ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អកុសល​យុវជនឥណ្ឌា២នាក់ ពេល​​ថត Selfie​ ជាមួយរថភ្លើ​ង

7 ឆ្នាំ មុន

ឥណ្ឌា ​៖ តាម​ប្រភព​ពី​ NewsBeat Social បានឱ្យ​​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៤ ​មករា កន្លង​ផុត​ទៅ យុវជន​​ឥណ្ឌា​២​នាក់ ត្រូវ​បាន​រថ​ភ្លើង​កិន​​ស្លា.ប់ ខណៈ​ពេល​កំពុង​ថតរូប Selfie ។

ឥណ្ឌា ​៖ តាម​ប្រភព​ពី​ NewsBeat Social បានឱ្យ​​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៤ ​មករា កន្លង​ផុត​ទៅ យុវជន​​ឥណ្ឌា​២​នាក់ ត្រូវ​បាន​រថ​ភ្លើង​កិន​​ស្លាប់ ខណៈ​ពេល​កំពុង​ថតរូប Selfie ។

ហេតុការណ៍​ខាងលើ បាន​កើតឡើង​នៅ​ប៉ែក​ខាងកើតនៃ​ទីក្រុង​ដេ​លី​ ។ ជន​រង​គ្រោះ​ដែលស្លាប់ទាំង២នាក់​​នាក់ ត្រូវ​​គេ​ស្គាល់​​​ម្នាក់​​ឈ្មោះ Yash Kumar អាយុ​១៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ Shubham អាយុ​១៤​ឆ្នាំ​ ។

តាម​ការ​រាយការណ៍​បាន​ឲ្យ​ដឹង​​ថា ពួក​គេ​បាន​នៅ​ជាមួយនឹង​មិត្ត​ភក្តិ​៥​នាក់​ផ្សេង​ទៀត ថតរូប Selfie លេង​ ។ ប៉ូ​លិសបាន​ប្រាប់​មក The Indian Express ថា យុវជន​ទាំង​អស់នោះ បានឃើញ​រថភ្លើង​បើក​សំដៅ​មក​ពួក​គេ​ ។ ដោយ​ឃើញ​ដូចនេះ ទើប​ពួក​គេ​គេច​ថយ​ក្រោយ ដោយ​មិន​បាន​មើល​ថា ​មាន​រថភ្លើង​មួយ​ខ្សែ​ទៀត បើក​មក​បញ្ច្រាសទិស​គ្នា​ ។ យុវជន​២នាក់​ខាងលើ​ ត្រូវ​បាន​រថភ្លើង​បុក​ស្លាប់ ​ពេល​លោត​ទៅ​ផ្លូវដែក​មួយទៀត​ ។

គួរ​​បញ្ជាក់​ផង​​ដែរ​​ថា នេះ​​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​គ្រោះថ្នាក់​មានការ​ពាក់ព័ន្ធ​ជាមួយ​ការ​ថតរូប Selfie​។ នៅ​ខែវិច្ឆិកា ក្រុម​ស្រាវជ្រាវ​ជនជាតិ​អា​មេ​រិ​ក និង​ឥណ្ឌា រក​ឃើញ​ថា គ្រោះថ្នាក់​ដល់​ជីវិត​ទាក់ទង​ជាមួយ​ការ​ថតរូប Selfie ចំនួន​១២៧​ករណី​ក្នុង​ពិភពលោក មាន​៧៦​ករណី​ហើយ​ ដែល​កើត​នៅ​ប្រទេស​ឥណ្ឌា​ ។