ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​កាត់​បន្ថយ​ពេលវេលា​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​អាច​ធ្វើ​ឱ្យ​មាន​សុខភាព​ល្អ

7 ឆ្នាំ មុន

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ដូច​ជា Facebook, Twitter, Instagram និង Snapchat អាច​បំផ្លាញ​សុខភាព​របស់​លោក​អ្នក ។ ខាងក្រោម​នេះ​ជា​ហេតុផល​៤​យ៉ាង ដែល​

ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ដូច​ជា Facebook, Twitter, Instagram និង Snapchat អាច​បំផ្លាញ​សុខភាព​របស់​លោក​អ្នក ។ ខាងក្រោម​នេះ​ជា​ហេតុផល​៤​យ៉ាង ដែល​លោក​អ្នក​គួរតែ​ចំណាយពេល​ខ្លះ​ចេញ​ឲ្យ​ឆ្ងាញ​ពី​ប្រព័ន្ធ​បណ្តាញ​សង្គម ៖

១-​កាត់​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ធាត់
នៅ​ពេល​ដែល​មនុស្ស​ម្នាក់​ចំណាយ​ពេលវេលា​ច្រើន​ជាមួយ​ប្រព័ន្ធ​បណ្តាញ​សង្គម​នានា វា​មាន​ន័យ​ថា​ពួក​គាត់​ត្រូវ​អង្គុយ ឬ​ដេក​នៅ​មួយ​កន្លែង​ពីមុខ​ទូរស័ព្ទ ឬ​កុំព្យូទ័រ​របស់​ពួក​គេ និង​ប្រើប្រាស់​ប្រព័ន្ធបណ្តាញ​សង្គម ។ ដូច្នេះ ពួក​គេ​មិន​បាន​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​គ្រប់គ្រាន់​ក្នុង​ការ​ដុត​បំផ្លាញ​កាឡូរី​ទេ ។ ស្របគ្នា​ផង​ដែរ ការ​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​រយៈពេល​យូរ​មាន​ន័យ​ថា ពួក​គេ​មាន​ពេលវេលា​តិច សម្រាប់​ការ​ធ្វើ​លំ​ហាត់ប្រាណ ដូច្នេះ​វា​នឹង​បង្កើន​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​ធាត់ ។

២-​បន្ថយ​ហានិភ័យ​នៃ​ការ​កើត​ជំងឺ​បាក់ទឹកចិត្ត
ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ជា​និច្ច ជា​ពិសេស​នៅ​ពេល​ដែល​លោក​អ្នក​ឃើញ​ពី​ជីវិត​រីករាយ​របស់​អ្នក​ផ្សេង វា​អាច​ធ្វើ​ឱ្យ​លោក​អ្នកមាន​អារម្មណ៍​ថា ជីវិត​របស់​លោក​អ្នក​មិនល្អ​គ្រប់គ្រាន់​ដូច​ជីវិត​អ្នក​ផ្សេង​ដែល​នាំ​ឲ្យ​មាន​បញ្ហា​ក្នុង​ការ​ឲ្យ​តម្លៃ​លើ​ខ្លួនឯង ដែល​ក្រោយមក​នឹង​ក្លាយទៅជា​ជំងឺ​បាក់ទឹកចិត្ត ។

៣-​ធ្វើ​ឱ្យ​លោក​អ្នកមាន​ពេល​ចូល​សង្គម​បាន​ច្រើន
ការ​សម្រាក​ពី​ការ​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម អាច​មាន​ប្រយោជន៍​ក្នុង​ការ​ធ្វើ​ឱ្យ​លោក​អ្នកមាន​ពេលវេលា​បន្ថែម​ទៀត​ក្នុង​សង្គម និង​អាច​ឲ្យ​លោក​អ្នកមាន​ឱកាស​ជួប និង​ស្គាល់​មនុស្ស​នៅ​ខាងក្រៅ​បាន​កាន់តែ​ច្រើន ។ ការ​ជួប​មនុស្ស​កាន់តែ​ច្រើន នឹង​អាច​កាត់​បន្ថយ​ភាព​ឯកោ និង​ជំងឺ​បាក់ទឹកចិត្ត ។

៤-​បង្កើន​ថាមពល​ការ​ចង​ចាំ
ការ​ស្រាវជ្រាវ​មួយ​បាន​រក​ឃើញ​ថា ការ​ប្រើប្រាស់​ទូរស័ព្ទ​និង​កុំព្យូទ័រ​ឥត​ឈប់​ឈរ អាច​នាំ​ឱ្យ​មានការ​ថយ​ចុះ​សារធាតុ​ពណ៌​ប្រផេះ​ក្នុង​ខួរក្បាល​របស់​លោក​អ្នក ដែល​អាច​ប៉ះ​ពាល់​​ដល់​ការ​ចង​ចាំ​ដូច្នេះ​ការ​បន្ថយ​ការ​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​អាច​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ការ​ចង​ចាំ​របស់​លោក​អ្នក ៕