ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ពី​ល្ងាច​គ្មាន​អ្នក​ចាប់អារម្មណ៍ ព្រឹក​ឡើង​ឃើញ​ទៀត​ផ្អើល​ពេញ​វត្ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមករា បាន​ដើរ​ចុះ​ដើរ​ឡើង​ក្បែរ​ចេតិយ​វត្ត​អង្គ​តា​មិ​ញ ហៅ​វត្ត​គោក​ចំបក់ តែ​គ្មាន​អ្នក​ណា​ចាប់អារម្មណ៍​ឡើយ លុះ​ព្រឹក​ឡើង …

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ ខែមករា បាន​ដើរ​ចុះ​ដើរ​ឡើង​ក្បែរ​ចេតិយ​វត្ត​អង្គ​តា​មិ​ញ ហៅ​វត្ត​គោក​ចំបក់ តែ​គ្មាន​អ្នក​ណា​ចាប់អារម្មណ៍​ឡើយ លុះ​ព្រឹក​ឡើង​វេលា​ម៉ោង​៧ និង​៣០​នាទី ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ ស្រាប់តែ​គេ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ នៅ​ក្នុង​វត្ត​អង្ក​តា​មិ​ញ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ស្លៀកខោ​ខូ​វ​ប៊​យ​ជើងវែង ពណ៌​ប្រផេះ ពាក់អាវ​យឺត​ដៃ​វែង ពណ៌​ក្រហម ហើយ​មិន​មាន​លិខិត​សម្គាល់​ខ្លួន​ឡើយ ។ បុរស​នោះ បាន​យក​ចំនៀរ​ក្រណាត់​ចងក​ជាប់​នឹង​ឥដ្ឋ​ខ្យល់​ចេតិយ៍​នៅ​ក្នុង​វត្ត​ខាងលើ​មិនដឹង​ស្លាប់​តាំងពី​ពេល​ណា​នោះ​ទេ ហើយ​សង្ស័យ​ថា​យុវជន​នោះ គឺ​សន្តិសុខ​ឯកជន​មួយ ព្រោះ​កន្លង​មក​ធ្លាប់​ឃើញ​ស្លៀក​ឯក​សណ្ដាន​ជា​សន្តិសុខ ។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ទៀត​ថា កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​១៨ ខែមករា មុន​ពេល​មាន​ហេតុការណ៍​ភ្ញាក់ផ្អើល  គេ​ឃើញ​យុវជន​នោះ​ដើរ​ចុះ​ដើរ​ឡើង​នៅ​ម្ដុំ​កន្លែង​កើតហេតុ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​បាន​ចាប់អារម្មណ៍​ថា មានរឿង​អ្វី​នោះ​ទេ ព្រោះ​នៅ​ក្នុង​វត្ត​ខាងលើ​ក៏​មិន​ស្ងាត់​ដែរ​មាន​មនុស្ស​ចេញចូល​ជា​ហូរហែរ​ជាប់​មិន​ដាច់ ។ យុវជន​នោះ​បាន​ស្ថិត​នៅ​កន្លែង​កើតហេតុ​រហូត​ដល់​យប់​មិនឃើញ​ចេញ​ទៅ​ណា​នោះ​ទេ លុះដល់​ព្រឹក​ឡើង​ស្រាប់តែ​ប្រទះ​ឃើញ​ចងក​សម្លាប់​ខ្លួន​បែប​នេះ​ទៅ​វិញ មិនដឹង​ថា មានផ្ទះ​សម្បែង​នៅឯណា និង​មាន​វិបត្តិ​អ្វី​ដែល​ដោះស្រាយ​មិន​ចេញ​ទើប​ឈាន​ដល់​ចងក​សម្លាប់​ខ្លួន​បែប​នេះ​ឡើយ ។

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ និង​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ចុះ​ទៅ​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​បាន​តម្កល់សព​ទុក​នៅ​ឈាបនដ្ឋាន​វត្ត​នោះ រង់ចាំ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕