ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​ប្រចាំ​ថ្ងៃ​ទាំង​5​អាច​បង្ក​ឱ្យ​មាន​ជំងឺ​បាក់ទឹកចិត្ត

7 ឆ្នាំ មុន

ជំងឺ​បាក់ទឹកចិត្ត​គឺជា​ស្ថានភាព​មួយ​ដែល​អ្នកជំងឺ​មាន​អារម្មណ៍​ក្រៀមក្រំ និង​អស់សង្ឃឹម​យ៉ាង​ខ្លាំង ដែល​ក្នុង​ករណី​ខ្លះ​អាច​នាំ​ឱ្យ​អ្នកជំងឺ​ចង់​ធ្វើ​អត្តឃា.ត​ទៀត​ផង ដូច្នេះ​អ្នក​មិន​គួរ​មើល​ស្រាល​ជំងឺ​ប្រភេទ​នេះ​បាន​ទេ ។

ជំងឺ​បាក់ទឹកចិត្ត​គឺជា​ស្ថានភាព​មួយ​ដែល​អ្នកជំងឺ​មាន​អារម្មណ៍​ក្រៀមក្រំ និង​អស់សង្ឃឹម​យ៉ាង​ខ្លាំង ដែល​ក្នុង​ករណី​ខ្លះ​អាច​នាំ​ឱ្យ​អ្នកជំងឺ​ចង់​ធ្វើ​អត្តឃាត​ទៀត​ផង ដូច្នេះ​អ្នក​មិន​គួរ​មើល​ស្រាល​ជំងឺ​ប្រភេទ​នេះ​បាន​ទេ ។

ក្រុម​អ្នកជំនាញ​ជំងឺ​បាក់ទឹកចិត្ត​បាន​និយាយ​ថា ការ​ផ្លាស់​ប្តូរ​របៀប​រស់នៅ​វិជ្ជមាន​មួយ​ចំនួន​គឺជា​វិធី​ក្នុង​ការ​ព្យាបាល​ជំងឺ​បាក់ទឹកចិត្ត​យ៉ាង​មាន​ប្រសិទ្ធភាព ។ សូម​ក្រឡេក​មើល​ទម្លាប់​ប្រចាំ​ថ្ងៃមួយ​ចំនួន​ដែល​អាច​បង្ក​ឱ្យ​មាន​ជំងឺ​បាក់ទឹកចិត្ត​ក្នុង​អត្ថបទ​ខាងក្រោម​នេះ ។

១-​បរិភោគ​អាហារ​កែ​ច្នៃ ៖ តាម​ការ​ស្រាវជ្រាវ​មួយ​បាន​អះអាង​ថា មនុស្ស​ដែល​ទទួលទាន​អាហារ​កែ​ច្នៃ​ដូច​ជា​ដំឡូងបារាំង​កញ្ចប់​មី ជា​រៀងរាល់ថ្ងៃ​ងាយ​នឹង​កើត​ជំងឺ​បាក់ទឹកចិត្ត ដោយសារ​ជាតិពុល​នៅ​ក្នុង​អាហារ​ទាំងនេះ​អាច​បណ្តាល​ឱ្យ​មានការ​ផ្លាស់​ប្តូរ​សារធាតុ​គីមី​នៅ​ក្នុង​ខួរក្បាល ។

២-​ចូល​ចិត្ត​នៅ​ម្នាក់ឯង ៖ ពេល​ដែល​អ្នក​ចំណាយពេល​នៅ​ម្នាក់ឯង​ច្រើន​ពេក ដោយ​គ្មាន​ទំនាក់ទំនង​ជាមួយ​អ្នក​ដទៃ វា​អាច​បង្ក​ឱ្យ​មាន​ជំងឺ​បាក់ទឹកចិត្ត ដោយសារ​ទម្លាប់​នេះ​អាច​នាំ​ឱ្យ​មានគំនិត​អវិជ្ជមាន និង​មាន​ភាព​ឯក​កោ ។

៣-​ការ​ប្រើប្រាស់​ប្រព័ន្ធ​បណ្តាញ​សង្គម​ច្រើន​ហួសហេតុ​ពេក ៖ ការ​សិក្សា​មួយ​ផ្សេង​ទៀត​នៃ​ជំងឺ​បាក់ទឹកចិត្ត​បាន​រក​ឃើញ​ថា ការ​មាន​គណនី​ក្នុង​ប្រព័ន្ធ​បណ្តាញ​សង្គម​ច្រើន និង​ការ​ប្រើប្រាស់​បណ្តាញ​សង្គម​ទាំងនេះ​ច្រើន​ហួសហេតុ​ពេក អាច​បង្ក​ឱ្យ​មានការ​ផ្លាស់​ប្តូរ​សារធាតុ​គីមី​មួយ​ចំនួន​នៅ​ក្នុង​ខួរក្បាល​ដែល​បណ្តាល​ឱ្យ​មាន​ជំងឺ​បាក់ទឹកចិត្ត​។

៤-​អ្នក​នៅ​ជុំវិញ​ខ្លួន​មានគំនិត​អវិជ្ជមាន ៖ ប្រសិនបើ​អ្នក​ចំណាយ​ពេលវេលា​ច្រើន​ពេក​ជាមួយ​អ្នក​ដែល​មានគំនិត​អវិជ្ជមាន និង​ទុទិដ្ឋិនិយម អាកប្បកិរិយា​របស់​ពួក​គេ​អាច​ជះ​ឥទ្ធិពល​មក​លើ​អ្នក ដែល​បង្ក​ឱ្យ​អ្នកមាន​ជំងឺ​បាក់ទឹកចិត្ត ។

៥-​ការ​រស់នៅ​អ​សក​ម្ម ៖ ការ​រស់នៅ​ដោយ​អសកម្ម​ដោយ​មិន​បាន​ធ្វើ​លំ​ហាត់ប្រាណ ឬ​សកម្មភាព​រាង​កាយ​ណាមួយ នឹង​បង្ក​ឱ្យ​មាន​ជំងឺ​បាក់ទឹកចិត្ត ដោយសារ​កម្រិត​អ័រម៉ូន Serotonin នៅ​ក្នុង​ខួរក្បាល​របស់​អ្នក​អាច​ថយ​ចុះ នៅ​ពេល​គ្មាន​ការ​ធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ ៕