ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

10​ចំណុច​ដែល​ផ្លាស់​ប្តូរជីវិត​ស្ថាបនិក​ហ្វេ​ស​ប៊ុ​ក

7 ឆ្នាំ មុន

អ្នក​ណា​ដឹង​ថា អនាគត​របស់​យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ណា ល្អ​ឡើង ឬ​ធ្លាក់​ចុះ​នោះ​ទេ ។ Mark Zuckerberg គឺជា​ឧទាហរណ៍​មួយ ដែល​គាត់​ជា​ក្មេង​រៀន​មិន​ចប់ មើលទៅ​គាត់​ដូច​ជា​គ្មាន​អនាគត ប៉ុន្តែ​ក្មេង​ម្នាក់​នេះ​

អ្នក​ណា​ដឹង​ថា អនាគត​របស់​យើង​នឹង​ធ្វើ​ដំណើរ​ទៅ​ទិស​ខាង​ណា ល្អ​ឡើង ឬ​ធ្លាក់​ចុះ​នោះ​ទេ ។ Mark Zuckerberg  គឺជា​ឧទាហរណ៍​មួយ ដែល​គាត់​ជា​ក្មេង​រៀន​មិន​ចប់ មើលទៅ​គាត់​ដូច​ជា​គ្មាន​អនាគត ប៉ុន្តែ​ក្មេង​ម្នាក់​នេះ​បាន​ក្លាយជា​បុគ្គល​១​រូប​ដែល​មានកេរ្តិ៍ឈ្មោះ​ទូ​ទាំង​សកលលោក បន្ទាប់​ពី​បាន​បង្កើត​បណ្តាញ​សង្គម Facebook ដែល​មនុស្ស​ទូ​ទាំង​ពិភពលោក​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ ហើយ​ហ្វេ​ស​ប៊ុ​ក​ក៏​មាន​ឥទ្ធិពល​សម្រាប់​មនុស្ស​ជា​ច្រើន​ផង​ដែរ ប៉ុន្តែ​មុន​នឹង​សម្រេច​បាន​ជោគជ័យ វា​មិនមែន​ជា​រឿង​ងាយស្រួល​ឡើយ ។

ថ្ងៃនេះ យើង​មាន​១០​ចំណុច​ក្នុង​ការ​ផ្លាស់​ប្តូរជីវិត​របស់​លោក Mark Zuckerberg ដែល​បណ្តាល​ឲ្យ​គាត់​តស៊ូ​រហូត​ដល់​ទទួល​បាន​ជោគជ័យ​មក​ដល់​បច្ចុប្បន្ន ។

១-​យកឈ្នះ​អ្នក​ដែល​ធ្លាប់​មើលងាយ​យើង​ឱ្យ​បាន ៖
ជា​ពិសេស សង្សារ​ចាស់ ព្រោះ​កាល​នៅ​រៀន Mark ធ្លាប់​ត្រូវ​បាន​សង្សារ​បោះបង់​ចោល​។ ពេល​នោះ Mark ធ្វើខ្លួន​មិន​រៀបរយ រហូត​ដល់​ត្រូវ​សង្សារ​ចាស់​ប្រមាថមើលងាយ​ថា គាត់​នឹង​គ្មាន​ថ្ងៃ​ជោគជ័យ​ឡើយ ។

២-​កុំ​បណ្តោយ​ឱ្យ​មនុស្ស​ប្លែក​មុខ​ដែល​មិន​ស្គាល់​អ្នក​គ្រប់គ្រាន់ មក​បំផ្លាញ​ចំណុច​ឈរ​របស់​អ្នក ៖
Mark មិន​ធ្លាប់​ចាប់អារម្មណ៍​ពាក្យ​រិះគន់​របស់​អ្នក​ណា​ម្នាក់​ដែល​មើលងាយ​គាត់ ឬ​គិត​ថា គាត់​នឹង​ធ្វើ​មិន​បាន​ឡើយ ។

៣-​ធ្វើ​អ្វី​ដែល​ស្រឡាញ់ និង​ស្រឡាញ់​អ្វី​ដែល​ធ្វើ ៖
ការ​ធ្វើ​អ្វី​ដែល​ស្រឡាញ់ គឺ​អាច​ធ្វើ​បាន​ដោយ​ងាយ​ជា​និច្ច និង​ល្អ​ជាង​អ្វី​ដែល​យើង​មិន​ចូល​ចិត្ត ។

៤-​អ្នកដឹកនាំ​ល្អ​ត្រូវ​មាន​កម្លាំង​ថាមពល​សម្រាប់​អ្នក​ក្បែរ​ខាង ៖
ប្រសិនជា​អ្នកដឹកនាំ​មិន​ហ៊ាន​បញ្ចេញ​ថាមពល​របស់​ខ្លួន​ចេញ​មក​ទេ កុំ​គិត​ថា កូនចៅ​នឹង​មាន​កម្លាំង​ថាមពល​ចំពោះ​ស្ថាប័ន​នោះ ។

៥-​បង្ហាញ​ឱ្យ​គ្រប់​គ្នា​ដឹង​ថា អ្នក​គឺជា​បុគ្គល​ដឹកនាំ​ស្ថាប័ន​ពិតប្រាកដ ៖
អ្នកដឹកនាំ​ល្អ គឺជា​គំរូ​ដល់​កូនចៅ ដែល​ធ្វើ​ឱ្យ​ពួក​គេ​ចង់​យកតម្រាប់​តាម ។

៦-​ខ្លួន​អ្នក​ឆ្លាត​តែ​ម្យ៉ាង​មិន​បាន​ទេ អ្នក​ត្រូវ​បង្កើត​ក្រុម​ឱ្យ​ឆ្លាត​ដូច​អ្នក​ដែរ ៖
ការ​ធ្វើ​ការងារ ប្រសិនបើ​អ្នកដឹកនាំ​ឆ្លាត​តែ​ម្យ៉ាង គឺ​អ្នកដឹកនាំ​នោះ​នឹង​អាច​ធ្វើការ​ម្នាក់ឯង​បាន ប៉ុន្តែ​ការ​ធ្វើ​ការងារ​ទាំងអស់ គឺ​ត្រូវ​អាស្រ័យ​លើ​ក្រុមការងារ ។ បើ​ក្រុមការងារ​ឈ្លាសវៃ ការងារ​នោះ​នឹង​ដំណើរការ​ល្អ​បន្ត​ទៀត និង​បាន​ឆាប់រហ័ស​ផង​ដែរ ។

៧-​កុំឱ្យ​គំនិត​របស់​មនុស្ស​ក្បែរ​ខាង​បិទ​បាំងគំនិត​របស់​អ្នក ៖
ការ​ធ្វើការ​របស់ Mark ចាប់ផ្តើម​ពី​គំនិត​របស់​ខ្លួនឯង និង​មិត្តភក្តិ​មួយ​ចំនួន ។ ទោះជា​អ្នក​ណា​នឹង​ប្រាប់​គាត់​ថា វា​មិន​អាច​ទៅ​រួច ប៉ុន្តែ​គាត់​មិន​ចាប់អារម្មណ៍​នោះ​ទេ ។

៨-​សហការ​ជា​ក្រុម ៖
នៅ​ពេល Mark បង្កើត​ហ្វេ​ស​ប៊ុ​ក គាត់​មិន​បាន​បង្កើត​វា​ឡើង​តែ​ម្នាក់ឯង​ទេ គាត់​នៅ​តែ​រួម​សហការ​ជាមួយ​មិត្តភក្តិ​របស់​គាត់ ។ រាល់​ការងារ​ទាំងអស់​តែង​មានការ​ប៉ះទង្គិច ឬ​មិន​ស្របគ្នា​ខ្លះ ប៉ុន្តែ​យើង​ត្រូវ​រក​ចំណុចកណ្តាល​រួម​មួយ​ដើម្បី​ឱ្យ​ការងារ​នោះ​ដំណើរការ​ទៅ​បាន ។

៩-​កុំឱ្យ​អ្នក​ណា​ម្នាក់​មក​ផាត់​ពណ៌​ដល់​ជីវិត​យើង ៖
ជីវិត​របស់​យើង យើង​ជ្រើសរើស​ដោយ​ខ្លួនឯង​បាន កុំឱ្យ​អ្នក​ណា​ម្នាក់​មក​ដាក់​កំហិត ឬ​ផាត់​ពណ៌​ដើម្បី​ឱ្យទៅ​តាម​អ្វី​ដែល​គេ​ត្រូវការ ។

១០-​ចង់​សម្រេច​ជោគជ័យ​ត្រូវ​សុបិន​ឱ្យ​ឆ្ងាយ ហើយ​ទៅ​ឱ្យ​ដល់ ៖
ភាព​សំខាន់ គឺ​មិន​បាន​ស្ថិត​នៅ​លើ​ក្តី​សុបិន​របស់​យើង​តែ​ម្យ៉ាង​ទេ ប៉ុន្តែ​វា​នៅ​លើ​ថា សុបិន​ហើយ​យើង​នឹង​ដើរទៅ​តាម​ក្តី​សុបិន​នោះ​ឬ​យ៉ាងណា ៕