ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា ការ​កា.ប់​បំផ្លាញ​ព្រៃឈើ​បាន​ថយ​ចុះ​៤៩​ភាគរយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​អះអាង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ មក​រា ដោយទទួលស្គាល់​ថា មានការ​កា.ប់​បំផ្លាញ​ព្រៃឈើ​ច្រើន​ក្នុង​ឆ្នាំ​២០១១ និង

រាជធានី​ភ្នំពេញ ៖ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​បាន​អះអាង​កាលពី​រសៀល​ថ្ងៃ​ទី​១៩ មក​រា ដោយទទួលស្គាល់​ថា មានការ​កាប់​បំផ្លាញ​ព្រៃឈើ​ច្រើន​ក្នុង​ឆ្នាំ​២០១១ និង​២០១២ ដោយ​មិន​បាន​បញ្ជាក់​ថា​ចំនួន​ប៉ុន្មាន​ទេ ។ តែ​ក្រោយ​ពី​ការ​បង្ក្រាប​មានការ​ថយ​ចុះ​ប្រមាណ​៤៩%​នៅ​ក្នុង​ឆ្នាំ​២០១៣ និង​២០១៤ ជា​ប្រសិទ្ធភាព​ការងារ​មួយ​របស់​មន្ត្រី​ក្រសួងបរិស្ថាន​ដែល​បាន​ខិតខំ​បំពេញការងារ​ទាំង​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ ។

លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ថ្លែង​ថា ក្រសួងបរិស្ថាន បាន​រៀបចំ​កញ្ចប់​ថវិកា​មួយ​ចំនួន​សម្រាប់​ការ​អភិរក្ស​នូវ​ធនធានធម្មជាតិ​ក្នុង​ឆ្នាំ​២០១៧ ដើម្បី​ពង្រីក​នៅ​ថ្នាក់​ក្រសួង និង​មន្ទីរ​បរិស្ថាន នៃ​ប្រទេស​កម្ពុជា ។ ការ​លើក​ឡើង​របស់​លោក​រដ្ឋមន្ត្រី​នេះ ធ្វើ​ឡើង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នា​រសៀល​ថ្ងៃ​ទី​១៩ មក​រា នៅ​ទីស្តីការ​ក្រសួងបរិស្ថាន ក្នុង​រាជធានី​ភ្នំពេញ ទាក់ទង​នឹង​កិច្ច​គាំពារ​បរិស្ថាន និង​ការ​ការពារ​ធនធានធម្មជាតិ និង​អភិរក្ស​ជីវចម្រុះ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ក្រសួង​បាន​សម្រេច​រួច​ហើយ​ក្នុង​ការ​ផ្តល់​កញ្ចប់​ថវិកា​នេះ​ទៅ​លើ​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ មានការ​សហការ​គ្នា​ប្រើ​ថវិកា​នេះ​ដើម្បី​អភិរក្ស​ធនធានធម្មជាតិ ។ នៅ​ក្រសួង និង​អគ្គនាយកដ្ឋាន​ក៏​បាន​កញ្ចប់​ថវិកា​ដែរ ។ ក្រសួងកំពុង​រើស​បុគ្គលិក​ជា​ឧ​ទ្យា​នុ​រក្ស​៣០០​នាក់​សម្រាប់​ជួយ​ក្នុង​ការ​អភិរក្ស ។ ក្នុង​សហគមន៍​ព្រៃ​ឡង់​ក៏​បាន​ចូល​ក្នុង​ឧ​ទ្យា​នុ​រក្ស​យើង​ដែរ និង​បាន​កំណត់​ថវិកា​សម្រាប់​ពួក​គាត់​ដែរ ។

លោក​រដ្ឋមន្ត្រី​បាន​ថ្លែងប្រាប់​អ្នកកាសែត​ថា​ក្រសួង​នឹង​ជ្រើសរើស​ឧ​ទ្យា​នុ​រក្ស​នេះ​សម្រាប់​ការ​អភិវឌ្ឍ​ធនធានធម្មជាតិ​ក្នុង​ខេត្ត​ដទៃ​ទៀត​មិនមែន​តែ​តំបន់​ព្រៃ​ឡង់​ទេ​គឺ​នៅ​ទូ​ទាំង​ប្រទេស ។ ក្នុង​នោះ​មានការ​គូសវាស​សម្រាប់​ការ​ទទួលខុសត្រូវ​របស់​រដ្ឋបាល​ថ្នាក់​ជាតិ​និង​ថ្នាក់​ក្រោម​ជាតិ​ក្នុង​ការ​គ្រប់គ្រង​តំបន់​អភិរក្ស​ទាំង​អស់នោះ ។

ចំពោះ​សំណួរ​ដែល​សួរ​ថា ហេតុ​អ្វី​បានជា​ពេល​នេះ​ទើប​រាជរដ្ឋាភិបាល​ដាក់​ព្រៃ​ឡង់​ជា​ព្រៃ​ការពារ និង​អភិរក្ស ។ លោក​រដ្ឋមន្ត្រី​បាន​ថ្លែង​ថា ព្រៃ​ឡង់​ក៏​ដូច​ជា​ព្រៃ​នៅ​ក្នុង​តំបន់​ដទៃ​នៃ​ប្រទេស​កម្ពុជា​ដែរ នេះ​ជា​កាតព្វកិច្ច​របស់​រដ្ឋ​ដែល​ត្រូវ​ការពារ និង​អភិរក្ស​ព្រៃឈើ​របស់​ខ្លួន ដើម្បី​បន្ត​ជំនាន់​ទៅ​មុខ​ទៀត ។ កម្ពុជា​ត្រូវ​ចូលរួម​ជាមួយ​សហគមន៍​អន្តរជាតិ ដើម្បី​កាត់​បន្ថយ​ការ​ប្រែប្រួល​អាកាសធាតុ ។
លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ជា​ពិសេស​សម្រាប់​កម្ពុជា ធនធានធម្មជាតិ​ជា​ប្រភព​ទឹក ។

ព្រៃ​ឡង់​ជា​ព្រៃ​មួយ​មិន​ត្រឹមតែ​មាន​សារសំខាន់​(​ខេត្តក្រចេះ ស្ទឹង​ត្រែង កំពង់ធំ និង​ព្រះ​វិហារ​)​សម្រាប់​កម្ពុជា​ទេ គឺ​មាន​សារសំខាន់​ក្នុង​តំបន់​តែ​ម្តង ដូច​ជា​ការ​រក្សា​ប្រភព​ទឹកសាប​នៅ​ក្រោម​ដី​និង​មាន​សត្វ​ជា​ច្រើន​កំពុង​រស់នៅ​ក្នុង​ព្រៃ​ផង​ដែរ ។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា នៅ​ព្រៃ​ឡង់​មានការ​ប្រឈម​ដដែល​ទេ​គឺ​មានការ​លួច​កាប់​ឈើ យើង​បាន​បង្ក្រាប​ក្នុង​ទ្រង់ទ្រាយ​ធំ​និង​ត្រូវ​មានការ​ត្រួតពិនិត្យ​បន្ថែម ។ ពេល​នេះ​ក៏​មានការ​លួច​ដឹកឈើ​តាម​ម៉ូតូ និង​គោ​យន្ត វា​ជា​ការ​លំបាក​របស់​យើង​ដែរ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា យើង​ត្រូវ​តែ​កែប្រែ​ជីវភាព​របស់​ពួក​គាត់​ពី​ការ​លួច​កាប់​ឈើ​មួយ​ដើម​ៗ​ដឹក​ចេញ​ដូច​ស្រមោច​ពាំ​អង្ករ​រាល់ថ្ងៃ​ដោយ​រកមុខ​របរ​ណា​មាន​កម្រៃ​ប្រសើរជាង​មុន ។ ការ​កាប់​ឈើ​ជា​រួម​មានការ​ថយ​ចុះ​នៅ​ទូ​ទាំង​ប្រទេស ក្នុង​ប៉ែក​ឦសាន និង​តំបន់​ព្រៃ​ឡង់​ក៏​មានការ​ថយ​ចុះ​ច្រើន​ដែរ តែ​ពេល​ខ្លះ​មានការ​លើក​ឡើង​ខ្វែងគំនិត​គ្នា សារព័ត៌មាន​ខ្លះ​ថា​មានការ​កើនឡើង និង​ក៏​មាន​បុគ្គល​មួយ​ចំនួន​ក៏​ថា​មានការ​កើនឡើង​ដែរ​ប៉ុន្តែ​វា​មិន​ឆ្លុះ​បញ្ចាំង​នូវ​អ្វី​ដែល​បាន​កើតឡើង​នៅ​នឹង​កន្លែង​ទេ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ចំពោះ​ព័ត៌មាន​ដែល​អង្គការ​ណា​សាបាន​ចុះ​ផ្សាយ​កាលពីស​ប្តា​ហ៍​មុន​នេះ​គឺ​មាន​ចេតនា​បំពុលបរិយាកាស​ដែល​រឿង​នេះ​គេ​ធ្លាប់​ចុះ​ផ្សាយ​កាលពីមុន​ដែរ ។

អ្វី​ដែល​គេ​បាន​លើក​ឡើង​ប្រាសចាក​ពី​អ្វី​ដែល​ក្រសួង​បាន​លើក​ឡើង​ពី​ការ​បាត់បង់​ព្រៃឈើ ។​ទោះបី​យ៉ាងណា លោក​ទទួលស្គាល់​ថា ការ​បាត់បង់​ព្រៃឈើ​កើត​មាន​ក្នុង​ឆ្នាំ​២០១១​និង​ឆ្នាំ​២០១២ តែ​សារព័ត៌មាន​មិន​បាន​និយាយ​ពី​ការ​ថយ​ចុះ​ពី​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៤​ទេ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ការ​ផ្តល់​ដី​សម្បទាន ការ​បង្ក្រាប​ការ​កាប់​ព្រៃ​មាន​ប្រសិទ្ធភាព​នៅ​ពេល​អត្រា​ការ​បាត់បង់​មានការ​ចុះ​ថយ ។ លោក​មិនដឹង​ថា សារព័ត៌មាន​ខ្លះ​មិន​បាន​សរសេរ​បែរជា​យក​តាម​អង្គកា​ណា​សា​ដែល​គេ​បាន​បញ្ចេញ ។ ការ​កាប់​ឈើ​ថយ​ចុះ​ពី​ការ​កាប់​ឈើ​ឆ្នាំ​២០១៣ និង​ឆ្នាំ​២០១៦​មាន​ចំនួន​៤៩​ភាគរយ ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា បញ្ហា​បរិស្ថាន​នេះ​ជា​រឿង​ធំ​ណាស់​ដែល​ត្រូវ​សិក្សា​គូសវាស និង​បញ្ជូន​មន្ត្រី​ទៅ​សិក្សា​បន្ថែម ។ យើង​មាន​នាយកដ្ឋាន​មួយ​ចំនួន​ក្នុង​ក្រសួងបរិស្ថាន​សម្រាប់​គូសវាស​ច្បាស់លាស់ ។ មាន​សហគមន៍​មួយ​ចំនួន​ក៏​បាន​ចូលរួម​ក្នុង​ការ​អភិរក្ស​តំបន់​អេកូ​ទេសចរណ៍ និង​បង្កើត​ការងារ​ដល់​បងប្អូន​សហគមន៍ មាន​ចិញ្ចឹមសត្វ និង​កសិកម្ម​ជាដើម ។

លោក​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា បងប្អូន​ប្រជាពលរដ្ឋ​ព្រៃ​ឡង់​គួរតែ​ដើរ​ជាមួយ​មន្ត្រី​យុត្តិធម៌ ព្រោះ​មន្ត្រី​មាន​សិទ្ធិ​ប្រើ​អាវុធ ។ លោក​លើក​ឡើង​ថា មាន​ឈើ​ខ្លះ​ចាស់ និង​ឈើ​ថ្មី មាន​បងប្អូន​ខ្លះ​នៅ​ក្នុង​សហគមន៍ និង​មាន​អ្នក​មក​ពី​ក្រៅ​ដែរ ។ ក្រសួង​ត្រូវ​ពិនិត្យ​ដេប៉ូ​ដែល​លក់​ឈើ​ថា​ឈើ​នោះ​បាន​មកពីណា​យក​មក​លក់​បែប​នេះ ។
សូម​បញ្ជាក់​ថា ក្រសួងបរិស្ថាន​កាលពី​ថ្ងៃ​ទី​១៣ មក​រា បាន​ចេញ​សេចក្ដី​បំភ្លឺ​ផ្លូវការ​ច្រានចោល​របាយការណ៍​របស់​អង្គការ​ណា​សា​ដែល​ថា​ព្រៃឈើ​កម្ពុជា​កំពុង​បាត់បង់​ផង​ដែរ ៕