ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​បានជា​គ្រឿងញៀ.ន​ និង​ល្បែង​ស៊ី​សង ​នៅ​​តែ​​មាន​ក្នុង​សង្កាត់​​ស្រះ​​ចក?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ហេតុ​អ្វី​បានជា​គ្រឿងញៀ.ន​ និង​ល្បែង​ស៊ី​​សង ​នៅ​តែ​មាន​ក្នុង​សង្កាត់​ស្រះ​ចក​? នេះ​​ជា​សំណួរ​ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​បឹង​កក់​ ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​លើក​ឡើង ​នៅ​ពេល​ដែល​កម្លាំង​ប្រជា​ការ​ពារ​ខណ្ឌដូនពេញ​​ចុះ​បង្ក្រាប​ការ​ប្រើប្រាស់ ​និង​ជួញដូរ​គ្រឿងញៀ.ន​ ក៏​ដូច​ជា​បង្ក្រាប​ល្បែងស៊ី​សង​ «​ហ្គេ​ម​បា.ញ់​ត្រី​» ក្នុង​មូលដ្ឋាន​​​មិន​ដែល​​ឃើញគណៈ​​បញ្ជាការ​ឯក​

រាជធានី​ភ្នំពេញ ៖ ហេតុ​អ្វី​បានជា​គ្រឿងញៀន​ និង​ល្បែង​ស៊ី​​សង ​នៅ​តែ​មាន​ក្នុង​សង្កាត់​ស្រះ​ចក​? នេះ​​ជា​សំណួរ​ ដែល​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​តំបន់​បឹង​កក់​ ​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​លើក​ឡើង ​នៅ​ពេល​ដែល​កម្លាំង​ប្រជា​ការ​ពារ​ខណ្ឌដូនពេញ​​ចុះ​បង្ក្រាប​ការ​ប្រើប្រាស់ ​និង​ជួញដូរ​គ្រឿងញៀន​ ក៏​ដូច​ជា​បង្ក្រាប​ល្បែងស៊ី​សង​ «​ហ្គេ​ម​បាញ់​ត្រី​» ក្នុង​មូលដ្ឋាន​​​មិន​ដែល​​ឃើញគណៈ​​បញ្ជាការ​ឯក​ភាព​សង្កាត់​ស្រះ​ចក​​ចូលរួម​ឡើ​យ  ។

ជាក់ស្តែង ​កាលពី​ថ្ងៃ​ទី​១៩ ​មករា ​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ ​ដឹកនាំ​ដោយ​លោក​គឹ​ម វុ​ត្ថា និង​មានការ​ឯកភាព​ពី​លោក​សៀង សុខ ព្រះរាជអាជ្ញា​រង​សាលាដំបូង​រាជធានី​ភ្នំពេញ​ និង​លោក​សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌដូនពេញ​ បាន​ចុះ​ពិនិត្យ​ទីតាំង​ល្បែង​ស៊ីសង​ប្រភេទ​ហ្គេ​ម​បាញ់​ត្រី​ក្នុង​មូលដ្ឋាន​ សង្កាត់​ស្រះ​ចក​ ដោយ​អវត្តមាន​អាជ្ញាធរ​មូលដ្ឋាន​​ ។

មន្ត្រី​សាលា​ខណ្ឌដូនពេញ​មួយ​រូប​បាន​​និយាយ​ថា នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ ដែល​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ និង​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ចុះ​បង្ក្រាប​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ និង​បង្ក្រាប​ការ​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​ក្នុង​សង្កាត់​ស្រះ​ចក​​

​នៅ​ថ្ងៃ​ទី​១៩ ​មករា ​កម្លាំង​ប្រជា​ការពារ​ខណ្ឌដូនពេញ​ បាន​ចុះ​ពិនិត្យ​ទីតាំង​ហ្គេ​ម​បាញ់​ត្រី​ចំនួន៣​កន្លែងឃើញ​ថា ទីតាំង​ខាងលើ​បាន​ចាក់សោ​​បិទទ្វារ​ទាំងអស់ ​ដោយ​ពុំ​ឃើញ​មាន​ម្ចាស់ ឬ​អ្នកគ្រប់គ្រង​ឡើយ បន្ទាប់​មក​គណៈ​បញ្ជា​រការ​ឯកភាព​ខណ្ឌ បាន​សម្រេច​កាត់​សោ​ទ្វារ​បន្ទប់​ហ្គេ​ម​ទាំង​៣​ទីតាំង ដែល​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង ចំណុច​ភូមិ​២ ភូមិ​៣ បន្ទប់​ផ្ទះ​ជួល និង ផ្លូវជាតិ​លេខ​៥ មុខ​ភោ​ជី​យ​ដ្ឋា​ន​ចតុមុខ ភូមិ​១៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។

ជា​លទ្ធផល​ ប្រមូល​បាន​ទូ​ហ្គេ​ម​បាញ់​ត្រី​ចំនួន៣​គ្រឿង​, កៅអី​ចំនួន​១៤ និង​បាន​យក​មក​រក្សា​ទុក​នៅ​សាលា​ខណ្ឌដូនពេញ ដើម្បី​ធ្វើកា​គ្រប់គ្រង​ជា​បណ្តោះអាសន្ន ។ ដោយឡែក​ការ​បង្ក្រាប​ការ​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងក្នុង​សង្កាត់​ស្រះ​ចក​នា​ពេល​កន្លង​មក​សាលា​ខណ្ឌដូនពេញ​ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ ដកហូត​ថ្នាំ​ញៀន​រាប់រយ​កញ្ចប់​ និង​ឃាត់ខ្លួន​ជន​សង្ស័យ​ជាង​មួយ​រយ​នាក់​ ​បញ្ជូន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​ផង​ដែរ ។

តើ​ហេតុ​អ្វី​បានជា​ការ​បង្ក្រាប​ការ​ជួញដូរ ​និង​ប្រើប្រាស់​គ្រឿងញៀន​ និង​ល្បែង​ស៊ី​សង​ក្នុង​សង្កាត់​ស្រះ​ចក​ មិន​អស់ពីមូលដ្ឋាន? ​