ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូលិស​ភ្ញាក់ចង់ដាច់ផ្ងារ! ពេលដែលចោរ​ទើបចាប់ ​មកសុំម៉ូតូវិញ…

7 ឆ្នាំ មុន

រាជធានីភ្នំពេញ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា មានការភ្ញាក់ផ្អើ​លដល់​ប៉ូលិស​​​ប៉ុស្តិ៍ចោមចៅ ខណៈ​យុវជន​ជាមុខ​សញ្ញាចោរ​លួច​ទូរស័ព្ទ​ដៃម្នាក់ ដែលត្រូវកម្លាំងចាប់ខ្លួនបានកាលពីថ្ងៃទី១៦ មករា កន្លងមក ដោយធ្វើការបញ្ជូន​ជនសង្ស័យ​នេះ ទៅ​ខាង​ព្រហ្ម​ទណ្ឌ​​ខណ្ឌ​ពោធិ៍សែនជ័យ ដើម្បី​ចាត់ការតាមច្បាប់បន្តទៀត ។

តែអ្វីដែលភ្ញាក់នោះ ​ស្រាប់តែនៅព្រឹកថ្ងៃទី​២០ មករា នេះ បែរ​​លេចមុខ​ជនសង្ស័យរូប​នេះ មក​សុំ​ម៉ូតូ​​របស់ខ្លួនពី​កម្លាំង​ប៉ុស្តិ៍​ចោម​ចៅ​​វិញ​ ដែលធ្វើឱ្យប៉ូលិស​គ្រប់​គ្នា​​​​​​ងឿងឆ្ងល់​ថា ទើបចាប់​​បាន​៤ថ្ងៃមុនសោះ បែរជារួចខ្លួន​ដើរ​យ៉ាង​សេរី​ទៅ​វិញ។

ជនសង្ស័យខាងលើ​​មាន​ឈ្មោះ​អេង លី អាយុ​២២ឆ្នាំ មានទីលំនៅផ្ទះជួល​ក្នុងភូមិ​បប្រកខាងត្បូង ក្នុងសង្កាត់កាកាប ។ ពេលដែល​ប៉ូលិស​ភ្ញាក់ផ្អើល ក៏បានសួរទៅ​ជនសង្ស័យថា «ម៉េចក៏​ឯងរួចខ្លួនចេញមកបាន?» ជនសង្ស័យឆ្លើយថា «មានអីពិបាក ឱ្យគេតែ​៤-១០ម៉ឺនរៀលទៅ…បានហើយ» ។ ពេលនោះ​ប៉ូលិសក៏សួរបន្តថា «ឯងឱ្យអ្នកណាគេ?» ជនសង្ស័យរូបនេះ មិនបានឆ្លើយនឹង​សំណួរ​ចុងក្រោយរបស់ប៉ូលិស​​ទេ ។

ទោះបីជាយ៉ាងណា ប៉ូលិស​ប៉ុស្តិ៍​ចោមចៅមិនបាន​ប្រគល់​ម៉ូតូ​ទៅឱ្យ​​សង្ស័យ​ទេ ដោយប្រាប់ថា ទៅយក​ឯកសារ​​ឱ្យត្រឹម​ត្រូវមក​ ។ បន្ទាប់មក​ គេឃើញ​ជននេះជិះម៉ូតូផ្សេងទៀត ចេញបាត់​ទៅ ។