ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្លើមធំ​ណាស់ ! ចាប់​ឱប​ហើយ​ស្ទាបអង្អែល​ទាំង​លើ​ទាំង​ក្រោម​ទៀត

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​រហូត​ចាប់ខ្លួន​បាន បន្ទាប់​ពី​ស្ត្រី​ម្នាក់​បាន​ប្តឹង​ចោទប្រកាន់​ថា បាន​ចាប់​ឱប និង​ស្ទាបអង្អែល​រាង​កាយ​គាត់​ …

ខេត្តកំពង់ស្ពឺ ៖ បុរស​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ដេញ​ប្រផាប់​ចាប់​ប្រ​ភីង​រហូត​ចាប់ខ្លួន​បាន បន្ទាប់​ពី​ស្ត្រី​ម្នាក់​បាន​ប្តឹង​ចោទប្រកាន់​ថា បាន​ចាប់​ឱប និង​ស្ទាបអង្អែល​រាង​កាយ​គាត់​ទាំង​លើ​ទាំង​ក្រោម​កាលពី​វេលា​ម៉ោង​៩ និង​២០​នាទី​យប់ ថ្ងៃ​ទី​១៨ ខែមករា ឆ្នាំ​២០១៧ នៅ​កន្លែង​លក់ដូរ​២៤​ម៉ោង ស្ថិត​ក្នុងភូមិ​ក្រាំង​ពល​ទេព សង្កាត់​រកា​ធំ ក្រុង​ច្បារមន ។

នគរបាល​សង្កាត់​រកា​ធំ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ចាន់ មីនា ហៅ រ៉ា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ រស់នៅ​ភូមិ​មុខ​ខេត្ត សង្កាត់​រកា​ធំ ក្រុង​ច្បារមន ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ ផ​.​ស​.​ភ​.​វ អាយុ​៣១​ឆ្នាំ មុខរបរ​លក់ដូរ​អីវ៉ាន់​២៤​ម៉ោង រស់នៅ​កន្លែង​កើតហេតុ ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ជា​ម៉ូយ​ដែល​តែងតែ​ទៅ​ទិញ​អីវ៉ាន់​នៅ​ផ្សារ​២៤​ម៉ោង​ដែល​ស្ត្រី​រង​គ្រោះ​លក់​ជា​ញឹកញាប់ ។ មុន​ពេល​កើតហេតុ​ប្រហែលជា​ជនសង្ស័យ​ស្រវឹងស្រា​បាន​ចូល​ទៅ​ចាប់​ឱប និង​ស្ទាបអង្អែល​រាង​កាយ​ស្ត្រី​រង​គ្រោះ​ទាំង​លើ​ទាំង​ក្រោម​តែ​ម្តង ។

ប្រភព​ពី​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ខណៈ​គាត់​កំពុង​ឈរ​លក់​អីវ៉ាន់​ស្រាប់តែ​ជនសង្ស័យ​ចូល​ទៅ​ចាប់​ឱប​គាត់​ពីក្រោយ រួច​លូក​ស្ទាប​ទាំង​លើ ទាំង​ក្រោម ពេល​ដែល​គាត់​រើបម្រះ​ជន​នោះ​បាន​ទះកំផ្លៀង​គាត់​ទៀត​ផង ទើប​គាត់​ប្តឹង​សមត្ថកិច្ច​ឲ្យ​ចាប់ខ្លួន​តែ​ម្តង ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​ទទួល​ពាក្យបណ្ដឹង​ពី​ស្ត្រី​រង​គ្រោះ​ដោយ​ផ្ទាល់មាត់ សមត្ថកិច្ច​បាន​ចុះ​ទៅ​ចាប់ខ្លួន​ជនសង្ស័យ​នៅ​ផ្សារ​២៤​ម៉ោង​បាន​ភ្លាម​ៗ​តែ​ម្តង ។
ក្រោយ​ពេល​ចាប់ខ្លួន ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ក្រុង​ច្បារមន ដើម្បី​ធ្វើការ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕