ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​បើក​ទាក់​ខ្សែកាប​ឧ​ប​ទិច ធ្លាក់​កាត់​ទទឹង​ផ្លូវ កកស្ទះ​ចរាចរណ៍​​១​ម៉ោង

1 ឆ្នាំ មុន
  • ភ្នំពេញ

ខ្សែកាប ខ្សែ​ឧ​ប​ទិច ដែល​ក្រុមហ៊ុន​រាយ​.​ត កាត់​ទទឹង​ផ្លូវជាតិ​លេខ​៣ នៅ​ត្រង់​ចំណុច​ផ្សារ​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹកថ្លា

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ខ្សែកាប ខ្សែ​ឧ​ប​ទិច ដែល​ក្រុមហ៊ុន​រាយ​.​ត កាត់​ទទឹង​ផ្លូវជាតិ​លេខ​៣ នៅ​ត្រង់​ចំណុច​ផ្សារ​ទឹកថ្លា ស្ថិត​ក្នុងភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ធ្លាក់​ដាប​ធ្វើ​ឲ្យ​រថយន្ត​បើក​ទាក់​ធ្លាក់​ជាប់​រថយន្ត​ទាញ់​បាក់​ខូច​ស្លាក​យីហោ បណ្តាល​ឱ្យ​កកស្ទះ​ចរាចរណ៍​អស់​១​ម៉ោង កាលពី​ព្រឹក​ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២២ នេះ ។

បើ​តាម​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹង​ថា ចំណុច​ខាងលើ មាន​ខ្សែកាប ខ្សែ​ឧ​ប​ទិច ត​.​រាយ​កាត់​សន្ធឹង​ទទឹង​ផ្លូវ​ធ្លាក់រ​យ៉ាក ស្រាប់តែ​នៅ​វេលា​ម៉ោង​៥​ព្រឹក ថ្ងៃ​ទី​១៨ ខែសីហា ឆ្នាំ​២០២២​នេះ ក៏​មាន​រថយន្ត​ប្រភេទ​ដឹក​ទំនិញ​បើក​ឆ្លងកាត់​ពី​ជើង​ទៅ​ត្បូង ហើយ​ក៏​ទាក់​ជាមួយ​ខ្សែភ្លើង​ទាញ​ដាច់​ទ្រេត​ទាំង​ស្លាក​ប៉ាណូ​របស់​គ្លីនិក បន្ទាប់​មក​រថយន្ត​នោះ​ក៏​បើក​បន្ត​ទៅ​បាត់​បាត់ ។ លុះដល់​រថយន្ត​ក្រោយ​ៗ​មក​ទៀត បន្ត​បើក​ទាក់ ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ផ្នែក​ខាង​ចេញពី​រាជធានី​ភ្នំពេញ ចំណែក​ផ្នែក​ខាង​ចូល​រាជធានី​ភ្នំពេញ​វិញ ត្រូវ​បាន​ពលរដ្ឋ​យក​ឈើ​មក​ទល់ គ្រាន់​បាន​ធ្វើ​ចរាចរណ៍​បាន ។

គួរ​បញ្ជាក់​ថា ក្រោយ​ការ​កកស្ទះ​ចរាចរណ៍​ផ្នែក​ផ្លូវ​ខាង​ចេញពី​រាជធានី​ភ្នំពេញ ចាប់ពី​កន្លែង​កើតហេតុ រហូត​ដល់​វត្ត​ស្លែង ដែល​ចំងាយ​ជាង​១​គីឡូម៉ែត្រ​ធ្វើ​ឱ្យ​ស្ទះចរាចរណ៍​អស់​រយៈពេល​១​ម៉ោង រហូត​ដល់​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ដដែល ទើប​ខាង​ក្រុមហ៊ុន​អគ្គិសនី យក​កន្ត្រៃ​ទៅ​កាត់​ខ្សែ​នោះ​យក​ចេញ ដើម្បី​ឲ្យ​ចរាចរណ៍​ឆ្លងកាត់​បាន​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ