ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌឺ​មែន ! ចាប់​បាន​ហើយ​នៅ​ញញឹម​ដាក់​សមត្ថកិច្ច​ទៀត

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​បាន​ញញឹម​របៀប​ឌឺ​ដាក់​សមត្ថកិច្ច​បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ចំណុច​ក្បាលស្ពាន​អូរ​ខ្លុង ស្ថិត​ក្នុងភូមិ​សាម​ឃួ​យ ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន …

ខេត្តស្ទឹងត្រែង ៖ បុរស​ម្នាក់​បាន​ញញឹម​របៀប​ឌឺ​ដាក់​សមត្ថកិច្ច​បន្ទាប់​ពី​ត្រូវ​បាន​ចាប់ខ្លួន​នៅ​ចំណុច​ក្បាលស្ពាន​អូរ​ខ្លុង ស្ថិត​ក្នុងភូមិ​សាម​ឃួ​យ ឃុំ​សាម​ឃួ​យ ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ ។

លោក​វរសេនីយ៍ត្រី ចែ​ម ផានិត នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​ឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ គី ស៊ី​ថា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ភ្លុក ឃុំ​ភ្លុក ស្រុក​សេ​សាន ខេត្តស្ទឹងត្រែង ត្រូវ​បាន​ចាប់ខ្លួន ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​ជិត​មួយ​គីឡូក្រាម ខណៈ​ធ្វើការ​ជួញដូរ​ជាមួយ​បក្សពួក​២​នាក់​ផ្សេង​ទៀត ។

លោក​វរសេនីយ៍ត្រី​បន្ត​ថា ក្នុង​ប្រតិបត្តិការ​បង្ក្រាប​ករណី​គ្រឿងញៀន​ខាងលើ​នេះ គឺ​សមត្ថកិច្ច​ជំនាញ​បាន​តាម​ប្រមាញ់​យ៉ាង​យកចិត្តទុកដាក់ ទើប​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់ ។ លោក​ថា ជនសង្ស័យ​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​បាត់ ពេល​កម្លាំង​ជំនាញ​តាម​ប្រមាញ់​ចាប់ខ្លួន​ជនសង្ស័យ​ដែល​កាន់​វត្ថុ​តាង​នៅ​កន្លែង​ដោះ​ដូរ ។

ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច​បាន​ដកហូត​ម្សៅ​គ្រឿងញៀន​មួយ​កញ្ចប់​ទម្ងន់​៨៣០,៩​ក្រាម​(​ជិត​មួយ​គីឡូក្រាម​) និង​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បក្សពួក​បន្ត​ទៀត ៕