ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ទះ​ហើយ​លឿន​ទៀត ! ៣​គ្រឿង​បុក​បន្តកន្ទុយ​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ខណៈ​ផ្លូវ​កំពុង​ស្ទះ​ផង ហើយ​បើក​លឿន​​ទៀត ស្រាប់តែ​ជ្រុល​ច​ង្កូ​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​១​គ្រឿង បណ្ដាល​ឲ្យ​ …

រាជធានី​ភ្នំពេញ ៖ រថយន្ត​ស្ទូច​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​១​គ្រឿង​ខណៈ​ផ្លូវ​កំពុង​ស្ទះ​ផង ហើយ​បើក​លឿន​​ទៀត ស្រាប់តែ​ជ្រុល​ច​ង្កូ​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​១​គ្រឿង បណ្ដាល​ឲ្យ​រថយន្ត​ដឹក​ទំនិញ​នោះ​ជ្រុល​ទៅ​បុក​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​១​គ្រឿង ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៤០​នាទី​ព្រលប់ ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ នៅ​ចំណុច​ជិត​ច្រកចូល​វត្ត​សន្សំ​កុសល តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ សង្កាត់​បឹង​ទំពុន  ខណ្ឌមានជ័យ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​បុរស​២​នាក់​បាន​បើករថយន្ត​ស្ទូច ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ ពណ៌​បៃតង ពាក់​ស្លាក​លេខ ក ០៧៣៣ ភព​៣ ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ​២៧១ ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​លឿន ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​តែ​ផ្លូវ​ស្ទះ ហើយ​រថយន្ត​ជាន់​ហ្វ្រាំង​មិន​ស៊ី​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ដឹក​ទំនិញ​ម៉ាក FRONTIER ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-6027 ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ចំ​ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត​ដឹក​ទំនិញ​បែក​ស្តុ​ប​ក្រោយ​ចំហៀង​ខាងឆ្វេង ហើយ​រថយន្ត​ដឹក​ទំនិញ​ក៏​ជ្រុល​ទៅ​បុក​រថយន្ត​ម៉ាក​ហា​យ​លែ​ន​ឌ័​រ ពណ៌​ទឹកប្រាក់ មិន​ចាំ​ស្លាក​លេខ បណ្ដាល​ឲ្យ​ឲ្យ​កំ​ពិត​កាង​ខាងក្រោយ​បន្តិចបន្តួច ចំណែក​រថយន្ត​ស្ទូច​វិញ​រង​កា​ខូចខាត​កំ​ពិត​ស្រុញ​ខ្ទេច​ផ្នែក​ខាង​មុខ និង​ប៉ោង​ទ្វារ​ខាងស្ដាំ​មួយ​ចំហៀង​ផង​ដែរ តែ​សំណាងល្អ​មិន​បណ្តាល​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។

ក្រោយ​ពេល​កើតហេតុ ខាង​រថយន្ត​ហា​យ​លែ​ន​ឌ័​រ​មិន​ចង់​មានរឿង​វែង​ឆ្ងាយ បាន​បើករថយន្ត​ចេញ​ទៅ​បាត់ ទុក​ឲ្យ​រថយន្ត​ស្ទូច​បង្ក និង​រថយន្ត​ដឹក​ទំនិញ នៅ​ធ្វើការ​ចរចា​គ្នា ដោយ​ខាង​រថយន្ត​ស្ទូច​បាន​ចេញថ្លៃ​ការ​ជួសជុល​ឲ្យ​ទៅ​ខាង​រថយន្ត​រថយន្ត​ដឹក​ទំនិញ ដើម្បី​បញ្ចប់រឿង ៕