ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធាន​ផ្សារ​ស្រែអំបិល​បន្ត​យក​ភាស៊ី ពី​ប្រជាពលរដ្ឋ​លក់ដូរ​តាម​កញ្ច្រែង ល្អី

7 ឆ្នាំ មុន

ខេត្តកោះកុង ៖ ទោះបី​ប្រមុខ​រាជរ​ដ្ឋា ភិ​បាល​ក៏​ដូច​ជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​ប្រកាស​ឱ្យ​បញ្ឈប់​ការ​យក​ភាស៊ី​ទៅ​លើ​អ្នក​លក់ដូរ​តាម​កញ្ច្រែង​ល្អី​

ខេត្តកោះកុង ៖ ទោះបី​ប្រមុខ​រាជរ​ដ្ឋា ភិ​បាល​ក៏​ដូច​ជា​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​ប្រកាស​ឱ្យ​បញ្ឈប់​ការ​យក​ភាស៊ី​ទៅ​លើ​អ្នក​លក់ដូរ​តាម​កញ្ច្រែង​ល្អី​នៅ​ទូ​ទាំង​ប្រទេស​កាលពី​ដើមឆ្នាំ​២០១៧​កន្លង​ទៅ​ថ្មី​ៗ​នេះ​យ៉ាងណា​ក្តី សម្រាប់​ខេត្តកោះកុង ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅ​តែ​មិន​ទាន់​អនុវត្ត​សេចក្តី​ប្រកាស​នេះ​ឱ្យ​មាន​ប្រសិទ្ធភាព​នៅឡើយ​ទេ គឺ​នៅ​តែ​បន្ត​ការ​យក​ភាស៊ី​ពី​ពលរដ្ឋ​ក្រីក្រ​លក់ដូរ​តាម​កញ្ច្រែង ល្អី ដូច​ជា​លក់ ក្តាម ខ្យង ព្រលឹត ត្រកួន ។​ល​។ ដូច​ធម្មតា​ដដែល ។

មិនតែប៉ុណ្ណោះ ភ្នាក់ងារ​ដើរ​យក​ភាស៊ី​បាន​ប្រើ​ពាក្យ​គំរាមកំហែង និង​ប្រមាថ​ទៅ​លើ​ពលរដ្ឋ​ក្រីក្រ​ទាំងនោះ ដូច​សត្វ​ធាតុ ហើយ​បើ​ពលរដ្ឋ​ណា​មានការ​យឺតយ៉ាវ​មិន​ព្រម​បង់​ភាស៊ី​តាម​ការ​ទាមទារ​របស់​ពួក​គេ​ទេ ភ្នាក់ងារ​យក​ភាស៊ី បាន​ប្រើ​កាយវិការ ទាត់​ឬ​លើក​កញ្ច្រែង ល្អី​របស់​ពលរដ្ឋ ឬ​អាជីវករ​ក្រីក្រ​ទាំងនោះ​គ្រវែង​ចោល​តែ​ម្តង ។ ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​១៨ មក​រា អាជីវករ​លក់ដូរ​តាម​កញ្ច្រែង ល្អី នៅ​ផ្សារ​ស្រែអំបិល ស្ថិត​ក្នុងស្រុក​ស្រែអំបិល មានការ​បះបោរ​តវ៉ា​ជាមួយ​ភ្នាក់ងារ​យក​ភាស៊ី​ម្នាក់​ឈ្មោះ ច​ន្នី ដែល​បាន​ប្រើ​ពាក្យ​ប្រមាថ​ចំពោះ​ពលរដ្ឋ​លក់ ព្រលឹត ត្រកួន និង​ក្តាម​ខ្យង ដែល​មិន​ទាន់​មាន​លុយ​បង់ថ្លៃ​ភាស៊ី​ឱ្យ​រូបគេ ។ មិនតែប៉ុណ្ណោះ បាន​ដេញ​ពលរដ្ឋ​ក្រីក្រ​ទាំងនោះ​មិន​ឱ្យ​លក់​ក្បែរ​ផ្សារ​ទៀត​ផង ។

តាម​ប្រភព​ព័ត៌មាន​នៅ​ថ្ងៃ​បន្ទាប់ ភ្នា​ក់ ងារ​យក​ភាស៊ី​ឈ្មោះ ច​ន្នី​នោះ​នៅ​តែ​បន្ត​ការ​គំរាមកំហែង​ពលរដ្ឋ​កាន់តែ​ខ្លាំង​ឡើង​ជាង​មុន​ហាក់ដូចជា​អាងខ្នង​អ្នកមាន​អំណាច​ណា​ម្នាក់​នៅ​ពីក្រោយ​អីចឹង ។ មន្ត្រី​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ម្នាក់ សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បញ្ជាក់​ថា លោក​ប្រធាន​មន្ទីរ មិន​ដែល​ចេញ​បេសកកម្ម​ឱ្យ​មន្ត្រី​ណា​ម្នាក់​ចុះ​អនុវត្ត​សេចក្តី​ប្រកាស​នេះ​នៅ​តាម​ទីផ្សារ​ឡើយ ហើយ​លោក​ទទួលស្គាល់​ថា គ្រប់​ផ្សារ​ក្នុង​ខេត្តកោះកុង ប្រធាន​ផ្សារ​នីមួយ​ៗ​នៅ​តែ​បន្ត​យក​ភាស៊ី​លើ​អ្នក​ក្រីក្រ​ដដែល​ទោះបីជា​មាន​សេចក្តី​ប្រកាស​នេះ​ហើយ​ក៏​ដោយ ។

កោះសន្តិភាព មិន​អាច​ទាក់ទង​លោក​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដើម្បី​សុំ​ការ​បំភ្លឺ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​មិន​អាច​ទាក់ទង​បាន ៕