ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​នឹង​បង្កើន​ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ប្រទេស​ហ្វ៊ី​លី​ពី​ន

7 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ វៀតណាម​សង្ឃឹមថា នឹង​នៅ​តែ​រក្សា​បាន​ចំណែក​ទីផ្សារ​ច្រើន​ក្នុង​ការ​នាំ​ចេញ​អង្ករ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ហ្វ៊ី​លី​ពី​ន ខណៈ​មាន​កិច្ចសន្យា​នាំ​ចេញ​អង្ករ​សរុប​ចំនួន​៣​លាន​តោន​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត ។

ប្រទេស​វៀតណាម ៖ វៀតណាម​សង្ឃឹមថា នឹង​នៅ​តែ​រក្សា​បាន​ចំណែក​ទីផ្សារ​ច្រើន​ក្នុង​ការ​នាំ​ចេញ​អង្ករ​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​ហ្វ៊ី​លី​ពី​ន ខណៈ​មាន​កិច្ចសន្យា​នាំ​ចេញ​អង្ករ​សរុប​ចំនួន​៣​លាន​តោន​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត ។

ប្រទេស​ហ្វ៊ី​លី​ពី​ន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កាត់​បន្ថយ​ការ​នាំ​ចូល​អង្ករ ប៉ុន្តែ​កាលពី​ពេល​ថ្មី​ៗ ប្រទេស​នេះ​បាន​អនុញ្ញាត​ឱ្យ​ប្រទេស​កម្ពុជា ថៃ និង​វៀតណាម​ចូលរួម​ក្នុង​ការ​ដេញថ្លៃ ។ ក្រុមហ៊ុននាំចេញ​របស់​វៀតណាម នឹង​ផ្តួល​គូប្រជែង​ជិតខាង​របស់​ខ្លួន​ជា​មុន ។

ហ្វ៊ី​លី​ពី​ន គឺជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​ទិញ​អង្ករ​ច្រើន​បំផុត​ពី​វៀតណាម ពី​១៧-២០% ។ នៅ​ចន្លោះ​ឆ្នាំ​២០១១ និង​២០១៥ វៀតណាម​បាន​នាំ​ចេញ​អង្ករ​ពី​៥០​ម៉ឺន ដល់​១,៥​លាន​តោន​ទៅ​កាន់​ប្រទេស​ហ្វ៊ី​លី​ពី​ន​ជា​រៀង​រាល់​ឆ្នាំ ។

ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​បាន​កើនឡើង​៤,៩​លាន​តោន​ក្នុង​ឆ្នាំ​២០១៦ ជា​កម្រិត​ទាប​បំផុត​គិត​ចាប់តាំងពី​ឆ្នាំ​២០០៨​មក ។ ឆ្នាំ​នេះ ការ​រំពឹង​ហាក់ដូចជា​គ្មាន​ភាព​ប្រសើរ​ឡើយ ខណៈ​ស្តុក​អង្ក​រលើ​ពិភពលោក ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​កើនឡើង​ខ្ពស់​បំផុត​ក្នុង​រយៈពេល​១៥​ឆ្នាំ ឬ​ស្មើនឹង​១២០​លាន​តោន ដែល​គ្រប់គ្រាន់​សម្រាប់​ការ​ប្រើប្រាស់​លើ​ពិភពលោក​ក្នុង​រយៈពេល​៩២​ថ្ងៃ ។ នេះ​បើ​តាម​របាយការណ៍​របស់​ក្រសួងកសិកម្ម​អា​មេ​រិ​ក ។

ទន្ទឹម​នឹង​នេះ ប្រទេស​ថៃ​គ្រោង​នឹង​បញ្ចេញ​ស្តុក​របស់​ខ្លួន​ប្រហែល​៩​លាន​តោន​នៅ​ចុងឆ្នាំ​២០១៧ ខណៈ​ប្រទេស​ឡាវ​ក៏​ស្វះ​ស្វែងរក​វិធី​បង្កើន​ការ​លក់​ទៅ​ចិន ដែល​ជា​ប្រទេស​ទិញ​អង្ករ​ធំ​ជាងគេ​របស់​វៀតណាម​ផង​ដែរ ៕