រាជធានីភ្នំពេញ ៖ ជាជោគវាសនាមួយដែលស្មានមិនដល់ ស្រីស្អាតមានសម្រស់ទាក់ទាញ រហូតក្លាយជាកញ្ញាឯកដាច់គេនោះ មានរឿងរ៉ាវជីវិតគួរឱ្យកម្សត់ រហូតធ្លាប់ហែលឆ្លងជីវភាពការងារជាកម្មការិនីរោងចក្រថែមទៀតផង គឺកញ្ញាគង់ ស្រីពៅ ពេលនេះបានវិត្តន៍ឱកាសក្លាយជាតារារះចែងចាំង តែនាងមិនភ្លេចគ្រាកម្សត់នោះឡើយ ។
កញ្ញាគង់ ស្រីពៅ បានរៀបរាប់ពីឆាកជីវិតក្រខ្សត់របស់នាង ក្រោយជាប់ជ័យលាភីកម្មវិធីខ្មែរស៊ុបពើមូដែលថា កញ្ញាជាអ្នកនៅក្នុងទីក្រុងភ្នំពេញ ប៉ុន្តែបើនិយាយពីផ្នែកជីវភាពវិញ គឺមានការលំបាក និងក្រីក្រណាស់ គ្មានឪពុកដោយសារតែការលែងលះគ្នា មានតែម្តាយ ។
នាងបន្តទាំងក្តុកក្តួលចិត្តថា ម្តាយនាងជាស្ត្រីមេម៉ាយប្រឹងត្រដាបត្រដួសចិញ្ចឹមកូនពីរនាក់ ដោយផ្តើមការងារជាកម្មកររោងចក្រព្រោះថាអាណិតអ្នកម្តាយ នាងបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩ នៅសាលាប្ញស្សីកែវ ដើម្បីងាកមកជួយធ្វើការជាមួយម្តាយទ្រទ្រង់ភាពខ្វះខាត ។
គ្មានជម្រើសការងារ នាងបានបន្តចូលបំពេញកិច្ចការជានារីរោងចក្រ ដែលនាងបានតាំងចិត្តថា ការងារណាក៏ដោយ ក៏ជាភាពថ្លៃ
ថ្នូរ ឱ្យតែដាក់ចិត្តបំពេញមិនឆក់ ប្លន់គេ និងគិតតែម្យ៉ាង ត្រូវតែជួយម្តាយជួយបងប្អូនជារឿងសំខាន់ មិនខ្មាស់គេជាដាច់ខាត ។
អស់រយៈពេលជាច្រើនខែមក នាងបានបំពេញ និងធ្វើការរោងចក្រជាមួយអ្នកម្តាយ រហូតតស៊ូបានប្រាក់ជួយអ្នកផ្ទះនិងសន្សំលុយកាក់ទុកខ្លួនឯង។
ក្រោយពេលមានលុយកាក់ខ្លះ ណាមួយក្នុងចិត្តនាងចូលចិត្ត និងមានចំណូលចិត្តផ្នែកសិល្បៈណាស់ តាំងពីតូចស្រម៉ៃថា ថ្ងៃណាមួយ នាងចូលធ្វើជាតារាដូចគេឲ្យបាន ។ លុះមានលុយយកទៅបង់ឱ្យគេនៅសាលាបង្ហាញម៉ូដមួយ ។ ក្រោយពេលរៀនចេះដើរ
ម៉ូដ នាងឃើញគេផ្សាយព័ត៌មានរើសអ្នកបង្ហាញមូដែល មានភាពក្លាហាន តែពេលនោះមានអ្នកនៅជុំវិញខ្លួននាង គេមិនជួយលើកទឹកចិត្តនោះទេ គេថានាងមិនស្អាតខ្មៅ ក្រីក្រ មើលទៅស្រែៗចង់ក្លាយជាតារាអ្នកណាគេយក។
យ៉ាងណាមិញ នាងលួងខ្លួនឯងពីពាក្យចំអកទាំងនោះនៅតែពុះពារទៅដាក់ពាក្យប្រឡងតាមបណ្តាកម្មវិធីនីមួយៗ ។ ស្រីពៅបន្តទៀតថា មុននឹងនាងជាប់បានទទួលភាពលេចធ្លោមកដល់ពេលនេះ នាងធ្លាប់ប្រឡងកម្មវិធីមួយចំនួនដែរ ដោយកម្មវិធីខ្លះធ្លាក់ពីការប្រកួតដូចជាកម្មវិធី «ហ្វេស Of Cambodia 2016» សមត្ថភាពមានកម្រិតក៍មិនទទួលជ័យលាភី ។
ក្រោយមកទៀត បានដាក់ពាក្យប្រឡងកម្មវិធី Miss Grand Cambodia 2016 ទទួលបានពានរង្វាន់មិត្តភាព ( Best Friendship Award) ។ ដោយឡែកនៅលើកទី៣ ដាក់ពាក្យប្រឡងកម្មវិធីKhmer Super Model 2016 ទទួលបានជោគជ័យធំធេងដោយឈ្នះបានលេខ១ ។
ចែករំលែកព័តមាននេះ