ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែន រ៉ា​ដេ​ត ចាប់ដៃ វៀត ប៊ុ​ន​ឌឿ​ន ប៉ះ​ថៃ​នៅ​សង្វៀន Black Cat

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ ​ទី​២២ មក​រា ​ខាន​ស្អែក​នេះ ប្រដាល់ «​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា ។

រាជធានី​ភ្នំពេញ ៖ នៅ​យប់​ថ្ងៃអាទិត្យ ​ទី​២២ មក​រា ​ខាន​ស្អែក​នេះ ប្រដាល់ «​កំពូល​ជើងឯក​ស្រា​បៀរ​ប្លេ​ក​ខេត​» នឹង​ដល់កំណត់​ត្រូវ​ប្រកួត​អន្តរជាតិ​ទៀត​ហើយ ដោយ​ប្រកាស​បើក​រេញ​ឲ្យ​កីឡាករ​កម្ពុជា​២​រូប និង​ថៃ​២​រូប​ប៉ះ​គ្នា ។ ការ​ប្រកួត​នៅ​ចុង​ស​ប្ដា​ហ៍​នេះ កីឡាករ សែន រ៉ា​ដេ​ត ជា​ជើង​ខ្លាំង និង​ល្បីឈ្មោះ និង​កីឡាករ​វ័យក្មេង វៀត ប៊ុ​ន​ឌឿ​ន ដែល​​សុទ្ធតែ​ជា​ជើង​ខ្លាំង​ដូច​គ្នា ​ត្រូវ​បាន​សង្វៀន​មួយ​នេះ​បើកផ្លូវ​ឱ្យ​ស្វាគមន៍​កីឡាករ​ថៃ​មក​ពី​បាងកក ដោយ​រំពឹង​ថា ​នឹង​កក្រើក​ខ្លាំង​មិន​ខាន ។

ការ​ប្រកួត​ដែល​នឹង​ចាប់ផ្ដើម​ឡើង​ពី​ម៉ោង​៨​យប់​ក្រោម​ការ​រៀបចំ​របស់​ស្រា​បៀរ Black Cat នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នេះ មានការ​រំពឹង​ខ្ពស់​មិន​ខុស​ពី​ការ​ប្រកួត​អន្តរជាតិ​មុន​ៗ​នោះ​ទេ ដោយសារ​តែ​ភាព​ជាក់ស្ដែង​ គឺ​ព្រឹត្តិការណ៍​នេះ​ដំណើរការ​ចំ​ពេល​រាត្រី​ថ្ងៃអាទិត្យ ដែល​មាន​អ្នក​ទស្សនា​កកកុញ​ស្រាប់ ​បើ​ទោះជា​ការ​ប្រកួត​ស្ថិត​ក្នុង​លក្ខណៈជាតិ និង​ជាតិ​ក្ដី ។ កីឡាករ​កម្ពុជា​២​រូប គឺ សែន រ៉ា​ដេ​ត និង វៀត ប៊ុ​ន​ឌឿ​ន ក្លាយជា​គូប្រកួតស៊ីសាច់ហុតឈាម​ជាមួយ​កីឡាករ​ថៃ​នៅ​យប់​ថ្ងៃអាទិត្យ ដែល​នឹង​មក​ដល់​នៅ​ថ្ងៃ​ខាន​ស្អែកនេះ ។ អ្នក​រៀបចំ​ការ​ប្រកួត​បាន​អះអាង​ថា កីឡាករ​ទាំង​៤​រូប​ មាន​បំណង​ប៉ះ​គ្នា​យូរហើយ ​មុន​ពេល​មានការ​សម្រេច​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​របស់​ស្រា​បៀរ​ប្លេ​ក​ខេត ​ឲ្យ​ពួក​គេ​ប្រកួត​គ្នា​នេះ ។ ក្នុង​នោះ ភាគី​កីឡាករ​កម្ពុជា​បាន​ទាំង​សុំ​ខ្លួនឯង​សាក​កណ្ដាប់ដៃ​គ្នា​តាំងពី​ឮ​មានការ​ផ្គូផ្គង​នោះ​ផង​។

លោក ញាណ សុធី អ្នក​រៀបចំ​ការ​ប្រកួត​ប្រចាំ​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​ថ្លែងប្រាប់​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា លោក​បាន​សម្រេចចិត្ត​ដាក់ សែន រ៉ា​ដេ​ត មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ឱ្យ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉​ត លី​ឡាន ក្នុង​នាម​ជា​គូ​ឯក​អន្តរជាតិ ។ លោក​ថា ជំនួប​រវាង​ពួក​គេ​មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ ដោយ​ភាគី​ទាំង​ពីរ​សុទ្ធតែ​បានដឹង​ពី​គ្នា និង​ទទួលយក​ការ​ផ្គូផ្គង​សម្រាប់​ការ​ជួប​គ្នា​នោះ​ផង ។ កីឡាករ សែន រ៉ា​ដេ​ត លោកចាត់​ទុក​ថា ​ជា​ជើង​ខ្លាំង​ម្នាក់​នៅ​លើ​សង្វៀន​ប្រដាល់​អន្តរជាតិ ទើប​សម្រេច​ឱ្យ​ឡើង​ប្រកួត​នៅ​លើ​សង្វៀន Black Cat  ដែល​ជា​ព្រឹត្តិការណ៍​ចម្រុះ​ទៅ​ដោយ​កីឡាករ​ខ្លាំង​ៗ​នៅ​ក្នុង​ពិភព​ប្រដាល់ ។ លោក​ជឿជាក់​ថា សមត្ថភាព​កីឡាករ​រូប​នេះ​វាយ​សន្ធាប់​បាន​ល្អ បើ​ទោះជា​មុន​នេះ​បន្តិច​គេ​ត្រូវ​បរាជ័យ​ក្រោម​ដៃ​កីឡាករ​ថៃ​ដែល​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ខកចិត្ត ។ លោក​ថា ​នោះ​ជា​រឿង​ភ្លាត់ស្នៀត​ប៉ុណ្ណោះ ប៉ុន្តែ​ធាតុ​ពិត​ គឺ​លោក​ទុកចិត្ត​កីឡាករ​កម្ពុជា​រូប​នេះ បានជា​សម្រេចចិត្ត​ឱ្យ​គេ​ឡើង​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ខាងលើ ។

លោក​ថា គូ​នេះ​ជា​ជំនួប​អ្នក​ខ្លាំង​ប៉ះ​អ្នក​ខ្លាំង ដែល​នឹង​ធ្វើ​ឱ្យ​អ្នក​ទស្សនា​ត្រូវចិត្ត ។ ក្នុង​ជំនួប​គូ​នេះ កីឡាករ​ថៃ យ៉​ត លី​ឡាន ធ្លាប់​ប្រកួត​៦១​លើក ឈ្នះ​៥៦​លើក ចាញ់​៤​លើក និង​ស្មើ​១​លើក ក្នុង​ពេល​កីឡាករ​កម្ពុជា ធ្លាប់​ប្រកួត​៥១​លើក ឈ្នះ​៤៤​លើក និង​ចាញ់​៧​លើក ។

សម្រាប់​កីឡាករ វៀត ប៊ុ​ន​ឌឿ​ន លោក​ញាណ សុធី បញ្ជាក់​ថា គេ​ត្រូវ​ប៉ះ​ប្រកួត​ជាមួយ​កីឡាករ​ជើង​ខ្លាំង​របស់​ថៃ​ឈ្មោះ យ៉​ត ស៊ី​យ៉ា​ម នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​អន្តរជាតិ​របស់​​ស្រា​បៀរ Black Cat នៅ​យប់​ថ្ងៃអាទិត្យ​នោះ​ដែរ​។ ការ​ប្រកួត​របស់​គូ​នេះ ​នៅ​មិន​ទាន់​ដឹង​ថា អ្នក​ណា​ល្អ​ជាង​អ្នក​ណា​នោះ​ទេ ក្នុង​ពេល​ដែល វៀត ប៊ុ​ន​ឌឿ​ន ទើបតែ​ឡើង​​កូដ​ តែ​ពេល​ខ្លះ​ល្អ​ ពេល​ខ្លះ​ធ្លាក់ដៃ​ ពិបាក​ប៉ាន់ស្មាន​ពី​កម្រិត​ប្រកួត​១០០​ភាគរយ ហើយ​កីឡាករ​ថៃ​ក៏​មិន​ណ​យ ។ លោក​ថា កីឡាករ​ថៃ​ធ្លាប់​ប្រកួត​៨២​លើក ឈ្នះ​៦៦​លើក ចាញ់​១៤​លើក និង​ស្មើ​២​លើក រីឯ​កីឡាករ​កម្ពុជា ​ធ្លាប់​ប្រកួត​៦២​លើក ឈ្នះ​៥៧​លើក និង​ចាញ់​៧​លើក ។

នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ពេល​ព្រឹក​នៅ​លើ​សង្វៀន​អាស៊ី​អាគ្នេយ៍​ថ្ងៃអាទិត្យ​នោះ​ដែរ ក៏​មានការ​ប្រកួត​អន្តរជាតិ​ដូច​គ្នា ខណៈ​នៅ​ប៉ុស្ដិ៍​លេខ​៥ ​នា​ល្ងាច​ថ្ងៃ​សៅរ៍​​ស្អែក​នេះ ក៏​មានការ​ប្រកួត​ជម្រុះ​១៦​នាក់ ​យក​៨​នាក់ សម្រាប់​ស​ប្ដា​ហ៍​ទី​២ ដែល​ត្រូវ​គេ​រំពឹង​ថា ​នឹង​កក្រើក​ផង​ដែរ ៕