លេខ ៖ ០៩២ ៨៨៨ ៤៩៩ / ០១៥ ៨០៥ ១២៣ ។