ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​ក៏​ស្រវឹង​ប្រពន្ធ​ក៏​ស្រវឹង កើតជា​ជម្លោះ​ប្តី​ទាញ​កាំបិត​កា.ប់​ប្រពន្ធ​ដាច់​ដៃ និង​ជើង

7 ឆ្នាំ មុន

ខេត្តក្រចេះ ៖ នគរបាល​បាន​ចាប់​ឃាត់ខ្លួន​ម្នាក់ ខណៈ​ជន​នេះ​ស្រវឹងស្រា​បាន​បង្ក​ហិ.ង្សា​ក្នុង​គ្រួសារ​យ៉ាងធ្ងន់ធ្ងរ ដោយ​យក​កាំបិត​ផ្គាក់​កា.ប់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​ស្ទើរ​ដាច់​ដៃ​ម្ខាង និង​ជើង​ខាងស្តាំ

ខេត្តក្រចេះ ៖ នគរបាល​បាន​ចាប់​ឃាត់ខ្លួន​ម្នាក់ ខណៈ​ជន​នេះ​ស្រវឹងស្រា​បាន​បង្ក​ហិង្សា​ក្នុង​គ្រួសារ​យ៉ាងធ្ងន់ធ្ងរ ដោយ​យក​កាំបិត​ផ្គាក់​កាប់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ​ស្ទើរ​ដាច់​ដៃ​ម្ខាង និង​ជើង​ខាងស្តាំ​។ បុរស​ជា​ប្តី​ដែល​ត្រូវ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​ឃាត់ខ្លួន​នេះ ឈ្មោះ ម៉េ​ង ពៅ អាយុ​៤៥​ឆ្នាំ រស់នៅ​ឃុំ​កំពង់​គរ ស្រុក​ព្រែក​ប្រសព្វ និង​បាន​ធ្វើ​សកម្មភាព​កាប់​ទៅ​លើ​ស្ត្រី​ជា​ប្រពន្ធ ឈ្មោះ ឆាយ ចាន់​បុ អាយុ​៣៦​ឆ្នាំ ដែល​ជន​ដៃដល់​ជា​ប្តី និង​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ស្រវឹងស្រា​ដូច​គ្នា​ក៏​កើតជា​ទំនាស់​។

អធិការ​នគរបាល​ស្រុក​ព្រែក​ប្រសព្វ​លោក ចាន់ សុ​ផល្លា បាន​ឲ្យ​ដឹង​ថា កន្លង​មក​គ្រួសារ​មួយ​នេះ តែងតែ​កើត​ជម្លោះ​ក្នុង​គ្រួសារ​ជា​ញឹកញាប់​តែ​មិន​ធ្លាប់​បាន​បង្ក​ហិង្សា​ធ្ងន់ធ្ងរ​បែប​នេះ​ទេ​។ លោក​ថា នៅ​ថ្ងៃ​កើតហេតុ​ទី​១៩ មក​រា ស្ត្រី​រង​គ្រោះជា​ប្រពន្ធ និង​បុរស​ជា​ប្តី​បាន​ផឹកស្រា​នៅ​កន្លែង​ផ្សេង​គ្នា និង​ស្រវឹង​ជោគ​ខ្លួន ទើប​កើតជា​ទំនាស់​ពាក្យ​សម្តី​ឈាន​ដល់​ការ​ប្រើ​ហិង្សា​ធ្ងន់ធ្ងរ​។

ក្រោយ​ការ​មាន​ជម្លោះ​ពាក្យ​សម្តី ជន​ដៃដល់​ជា​ប្តី បាន​យក​កាំបិត​ផ្គាក់​មក​កាប់​លើ​ស្ត្រី ជា​ប្រពន្ធ​ដាច់​កំភួនដៃ​ខាងស្តាំ និង​កំភួនជើង​ខាងស្តាំ​ដូច​គ្នា​។ ភ្លាម​ៗ​ក្រោយ​បង្កហេតុ នគរបាល​បាន​ចាប់ខ្លួន​ជន​ដៃដល់​ជា​ប្តី និង​នាំ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឆ្លូង​៕