ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រេ​ស​ជា​មូលហេតុ​ចម្បង​ធ្វើ​ឱ្យ​បុរស​បាត់បង់​សមត្ថភាព​ផ្លូវភេទ (18+)

7 ឆ្នាំ មុន

ជា​ទូទៅ​បុរស​អាច​នឹង​ប្រឈម​បញ្ហា​បាត់បង់​សមត្ថភាព​ផ្លូវ ឬ​លិង្គ​មិន​ងើប​រឹង​ដូច​មុន​នៅ​ពេល​ដែល​ពួក​គេ​ឈាន​ចូល​ដល់​វ័យ​ចំណាស់ ។ យ៉ាងណាមិញ​ថ្មី​ៗ​នេះ​នៅ​ប្រទេស​អង់គ្លេស​ត្រូវ​បាន​គេ​រក​ឃើញ​ថា បុរស​អាយុ​ក្រោម​៤០​ឆ្នាំ​

ជា​ទូទៅ​បុរស​អាច​នឹង​ប្រឈម​បញ្ហា​បាត់បង់​សមត្ថភាព​ផ្លូវ ឬ​លិង្គ​មិន​ងើប​រឹង​ដូច​មុន​នៅ​ពេល​ដែល​ពួក​គេ​ឈាន​ចូល​ដល់​វ័យ​ចំណាស់ ។ យ៉ាងណាមិញ​ថ្មី​ៗ​នេះ​នៅ​ប្រទេស​អង់គ្លេស​ត្រូវ​បាន​គេ​រក​ឃើញ​ថា បុរស​អាយុ​ក្រោម​៤០​ឆ្នាំ​មាន​អត្រា​ប្រឈម​បញ្ហា​លិង្គ​មិន​ឡើង​រឹង​ច្រើន​ជាង​បុរស​ដែល​មាន​វ័យ​ចំណាស់ ។ យោង​តាម​លោកស្រី Samantha Evans អ្នកជំនាញ​សុខភាព​ផ្លូវភេទ បានឱ្យ​ដឹង​ថា ស្ត្រេ​ស​គឺជា​មូលហេតុ​ចម្បង​ដែល​បណ្តាល​ឱ្យ​បុរស​ប្រឈម​នឹង​កត្តា​ងាប់​លិង្គ ក្នុង​ចំណោម​ហេតុផល​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា​ជំងឺ​បេះដូង ទឹកនោមផ្អែម ឬ​ការ​បាក់ទឹកចិត្ត ។

អ្នកស្រី Samantha Evans និយាយ​ថា ៖ «​បុរស​មួយ​ចំនួន​អាច​ធ្វើ​ឱ្យ​លិង្គ​របស់​ខ្លួន​ឡើង​រឹង​បាន​លុះត្រាតែ​មើល​ភាពយន្ត​អាសអាភាស និង​ការ​ប្រើ​ដៃ​ជួយ​ខ្លួនឯង ទើប​លិង្គ​ពួក​គេ​អាច​ឡើង​រឹង​បានជា​ធម្មតា ប៉ុន្តែ​ហាក់ជា​ទន់ខ្សោយ​ទៅ​វិញ​នៅ​ពេល​ដែល​ចាប់ផ្តើម​រួម​ភេទ​ជាមួយ​ដៃគូ​» ។ អ្នកស្រី​បន្ថែម​ថា ហេតុផល​ទាំងនេះ​គឺ​បណ្តាល​មក​ពី​បញ្ហា​ស្ត្រេ​ស ។ ព្រោះ​វា​ធ្វើ​ឱ្យ​សរសៃឈាម​រួម​តូច​ដែល​ជា​ហេតុ​បណ្តាល​ឱ្យ​លំហូរ​ឈាម​ត្រូវ​បាន​កាត់​បន្ថយ ។

ម្យ៉ាងទៀត​នៅ​ពេល​ដែល​បុរស​មាន​អារម្មណ៍​ស្ត្រេ​ស​ច្រើន​នោះ វា​នឹង​ប៉ះពាល់​ដល់​ទំនាក់ទំនង​ស្នេហា​របស់​ពួក​គេ​ធ្វើ​ឱ្យ​ពួក​គេ​បាត់បង់​តម្រេក​តណ្ហា​ក្នុង​ការ​រួម​ភេទ ។

ទោះជា​យ៉ាងណា​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​សាកលវិទ្យាល័យ Adelaide ប្រទេស​អូស្ត្រាលី​បានឱ្យ​ដឹង​ថា បុរស​ដែល​កំពុង​ជួប​បញ្ហា​នេះ​អាច​ព្យាបាល​បាន​ដោយ​ទទួលយក​បំ​លាស់​ប្តូរ​របៀប​នៃ​ការ​រស់នៅ និង​ជៀសវាង​ការ​ប្រើប្រាស់​ថ្នាំ ។ ការ​ផ្លាស់​ប្តូរ​របៀបរបប​នៃ​ការ​រស់នៅ និង​កាត់​បន្ថយ​ស្ត្រេ​សត្រូវ​បាន​រួម​បញ្ចូល​ទាំង​ការ​ប្រឹក្សា​យោបល់​ជាមួយ​អ្នកជំនាញ​ផ្លូវភេទ ផ្លូវចិត្ត រក្សា​តុល្យភាព​ទម្ងន់​របស់​ខ្លួន ទទួលទាន​អាហារ​ឱ្យ​បាន​ត្រឹមត្រូវ និង​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យ​បាន​ទៀងទាត់ ជា​ពិសេស​គឺ​បញ្ឈប់​ការ​ជក់បារី និង​កាត់​បន្ថយ​គ្រឿង​ស្រវឹង លិង្គ​នឹង​មាន​សមត្ថភាព​ដូច​ដើម ៕