ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រូ​ ណា​លី រំលឹកអ្នក​ឆ្នាំខាល និងម្សាញ់ សូម​ប្រុង​ប្រយ័ត្ន​ចំណុច​ទាំងនេះ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកគ្រូ​ហុងស៊ុយ​មាន​ប្រជាប្រិយភាព​មួយ​រូប គឺ​អ្នកគ្រូ ណា​លី ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​មហាជន​ជា​ច្រើន​ជឿជាក់​លើ​ការ​ទស្ស​ទាយ​ឆុត​ៗ​របស់​អ្នកគ្រូ​កន្លង​មក មិន​ថា រឿង​ហុយ​ស៊ុ​យ កាត់​ឆុង ឬ​ការ​ទស្ស​ទាយ​ព្រឹត្តិការណ៍​ធំ​ៗ​នៅ​ថ្ងៃ​អនាគត​នោះ​ទេ…

រាជធានី​ភ្នំពេញ ៖ អ្នកគ្រូ​ហុងស៊ុយ​មាន​ប្រជាប្រិយភាព​មួយ​រូប គឺ​អ្នកគ្រូ ណា​លី ដែល​បច្ចុប្បន្ន​កំពុង​ត្រូវ​បាន​មហាជន​ជា​ច្រើន​ជឿជាក់​លើ​ការ​ទស្ស​ទាយ​ឆុត​ៗ​របស់​អ្នកគ្រូ​កន្លង​មក មិន​ថា រឿង​ហុយ​ស៊ុ​យ កាត់​ឆុង ឬ​ការ​ទស្ស​ទាយ​ព្រឹត្តិការណ៍​ធំ​ៗ​នៅ​ថ្ងៃ​អនាគត​នោះ​ទេ បាន​បញ្ជាក់​ថា អ្នកមាន​ឆ្នាំ ខាល និង​ម្សាញ់ ត្រូវ​ប្រុង​ប្រយ័ត្ន​រឿង​មួយ​ចំនួន ដែល​អាច​នាំ​គ្រោះ​ដល់​ខ្លួន​។

ជាក់ស្តែង នា​ព្រឹក​ថ្ងៃ​ទី​១៧ ខែសីហា ឆ្នាំ​២០២២​នេះ អ្នកគ្រូ​បាន​ទស្ស​ទាយ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​អ្នកគ្រូ​ថា «​សូម​ប្រយ័ត្ន អ្នក​ដែល​ក្នុង​តួរ​រាសី​មាន ខាល និង​ម្សាញ់ ក្ន​ង​រាសី​មិន​ថា​ក្នុង​តួរ​ឆ្នាំ ខែ ថ្ងៃ រឺ​ម៉ោង ចាប់ពី​ថ្ងៃ​ទី ៧ សីហា ដល់ ៧ កញ្ញា ជា​ខែ វក សូម​ប្រយ័ត្ន រាសី ឆុង ៣ ត្រួត (​ឆុង​សាំ​ហិ​ង​) » ។

អ្នកគ្រូ​បាន​ទស្ស​ទាញ​ដូច​ខាងក្រោម​នេះ​ថា ៖
1/ ហាម​ប៉ះ​ទិស​ឆុង ស្វាន​ដំ ជួសជុល រុះរើ​ផ្ទះ រឺ​បុក​គ្រឹះ ( ទិស​ឆុង​ដែល​មាន​ឥទ្ធិពល​ខ្លាំង​ជាងគេ គឺ​ទិស​ខាងជើង និង​ទិស​ខាងត្បូង​ឈៀង​លិច​)
2/ ប្រយ័ត្ន​មាន​បញ្ហា​ធំ​កើតឡើង​ដោយ​នឹក​ស្មាន​មិន​ដល់
3/ ប្រយ័ត្ន​មាន​ជំ​លោះ រឺ បែកបាក់​ក្នុង​គ្រួសារ
4/ បើ​ប៉ះ​ទិស​ឆុង​ខ្លាំង តាម​កំលាំង​ទិស​ឆុង​ច្រើន​ត្រួត អាច​បាត់​បង់ជីវិត រឺ បាត់បង់​ការងារ​ធំ បង់ខាត​ធំ
5/ ឆុង មានការ​លាប​ព​ណ៍ សំរាប់​អ្នក​ដែល​មាន ម្សាញ់ ក្នុង រាសី

សូម​ប្រយ័ត្ន នឹង​តាំងស្មារតី​អោយ​រឹង​មាំ ក្នុង​ការ​តតាំង និង​ការ​ឆុង​លើក​នេះ បើ​យើង​មិន​ប្រយ័ត្ន​អាច​នឹង​ធ្វើ​អោយ​យើង​មាន​បញ្ហា​ធំ និង​បាត់បង់​ការងារ​ធំ​ៗ រឺ​បង់ខាត​លុយ​ធំ ។

សូម​បញ្ជាក់​ថា អ្នកគ្រូ ណា​លី ជា​គ្រូ​ហុងស៊ុយ​ល្បីឈ្មោះ និង​តែងតែ មាន​មនុស្ស​ម្នា​ជា​ច្រើន​ទៅ​រក​អ្នកគ្រូ ដើម្បី​ជួយ​មើល​ហ៊ុយ​ស៊ុ​យ​ឱ្យ ខណៈ​ពួក​គេ​ត្រូវការ​បើកហាង សង់ផ្ទះ ឬ​ចេញ​ប្រកប​មុខរបរ​ផ្សេង​ៗ ផង​ដែរ ។ ដោយ​ថ្មី​ៗ​នេះ អ្នកគ្រូ ណា​លី ក៏​បាន​ចេញ​មុខ​វែកញែក​ច្បាស់​ៗ​តាម​រយៈ​ការ​បង្ហោះ​នៅ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​ថា ហ៊ុ​ង​ស៊ុ​យ មិនមែន​ជា​ជំនឿ ហើយ​ក៏​មិនមែន​ជា​រឿង​ងប់​ង​ល់​ដែរ ។

ជា​ចុង​ក្រោយ អ្នកគ្រូ​បន្ថែម​ថា បើ​ប៉ះ​ទិស​ឆុង​ដោយ​ចៃដន្យ សូម​ប្រ​ញ៉ាប់​លាង​ស៊យ​ចេញ​ភ្លាម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ