ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្ហាញ​យន្តហោះ​គ្មាន​មនុស្ស​បើក​បំបាំងកាយ

7 ឆ្នាំ មុន

ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១៩ មក​រា បាន​បង្ហាញ​យន្តហោះ​គ្មាន​មនុស្ស​បើក​បំបាំងកាយ​មួយ​មានឈ្មោះ​ថា ដាវ​ស្រួច ឬ LIJIAN ជា​ភាសា​ចិន​ ដែល​វា​អាច​ផ្ទុក​គ្រាប់បែក​បាន​ទម្ងន់​ជាង​២​តោន ។

ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​១៩ មក​រា បាន​បង្ហាញ​យន្តហោះ​គ្មាន​មនុស្ស​បើក​បំបាំងកាយ​មួយ​មានឈ្មោះ​ថា ដាវ​ស្រួច ឬ LIJIAN ជា​ភាសា​ចិន​ ដែល​វា​អាច​ផ្ទុក​គ្រាប់បែក​បាន​ទម្ងន់​ជាង​២​តោន ។

យន្តហោះ​នេះ​ ត្រូវ​បាន​ចាត់ទុកជា​ការ​ឈានមុខ​គួរ​ឱ្យ​កត់សម្គាល់​មួយ សម្រាប់​ឧស្សាហកម្ម​យន្តហោះ​ចិន ។ យោង​តាម​វ៉េបសាយ POPULAR SCIENCE ថា យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ ​អាច​ផ្ទុក​គ្រាប់បែក​បាន​ស្មើនឹង​យន្តហោះ​ធម្មតា ។ ការ​ផលិត​យន្តហោះ​នេះ​ ទទួល​បាន​ពានរង្វាន់​ចំណាត់ថ្នាក់​ទី​២ ខាង​ការ​ជំរុញ​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​នៅ​ចិន រួច​ក៏​​យន្តហោះ​ប្រភេទ​នេះ ​ផលិត​បាន​លើក​ដំបូង​ដែរ​ ខាងក្រៅ​អូតង់ ។

មាន​រាង​ប្រហាក់ប្រហែល​គ្នា​ច្រើន​នឹង​យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ​អា​មេ​រិ​ក B-2 យន្តហោះ​ដាវ​ស្រួច​នោះ​ មាន​ប្រវែង​ជិត​១០​ម៉ែត្រ ហើយ​ស្លាប​ទាំង​២​របស់​វា​មាន​ប្រវែង​ប្រមាណ​១៤​ម៉ែត្រ ។ យន្តហោះ​ធុន​នេះ​ ផលិត​ដោយ​ក្រុមហ៊ុន​ឧស្សាហកម្ម​យន្តហោះ​ចិន ហើយ​មាន​ឡត​ដាក់​គ្រាប់បែក​ខាងក្នុង​២ ។ យន្តហោះ​បំពាក់​បច្ចេកវិទ្យា​មិន​ឱ្យ​រ៉ា​ដាស​ត្រូវ​ចាប់​បាន ។ ការ​ហោះហើរ​សាកល្បង​លើក​ដំបូង​ធ្វើ​ក្នុង​ខែវិច្ឆិកា ឆ្នាំ​២០១៣ ហើយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ចិន​នេះ ​អាច​ដាក់​ឱ្យ​ប្រើប្រាស់​អំឡុង​ឆ្នាំ​២០១៩-២០២០ ។

យោង​តាម​ព័ត៌មាន​ដំបូង​ៗ​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ ​នឹង​ត្រូវ​ប្រើ​សម្រាប់​ការ​ស៊ើបការណ៍​ក្នុង​បណ្តា​តំបន់​បំពាក់​ដោយ​បណ្តាញ​ការពារ​អាកាស​មាន​បច្ចេកវិទ្យា​ខ្ពស់ ព្រមទាំង​ដើម្បី​វាយប្រហារ​បណ្តា​នាវាចម្បាំង​របស់​ពួក​សត្រូវ ។ វា​ក៏​អាច​ប្រើ​ដែរ ​សម្រាប់​ប្រតិបត្តិការ​ប្រយុទ្ធ​នានា​ដែល​ជា​អាវុធ​សំខាន់​ប្រឆាំង​បណ្តា​ទីតាំង​មាន​កិច្ច​ការពារ​ខ្ពស់។ វា​ក៏​អាច​ប្រើ​សម្រាប់​ចាក់​ប្រេង​តាម​អាកាស​ឱ្យ​បណ្តា​យន្តហោះ​គ្មាន​មនុស្ស​បើក ឬ​យន្តហោះ​ឯទៀត​ៗ​ផង​ដែរ ៕