ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់.ក! គ្រឿងក្នុងគោ​ដែលចូលចិត្តញ៉ាំនោះ សុទ្ធតែមាន​​​គីមី​

7 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​មករា​ ​បាន​​បើក​​​ប្រតិបត្តិការចុះ​​ត្រួតពិនិត្យ​អនាម័យ​ និង​ផលិត​​​ផល​ដែល​មាន​ដើម​​ពី​សត្វ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​អា​ស្ទាំង ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ដោយ​​រក​ឃើញ​គ្រឿង​ក្នុង​គោ​​​​ខូចគុណភាព​​១២៥​គីឡូក្រាម ដែល​ត្រូវ​​​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​អន្តរជាតិ​ចក្រី ព្រមទាំង​ធ្វើការ​ឃាត់​

ខេត្ត​ព្រៃវែង ៖ មន្ត្រី​ជំនាញ​ពេទ្យសត្វ​ខេត្តព្រៃវែង កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ​មករា​ ​បាន​​បើក​​​ប្រតិបត្តិការចុះ​​ត្រួតពិនិត្យ​អនាម័យ​ និង​ផលិត​​​ផល​ដែល​មាន​ដើម​​ពី​សត្វ ស្ថិត​នៅ​ចំណុច​ភូមិ​ព្រៃ​អា​ស្ទាំង ឃុំ​អង្គរ​រាជ្យ ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ដោយ​​រក​ឃើញ​គ្រឿង​ក្នុង​គោ​​​​ខូចគុណភាព​​១២៥​គីឡូក្រាម ដែល​ត្រូវ​​​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​វៀតណាម តាម​ច្រក​ទ្វារ​អន្តរជាតិ​ចក្រី ព្រមទាំង​ធ្វើការ​ឃាត់​ខ្លួន​ឈ្មួញ​ ដែល​នាំ​ចូល​ម្នាក់​ផង​ដែរ  ។

​ប្រភពឱ្យ​ដឹង​​​ថា ឈ្មួញ​ដែល​ដឹក​គ្រឿងក្នុង​គោខូចគុណភាព​ ឈ្មោះលាស់ ទ្រី ភេទប្រុស អាយុ​៥៥​ឆ្នាំ​ មាន​ទីលំនៅ​នៅ​ភូមិ​កោះ​តា​ជោ ឃុំ​គគី​ធំ ស្រុក​គៀនស្វាយ ខេត្តកណ្តាល ។ ​គ្រឿងក្នុង​គោ​ដែល​រក​ឃើញ​នេះ​ជា​ប្រភេទសាច់​ដែល​ខូចគុណភាព ដែល​មាន​ដាក់​​លាយ​សារធាតុ​គីមី​អាច​រក្សា​ទុក​បាន​យូរ ហើយ​​ជា​ពិសេស​ការ​ដឹក​ជញ្ជូន​គឺ​គ្មាន​ការ​ត្រួតពិនិត្យ​ពី​មន្ត្រី​ជំនាញ ដោយ​ពុំ​មាន​លិខិត​បញ្ជាក់​ពី​អនាម័យ​សត្វ​ និង​គុណភាព​ផលិតផលពី​មន្ត្រី​ពេទ្យសត្វ និង ពុំ​មាន​លិខិត​អនុញ្ញាតិ​អោយ​នាំ​ចូល​ពី​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​នោះ​ទេ  ។

បច្ចុប្បន្ន​ ឈ្មួញ​ដែល​ប្រ​ព្រឹទ្ធ​ ត្រូវ​ការិយាល័យ​​ជំនាញ​បាន​កសាង​​សំ​ណុំ​រឿង​​បញ្ជូន​ទៅមន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ចាត់ការ​បន្ត​ ។