ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រី​ស្អាត សេង រ​ដ្ឋា ចោល​ឱកាស​ប្រឡង​បវរកញ្ញា ខណៈ​ទីផ្សារ​សម្តែង​ល្អ​ប្រសើរ

1 ឆ្នាំ មុន
  • ភ្នំពេញ

សេង រ​ដ្ឋា បាន​ធ្វើ​អោយ​គេ​ចាំ​ថា ជា​អតីត​បវរកញ្ញា បាន​ក្លាយជា​ម្ចាស់​មកុដ Miss Grand Cambodia ហើយ​ក្រោយមក​ក៏​សម្រេចចិត្ត​បោះបង់ ដោយសារ​

រាជធានី​ភ្នំពេញ ៖ សេង រ​ដ្ឋា បាន​ធ្វើ​អោយ​គេ​ចាំ​ថា ជា​អតីត​បវរកញ្ញា បាន​ក្លាយជា​ម្ចាស់​មកុដ Miss Grand Cambodia ហើយ​ក្រោយមក​ក៏​សម្រេចចិត្ត​បោះបង់ ដោយសារ​មាន​ហេតុផល​ក្នុង​ចិត្ត​។ បន្ទាប់​មក​ក៏​លេចឮ​ថា នាង​អាច​នឹង​ងាក​មក​ប្រឡង​ឡើង​វិញ​លើ​វេទិកា​បវរកញ្ញា​ចក្រ​វា​ឡ​កម្ពុជា ២០២២​។ ចុង​ក្រោយ​នាង​មិន​បង្ហាញខ្លួន​ក្នុង​ការ​ប្រកួតប្រជែង​ឡើយ ។

ស្រី​ស្អាត​រូប​នេះ បែរជា​ឃើញ​បង្ហាញ​សម្រស់​ក្នុង​រប​ថ​ថ្មី ជា​តារា​សម្តែង​ម្តង​។ ចំណែក​អ្នកគាំទ្រ បាន​សម្តែង​នូវ​ការ​សោកស្តាយ ដែល​មិន​បានឃើញ​តារា​រាង​ស្វែង សម្រស់​បាន មុខមាត់​ស្អាត​រូប​នេះ ចូលរួម​ដណ្តើម​មកុដ​លើ​វេទិកា ប្រកួត​បវរកញ្ញា​ណាមួយ​ឡើង​វិញ​។ អ្នក​តាមដាន រំពឹង​ថា នាង​នឹង​ប្រជែង​ការ​ប្រឡង Miss Universe ព្រោះ​អាច​ជា​ពេល​នាង​បាន​សាង​ការ​ចាប់អារម្មណ៍​ម្តងទៀត​។

នៅ​ទីបំផុត​នាង​មិន​បាន​តប​ការ​ចង់​ឃើញ ការ​ដើរ​កាច់រាង​អេ​ន​អន លើ​ឆាក​ដូច​មុន​ឡើយ​។ រ​ដ្ឋា បាន​ទទួល​ការងារ​ភាគច្រើន​ជា​តួ​សម្តែង​នៅ​តាម​សាច់​រឿង​ភាគ​។ នាង​ឃើញ​បង្ហាញ​ស្នាដៃ តាម​ផលិតកម្ម​ជាមួយ​តួអង្គ​ឯក​ក្នុង​ផ្ទៃរឿង ហើយ​ដាក់​អារម្មណ៍​បាន​យ៉ាង​ល្អ​។ ដោយសារ​តែ​ឃើញ​មាន​សមត្ថភាព ចូល​តួ​បាន​ច្រើន​បែប​ប​ថ ទើប​រុញ​អោយ​នាង​ជក់ចិត្ត​ជាមួយ​ការ​សម្តែង ជាប់​ពី​មួយ​រឿង​ទៅ​មួយ​រឿង មិន​ទាន់​ដកឃ្លា​មក​ប្រឡង​ទាំង​ជាប់​កុងត្រា​ឡើយ​។

អ្នក​តាមដាន នៅ​ចាំ​ឃ្លាំមើល ហើយ​នូវ​តែ​គិត​ថា ពេល​ស្បើយ​ការងារ ឬ​ឆ្នាំ​ក្រោយ​ៗ​ទៀត តារា​សម្តែង​រូប​នេះ​នឹង​ប្តូរ​ជំហរ​មក​កាន់​វិស័យ​បវរកញ្ញា​ម្តងទៀត​។ ប្រសិនបើ​នាង​វិល​មក​វិញ​មែន​នោះ ប្រាកដជា​មាន​សមត្ថ​ភាពល្អ​ជាង​មុន ព្រោះ​នាង​ឧស្សាហ៍​ចេញ​ជា​ឃ្លី​ប​វី​ដេ​អូ​ដើរ​បង្ហាញ​ម៉ូ​ដ​ជូន​ហ្វេ​ន​ៗ​បានឃើញ ដោយ​អ្នក​ណា​ៗ​ក៏​ថា ស្ទីល​ដើរ​របស់​នាង​ប្រសើរ​ជាង​មុន​ល្អ​កាន់តែ​ខ្លាំង ចូល​លំដាប់​ក្រុម​បវរកញ្ញា តាម​ប្រទេស​នីមួយ​ៗ​ប្រជែង​គ្នា​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ