វេបសាយ «Daily Mail» របស់អង់គ្លេសកាលពីថ្ងៃទី១៦ មករា ២០១៧ ផ្សាយថា នាង Kim Joiner អ្នកទេសចរបានដើរកម្សាន្តក្នុងឧទ្យានធម្មជាតិ «Circle B Bar Reserve» រដ្ឋផ្លរីដា សហរដ្ឋអាមេរិក ស្រាប់តែប្រទះឃើញក្រពើយក្សដោយចៃដន្យ និងថតរូបបង្ហោះតាមហ្វេសប៊ុក។
ក្នុងវីដេអូឃ្លីបបង្ហាញថា បរិវេណនៅជុំវិញខ្លួនមានលក្ខណៈជាវាលស្មៅ ផ្លូវថ្មើរជើងនៅត្រង់កណ្តាល ហើយនៅសងខាងផ្លូវជាគុម្ពោធឈើ ស្រាប់តែមានក្រពើដ៏ធំមួយក្បាលដើរកាត់។ ចាត់ទុកថាមិនមែនជាលើកដំបូងទេ ដែលមនុស្សប្រទះឃើញក្រពើយក្សប្រភេទនេះ ចេញដើរនៅរដ្ឋផ្លរីដា ។ កាលពីឆ្នាំ២០១៦ មានក្រពើដ៏ធំមួយដើរនៅលើទីលានវាយកូនហ្គោលធ្វើឱ្យអ្នកវាយកូនហ្គោលភ័យតក់ស្លុត ។
ចំពោះក្រពើនៅក្នុងវីដេអូឃ្លីបនោះ ប្រភពព័ត៌មានមិនបញ្ជាក់ថា វាមានប្រវែងប៉ុនណាទេ ប៉ុន្តែតាមធម្មជាតិក្រពើប្រភេទនេះអាចមានប្រវែង៤ម៉ែត្រ ៕
ចែករំលែកព័តមាននេះ