ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាក់​ព្រិល​សង្កត់​សណ្ឋាគារ​មួយ​នៅ​អីុ​តា​លី​គ្មាន​សញ្ញា​អ្នក​នៅ​រស់

7 ឆ្នាំ មុន

គ្មាន​សញ្ញា​ថា មាន​អ្នក​នៅ​រស់រាន​មានជីវិត​ឡើយ​រហូត​ដល់​យប់​ថ្ងៃ​ទី​១៩ មក​រា ក្រោម​គំនរ​បាក់បែក​នៃ​សណ្ឋាគារ​មាន​មនុស្ស​៣០​នាក់ ក្នុង​នោះ​មាន​បណ្តា​កុមារ​ផង ២៤​ម៉ោង​ក្រោយ​ការ​បាក់​ព្រិល​កប់​នៅ​ភាគ​កណ្តាល​អីុ​តា​លី ដែល

គ្មាន​សញ្ញា​ថា មាន​អ្នក​នៅ​រស់រាន​មានជីវិត​ឡើយ​រហូត​ដល់​យប់​ថ្ងៃ​ទី​១៩ មក​រា ក្រោម​គំនរ​បាក់បែក​នៃ​សណ្ឋាគារ​មាន​មនុស្ស​៣០​នាក់ ក្នុង​នោះ​មាន​បណ្តា​កុមារ​ផង ២៤​ម៉ោង​ក្រោយ​ការ​បាក់​ព្រិល​កប់​នៅ​ភាគ​កណ្តាល​អីុ​តា​លី ដែល​រង​ការ​ប៉ះពាល់​ស្រាប់​ដោយ​ការ​រញ្ជួយ​ដី​ជា​ច្រើន ។

ការ​បាក់​ព្រិល​សង្កត់​សណ្ឋាគារ​នេះ ​កើត​មាន​​រសៀល​ថ្ងៃ​ទី​១៨ មក​រា ក៏​ប៉ុន្តែ​ពួក​អ្នក​ជួយ​សង្គ្រោះ​អាច​ចូល​ទៅ​ដល់​សណ្ឋាគារ​នេះ ​ស្ថិត​នៅ​ជិត​ក្រុង FARINDOLA តំបន់​ភ្នំ ABRUZZES រហូត​ដល់​ពេល​យប់ ។

អ្នកនាំពាក្យ​ក្រុម​ពន្លត់ភ្លើង​អីុ​តា​លី លោក LUCA CARI ថ្លែង​ទៅ​កាន់ AFP នា​ថ្ងៃ​ទី​១៩ មក​រា ថា សភាពការណ៍​ពិតជា​ប្រកបដោយ​សោកនាដកម្ម​ដោយ​គ្មាន​សញ្ញា​អ្នក​នៅ​រស់​ឡើយ​ក្នុង​ចំណោម​មនុស្ស​ស្ថិត​ក្នុង​សណ្ឋាគារ​នេះ ។ ការ​បាក់​ព្រិល​បាន​នាំ​ទាំង​បំណែក​នានា​អាច​សាកសព​មនុស្ស​ទាំងឡាយ​ទៅ​កាន់​កន្លែង​ចម្ងាយ​ច្រើន​រយ​ម៉ែត្រ​ពី​ទីតាំង​សណ្ឋាគារ ។ មនុស្ស​តែ​២​នាក់​អាច​ត្រូវ​ជួយ​សង្គ្រោះ​នៅ​ខាងក្រៅ ហើយ​សាកសព​មនុស្ស​២​នាក់​ត្រូវ​បាន​កាយ​យក​ចេញពី​គំនរ​បាក់បែក ។

ក្រុម​ឯកទេស​មួយ​របស់​កងទ័ព​អីុតា​លី នា​យប់​ថ្ងៃ​ទី​១៩ មក​រា បញ្ជូន​មក​កាន់​សណ្ឋាគារ​រង​គ្រោះ​ដោយ​បើកផ្លូវ​ឈូស​កាយ​ព្រិល​ចេញ ។

យោង​តាម​អ្នក​ទទួលខុសត្រូវ​ខាង​ផ្នែក​ការពារ​ស៊ី​វិល​ថា ក្នុង​សណ្ឋាគារ RIGOPIANO មាន​កម្ពស់​៣ជាន់​នេះ ​នា​ថ្ងៃ​ទី​១៨ មក​រា មាន​ភ្ញៀវ​នៅ​ខាងក្នុង​២២​នាក់ បុគ្គលិក​៨​នាក់ ព្រមទាំង​មនុស្ស​៤​នាក់​ផ្សេង​ទៀត ៕