ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភាពយន្ត​និយាយ​ពី​សត្វ​ចម្លែក​បារម្ភ​ពី​ការ​ខាត​ទុន

7 ឆ្នាំ មុន

ខ្សែភាពយន្ត​ដែល​រៀបរាប់​ពី​សត្វ​ចម្លែក និង​កុមារ​របស់​ក្រុមហ៊ុន «Paramount» ជា​ភាពយន្ត​ដំបូង​ក្នុង​ឆ្នាំ​២០១៧ ចំណាយ​ទុន​លើស​ពី​១០០​លាន​ដុល្លារ ប៉ុន្តែ​អាច​រក​ប្រាក់​បាន​ត្រឹមតែ​២៥​លាន​ដុល្លារ​ប៉ុណ្ណោះ​

ខ្សែភាពយន្ត​ដែល​រៀបរាប់​ពី​សត្វ​ចម្លែក និង​កុមារ​របស់​ក្រុមហ៊ុន «Paramount» ជា​ភាពយន្ត​ដំបូង​ក្នុង​ឆ្នាំ​២០១៧ ចំណាយ​ទុន​លើស​ពី​១០០​លាន​ដុល្លារ ប៉ុន្តែ​អាច​រក​ប្រាក់​បាន​ត្រឹមតែ​២៥​លាន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ស​ប្តា​ហ៍​ដំបូង ។

ភាពយន្ត​រឿង «Monster Trucks» រៀបរាប់​ពី​ខ្សែជីវិត​កុមារ​ម្នាក់​ជួបនឹង​វត្ថុ​មានជីវិត​ពី​ពិភព​ផ្កាយ​ដែល​រស់នៅ​កំបាំង​ខ្លួន​ក្នុង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ ។ ពួក​គេ​ក្លាយជា​មិត្តភក្តិ​នឹង​គ្នា ហើយ​ត្រូវ​ជួយ​គ្នា​រត់គេច​ពី​មនុស្ស​ដែល​ព្យាយាម​ចាប់​សត្វ​ចម្លែក ។

ចាត់​ទុក​ថា​ជា​ភាពយន្ត​និទាន​ពី​សត្វ​ចម្លែក ដោយ​សង្កត់ធ្ងន់​លើ​អារម្មណ៍​គួរ​ឱ្យ​អស់សំណើច​។ វា​មើលទៅ​ហាក់ដូចជា​មិន​អាច​ទាក់ទាញ​អារម្មណ៍​របស់​ទស្សនិកជន​បាន ។ ព្រោះ​ភាពយន្ត​នេះ​អាច​រក​ប្រាក់​នៅ​សហរដ្ឋអាមេរិក​ក្នុង​ស​ប្តា​ហ៍​កន្លង​មក​បាន​តែ​១០​លាន​ដុល្លារ រួម​នឹង​ចំណូល​ពី​បរទេស​ផង​បាន​ត្រឹមតែ​២៥​លាន​ដុល្លារ មាន​គម្លាត​ឆ្ងាយ​ពី​ទុន​បង្កើត​រឿង​សរុប​១០០​លាន​ដុល្លារ​ឯណោះ ៕