ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​កា​ណា​ដា​គ្រោង​ធ្វើ​ទស្សនកិច្ច​ទៅ​តៃវ៉ាន់​នៅ​ខែតុលា ចំ​ពេល​មាន​ភាព​តានតឹង

1 ឆ្នាំ មុន

តៃវ៉ាន់ ៖ គណៈប្រតិភូ​សមាជិក​សភា​កា​ណា​ដា គ្រោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​នៅ​ខែ

តៃវ៉ាន់ ៖ គណៈប្រតិភូ​សមាជិក​សភា​កា​ណា​ដា គ្រោង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​កោះ​តៃវ៉ាន់​នៅ​ខែតុលា​ខាង​មុខ ដើម្បី​ស្វែងរក​ឱកាស​សេដ្ឋកិច្ច ចំ​ពេល​មាន​ភាព​តានតឹង​នៅ​ច្រក​សមុទ្រ​តៃវ៉ាន់​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​សមាជិក​សភា​សេរីនិយម​លោកស្រី Judy Sgro កាលពី​ថ្ងៃ​ពុធ ទី ១៧ សីហា​។

ទំនាក់ទំនង​រវាង​ចិន និង​អា​មេ​រិ​ក​កាន់តែ​ល្អកកករ​ទៅ​ៗ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​លោកស្រី Nancy Pelosi ទៅ​កាន់​កោះ​តៃវ៉ាន់​កាលពីដើម​ខែសីហា​នេះ​។ ចិន​ខឹងសម្បារ​យ៉ាង​ខ្លាំង និង​បាន​ធ្វើ​សមយុទ្ធ​ទ្រង់ទ្រាយ​ធំ​នៅ​ដែនទឹក​ជុំវិញ​កោះ​តៃវ៉ាន់ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ដំណើរ​ទស្សនកិច្ច​នោះ​។

ចិន​បាន​ដាក់​ទណ្ឌកម្ម​លើ​លោកស្រី Pelosi និង​គ្រួសារ​របស់​គាត់​។ ទីក្រុង​ប៉េ​កាំ​ង​ក៏​បាន​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋមន្ត្រី​លី​ទុ​យ​អា​នី​ផង​ដែរ ដែល​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​តៃវ៉ាន់ ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់​ពី​ដំណើរ​របស់​ប្រធាន​សភា​អា​មេ​រិ​ក​។

កាលពី​ថ្ងៃអាទិត្យ​កន្លង​ទៅ​នេះ សមាជិក​សភា ៤​រូប​ដែល​ដឹកនាំ​ដោយ​សមាជិក​ព្រឹទ្ធសភា​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​កោះ​តៃវ៉ាន់​។ ចិន​បាន​ហៅ​ដំណើរ​នេះ​ជា​ការ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ចិន​។

លោកស្រី Judy Sgro ថ្លែង​ថា «ចេតនា​នៃ​ដំណើរ​ទស្សនកិច្ច​មិន​ដើម្បី​រំខាន និង​បង្ក​បញ្ហា​សម្រាប់​តៃវ៉ាន់ ឬ​សម្រាប់​ចិន​នោះ​ទេ​។ វា​ដើម្បី​ពាណិជ្ជកម្ម ដើម្បី​មិត្តភាព ដើម្បី​ឱកាស​សម្រាប់​កា​ណា​ដា​»។

លោកស្រី​បញ្ជាក់​ថា សមាជិក​សភា​កា​ណា​ដា បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​រៀង​រាល់ ២​ឆ្នាំ​ម្តង​ទៅ​កាន់​កោះ​តៃវ៉ាន់​កាលពី​អតីតកាល ប៉ុន្តែ​បាន​ផ្អាក​ដោយសារ​តែ​ការ​រាតត្បាត​កូ​វី​ដ ១៩​។

លោកស្រី​ថ្លែង​ថា «​នេះ​គឺជា​ផ្នែក​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដែល​កំពុង​បន្ត​សម្រាប់​យើង ដើម្បី​ធានា​ថា​ទ្វារ​បើកចំហ​សម្រាប់​ក្រុមហ៊ុន​កា​ណា​ដា​នៅ​ទីណា​ដែល​មានឱកាស​ពាណិជ្ជក​ម្ម» ៕ (​យោង​តាម​ប្រភព​៖ Reuters)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ