ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្យូ​តូ​គ្របដណ្តប់​ដោយ​ព្រឹល​ពណ៌​ស​គួរ​គាប់​ភ្នែក

7 ឆ្នាំ មុន

ព្រឹល​ដែល​បោកបក់​តាម​ខ្យល់​នៅ​រដូវរងា​ធ្វើ​ឱ្យ​ប្រទេស​ជប៉ុន​រំលេច​ដោយ​ពណ៌​ស ពិសេស​បេតិកភណ្ឌ​ពិភពលោក​នានា​នៅ​ក្រុង​ក្យូ​តូ ប្រទេស​ជប៉ុន​មាន​ភាព​ស្រស់​ស្អាត​គួរ​ឱ្យ​ចង់​គយគន់ ។ បច្ចុប្បន្ន​ប្រទេស​ជប៉ុន​ប្រឈម​មុខ​នឹង

ព្រឹល​ដែល​បោកបក់​តាម​ខ្យល់​នៅ​រដូវរងា​ធ្វើ​ឱ្យ​ប្រទេស​ជប៉ុន​រំលេច​ដោយ​ពណ៌​ស ពិសេស​បេតិកភណ្ឌ​ពិភពលោក​នានា​នៅ​ក្រុង​ក្យូ​តូ ប្រទេស​ជប៉ុន​មាន​ភាព​ស្រស់​ស្អាត​គួរ​ឱ្យ​ចង់​គយគន់ ។ បច្ចុប្បន្ន​ប្រទេស​ជប៉ុន​ប្រឈម​មុខ​នឹង​ខ្យល់​ត្រជាក់​បង្ក​ឱ្យ​មាន​ព្រឹល​ធ្លាក់​ស្ទើរតែ​ទូ​ទាំង​ប្រទេស ពិសេស​នៅ​តំបន់ Kansai តាម​ធម្មតា​រមែង​មាន​អាកាសធាតុ​ក្តៅ ស្រាប់តែ​មាន​ធ្លាក់​ព្រិល​ជា​អំឡុង​ពេល​វិសេសវិសាល​ក្រៃ​លែង ។

ក្រុង​ក្យូ​តូ​ជា​រៀង​រាល់​ឆ្នាំ​មិនសូវ​មាន​ព្រឹល​ធ្លាក់​ទេ ហើយ​នៅ​ឆ្នាំ​មុន​ក៏​គ្មាន​ដែរ ប៉ុន្តែ​ឆ្នាំ​នេះ​មាន​ព្រឹល​ធ្លាក់​ខ្លាំង ដោយ​ទីក្រុង​ទាំងមូល​មាន​ព្រឹល​ធ្លាក់​សម្រាប់​១៤​សង្ទីម៉ែត្រ ។

ចំណែក​នៅ​ក្រុង​ណា​ន​ថា​ន ជាទី​ជនបទ​របស់​ក្រុង​ក្យូ​តូ មាន​ព្រឹល​ធ្លាក់​យ៉ាង​ក្រាស់​ជា​ប្រវត្តិសាស្ត្រ​ដល់​ទៅ​៤៦​សង្ទីម៉ែត្រ និង​មាន​សីតុណ្ហភាព​ត្រជាក់​-២​អង្សា​សេ ដូច្នេះ​ហើយ​រដ្ឋាភិបាល​ប្រកាស​អាសន្ន​ឱ្យ​ពលរដ្ឋ​គួរ​ត្រៀម​ទប់ទល់​នឹង​អាកាសធាតុ​ដ៏​ត្រជាក់​នេះ ៕