ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេចតេជោ ប្រកាសធានាមិនឲ្យបាត់បង់ព្រៃឈើនៅតំបន់ភ្នំតាម៉ៅ ខណៈទុកតំបន់នេះជាឧទ្យានព្រៃឈើ

1 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ប្រកាស​ធានា​អះអាង​មិន​ឲ្យ​បាត់បង់​ព្រៃឈើ នៅ​តំបន់​ភ្នំ​តា​ម៉ៅ ហើយ​ប្រែ​ក្លាយទៅជា​ឧទ្យាន​ជាតិ​ព្រៃឈើ និង​ទុក​តំបន់​នេះ​ជា​តំបន់​អភិរក្ស…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​ប្រកាស​ធានា​អះអាង​មិន​ឲ្យ​បាត់បង់​ព្រៃឈើ នៅ​តំបន់​ភ្នំ​តា​ម៉ៅ ហើយ​ប្រែ​ក្លាយទៅជា​ឧទ្យាន​ជាតិ​ព្រៃឈើ និង​ទុក​តំបន់​នេះ​ជា​តំបន់​អភិរក្ស ហើយ​ក្រុមហ៊ុន​ឈូស​ឆាយ​ភ្នំ​តា​ម៉ៅ នឹង​ទទួលខុសត្រូវ នា​ពេល​ខាង​មុខ ។

Picture

ក្នុង​ឱកាស​អញ្ជើញ​ចែក​សញ្ញាបត្រ​ជូន​និស្សិត សាកលវិទ្យាល័យ​ពុទ្ធិ​សាស្ត្រ នា​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២២​នៅ​អគារ​ពាណិជ្ជកម្ម និង​ពិ​ពរ​ណ៍​ជ្រោយចង្វារ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ណែនាំ​ដល់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ត្រូវ​រក​ប្រភព​ទឹក នៅ​តំបន់​ភ្នំ​តា​ម៉ៅ ដើម្បី​ស្រោច​កូន​ឈើ​នៅ​ទីនោះ ។

សម្ដេច​នាយក​រដ្ឋមន្ត្រី​គូសបញ្ជាក់​យ៉ាង​ដូច្នេះ​ថា ៖«​ចឹ​ង​មិនមែន​គ្រាន់តែ​ដាំ​ហើយ​នាំ​គ្នា​បង្ហោះ​ហ្វេ​ស​ប៊ុ​ក​លេង​ទេ​ណា ចឹ​ង​ដាំ​ឲ្យ​ត្រូវ​ខ្នាត​របស់​វា​រួច​ហើយ​ត្រូវ​តាម​មើល​ការ​ថែទាំ​ទៀត​ដែល​ក្រុមហ៊ុន​ឈូស​ឆាយ​ហ្នឹង​ត្រូវ​ទទួលខុសត្រូវ​នា​ពេល​ខាង​មុខ ។ សម្រាប់​ការ​ផ្ដល់​ឲ្យ​រដ្ឋបាល​ព្រៃឈើ​ថែទាំ​នៅ​ពេល​ខាង​មុខ ព្រោះ​ដាំ​ឥឡូវ​នឹង​មាន​ភ្ញៀ​ង​កំពុង​តែ​ធ្លាក់​ល្អ​» ។

Picture

សម្ដេច​តេ​ជោ ក៏​បាន​បញ្ជា​ដល់​ភាគី​ពាក់ព័ន្ធ​ប្រែក្លាយ​តំបន់​ភ្នំ​តា​ម៉ៅ ទៅ​ជា​ឧ​ទ្យា​ព្រៃឈើ​សួន​ព្រៃឈើ​សួន​ដាំ​ដើមឈើ​ដែល​មុន​នេះ គ្រាន់តែ​ជា​ព្រៃរបោះ​ដើមឈើ​ធំ​មួយ​ៗ តែ​មិនមែន​ជា​ឈើ​ទទួលផល ។

យ៉ាងណា​ក្តី សម្ដេច​នាយក​រដ្ឋមន្ត្រី​លើក​ឡើង​ថា នា​ពេល​ខាង​មុខ​តំបន់​ភ្នំ​តា​ម៉ៅ​នឹង​ក្លាយទៅជា​ឈើ ដែល​មាន​តម្លៃ ខណៈ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ក៏​មិន​មានអី​ប៉ះពាល់​នោះ​ទេ ។ សម្ដេច​តេ​ជោ បញ្ជាក់​ទៀត​ថា ៖ «​យើង​សម្រេចចិត្ត​ថា ទុក​ព្រៃ​ហ្នឹង​ទាំងមូល និង​ដើម្បី​ធានា​អះអាង​ជាមួយនឹង​ការ​មិន​បាត់បង់​នៅ​ពេល​ក្រោយ​ត្រូវ​ដាក់​តំបន់​ទាំងមូល​នេះ ទាំង​សួនសត្វ​ភ្នំ​តា​ម៉ៅ​ទាំង​ព្រៃ​ព័ន្ធ​ជុំវិញ​ដែល​ដកហូត​ពី​ឯកជន​ឲ្យ​ទៅ​ជា​តំបន់​អភិរក្ស​គ្រប់គ្រង​ដោយ ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មិនមែន​គ្រប់គ្រង​ដោយ​ក្រសួងបរិស្ថាន​ទេ ព្រោះ​មានការ​ច​ញ្ចឹ​ម​សត្វ​នៅ​កន្លែង​ហ្នឹង​»​។

Picture

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ប្រកាស​លុប​ចោល​លិខិតអនុញ្ញាត​ឲ្យ​ដោះ​ដូរ និង​អភិវឌ្ឍ​ភ្នំ​តា​ម៉ៅ ដើម្បី​រក្សា​ទុក​ដី និង​ព្រៃ​នៅ​ជុំវិញ​សួនសត្វ​ភ្នំ​តា​ម៉ៅ​ជា​ដី​ដែល​ត្រូវ​ការពារ និង​អភិរក្ស​ដោយ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​មិនមែន​ជា​ក្រសួងបរិស្ថាន​នោះ​ទេ ៕

Picture
Picture
Picture