ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

CBF​ ធ្វើ​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ឆ្នាំ​2016 ​និង​លើក​ទិស​ដៅ​សម្រាប់​ឆ្នាំ​2017

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃ​២០ មក​រា កន្លង​ទៅ​នេះ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ​(CBF)​ បាន​រៀបចំ​ធ្វើ​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៦ និង​

រាជធានី​ភ្នំពេញ ៖ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា កាលពី​ថ្ងៃ​២០ មក​រា កន្លង​ទៅ​នេះ សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ​(CBF)​ បាន​រៀបចំ​ធ្វើ​មហាសន្និបាត​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៦ និង​លើក​ទិស​ដៅ​បន្ត​ឆ្នាំ​២០១៧ ។

សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ​អាណត្តិ​ឆ្នាំ​២០១៦-២០២០ មាន​សមាជិក​គណៈកម្មការ​ប្រតិបត្តិ​ចំនួន​៩​រូប ក្នុង​នោះ​មាន​លោក​ឧត្តមសេនីយ៍ ​លី កុសល ជា​ប្រធាន, លោក មាស សា​រិ​ន អនុប្រធាន, លោក ស្ដើង ជា អគ្គលេខាធិការ, លោក អាំង សំបូរ អគ្គលេខាធិការ​រង, លោក​ជាម សុភា អគ្គលេខាធិការ​រង, លោក​ កុសល​ វិសាល ទទួល​បច្ចេកទេស​ព័ត៌មានវិទ្យា និង​ទីផ្សារ, លោក ធិ​ន សៅ អគ្គ​ហិ​រញ្ញឹក, លោក ​កែវ រស់ ទំនាក់ទំនង​បរទេស និង​លោក លឹ​ម កៅ ទទួល​ហ្វឹកហ្វឺន និង​ទីផ្សារ ។

លោក​ឧត្តមសេនីយ៍ លី កុសល ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា ចំពោះ​សកម្មភាព​ការងារ​ប្រចាំឆ្នាំ​២០១៦ ​កន្លង​មក សហព័ន្ធ​បាន​សម្រេច​ផែន​ការ​​សំខាន់​ជា​ច្រើន ដូច​ជា​ការ​បញ្ជូន​កីឡាករ​-​កីឡាការិនី​ទៅ​ហ្វឹកហាត់​នៅ​ក្រៅប្រទេស រៀបចំ​ការ​ប្រកួត​ដណ្ដើម​ពានរង្វាន់​របស់​ប្រធាន​សហព័ន្ធ និង​បាន​ទទួល​​ចុះបញ្ជី​ឈ្មោះ​ជា​ផ្លូវការ​នូវ​ក្លិប ​និង​សមាគម ​ដែល​បាន​ចូល​ជា​សមាជិក​ចំនួន​២៧ ក្នុង​នោះ​មាន​កីឡាករ​សរុប​៦០៣​នាក់ កីឡាការិនី​៥២​នាក់ សរុប​ទាំងអស់​៦៥៥​នាក់ ។ អ្វី​ដែល​សំខាន់​នោះ គឺ​លោក​សង្កេត​ឃើញ​ថា ​ចំនួន​កីឡាករ និង​កីឡាការិនី​វ័យក្មេង​មានការ​កើនឡើង ។

លោក​ឧត្តមសេនីយ៍ លី កុសល ក្នុងនាម​ប្រធាន​សហព័ន្ធ​កីឡា​វាយ​សី​កម្ពុជា​ បានលើក​ឡើង​ពី​ទិស​ដៅ​សម្រាប់​អនុវត្ត​នៅ​ឆ្នាំ​២០១៧ ។ ក្នុង​នោះ​លោក​បាន​ជំរុញ​ឱ្យ​មានការ​ប្រជុំ​ទៀងទាត់ បង្កើន​ការ​ហ្វឹកហាត់​ឱ្យ​កាន់តែ​សកម្ម និង​រៀបចំ​ឱ្យ​មានការ​ចូលរួម​ប្រកួត​ទាំង​ក្នុង ​និង​ក្រៅប្រទេស​ឱ្យ​បាន​ញឹកញាប់ ។ ព្រោះ​ទិស​ដៅ​សំខាន់​របស់​យើង​ គឺ​ធ្វើ​យ៉ាងណា​ស្វែងរក​ធនធាន​កីឡាករ​ដែល​មាន​បច្ចេកទេស និង​សមត្ថភាព​ខ្ពស់​ឱ្យ​បាន​ច្រើន​សម្រាប់​ត្រៀម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ជា​លើក​ដំបូង ៕