ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ដន្ទាទោស​អ្នកលក់​គ្រឿងញៀ.ន​៥​នាក់ ដាក់​ពន្ធនាគារ​ពី​៦-៧​ឆ្នាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​សម្រេច​ម​ដ​ន្ទា​ទោស​បុរស​ជនជាតិ​វៀតណាម​២​នាក់

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០១៧ បាន​ប្រកាស​សាលក្រម​សម្រេច​ម​ដ​ន្ទា​ទោស​បុរស​ជនជាតិ​វៀតណាម​២​នាក់ និង​យុវជន​ខ្មែរ​៣​នាក់​ដាក់​ពន្ធនាគារ​កំណត់​ពី​៤​ឆ្នាំ ទៅ​៧​ឆ្នាំ ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ បទ​សម្រួល​អោយ​មានការ​ប្រើប្រាស់​សារធាតុ​ញៀន និង​បទ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ តាម​មាត្រា​៤០ មាត្រា​៤៤ និង​មាត្រា​៤៥ នៃ​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​គ្រឿងញៀន​។

ជនជាប់ចោទ​ទាំង​៥​នាក់​មាន ទី​១.​ឈ្មោះ ង្វៀ​ង យ៉ាំ​ង​ទី អាយុ​៣២​ឆ្នាំ ជន​ជាត​វៀតណាម មាន​ទីលំនៅ​មុន​ពេល​ចាប់ខ្លួន​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​៧​ឆ្នាំ​។ ទី​២.​ឈ្មោះ ពេជ្រ គឹ​ម​ហួរ ហៅ​អាវ៉ា អាយុ​១៧​ឆ្នាំ ជនជាតិ​វៀតណាម ត្រូវ​ដាក់​ព្ធ​នាគារ​៤​ឆ្នាំ​។ ទី​៣. ឈ្មោះ ហេង ពន្លឺ​រាជ អាយុ​១៨​ឆ្នាំ ត្រូវ​ដាក់​ពន្ធនាគារ​៦​ឆ្នាំ​។ ទី​៤.​ឈ្មោះ គង់ រា​ជ្រ អាយុ​២៤​ឆ្នាំ ត្រូវ​ដាក់​ពន្ធនាគារ​៦​ឆ្នាំ​។ ទី​៥.​ឈ្មោះ ទី ម៉ៅ ហៅ​អា​ខ្មៅ អាយុ​១៨​ឆ្នាំ ត្រូវ​ដាក់​ពន្ធនាគារ​៦​ឆ្នាំ ។

ជន​ជាប់​ទាំង​៥​នាក់​ត្រូវ​បាន​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ចោទប្រកាន់​ពី​បទ ជួញដូរ​សារធាតុ​ញៀន​ខុសច្បាប់ បទ​សម្រួល​អោយ​មានការ​ប្រើប្រាស់​សារធាតុ​ញៀន និង​បទ​ប្រើប្រាស់​សារធាតុ​ញៀន​ខុសច្បាប់ តាម​មាត្រា ៤០ មាត្រា​៤៤ និង​មាត្រា​៤៥ នៃ​ច្បាប់​ស្ដី​ពី​ការ​ប្រឆាំង​គ្រឿងញៀន ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី ១៨ ចែ​សីហា ឆ្នាំ ២០១៦ នៅ​ចំណុច​ដី​ឡូត៍​ផ្លូវ​លេខ​១៧២ សង្កាត់​ផ្សារ​ដើម​ថ្កូវ​ខណ្ឌចំការមន ។ អង្គហេតុ​ដែល​បណ្ដាល​អោយ​មានការ​ចាប់ខ្លួន​ក្រុម​ជនសង្ស័យ​ទាំង​៥​នាក់ គឺ​កាលពី​ថ្ងៃ​ទី ១៥ សីហា ឆ្នាំ ២០១៦ សមត្ថកិច្ច​បាន​បើក​ប្រត្តិបត្តិការ​បង្ក្រាប​បទ​ល្មើ​គ្រឿងញៀន​នៅ​ចំណុច​ដី​ឡូត៍​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ​ដោយ​ចាប់​បាន​មនុស្ស​ប្រុស​ស្រី មាន​វៀតណាម ខ្មែរ​ចំនួន​១៣​នាក់ ។

ក្នុង​ចំណោម​ជនសង្ស័យ​ទាំង​១៣​នាក់​មាន​អ្នក​ប្រើប្រាស់​គ្រឿងញៀន​៧​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន ចំណែក​ជនសង្ស័យ​៥​នាក់​ខាងលើ​នេះ ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​មក​កាន់​តុលាការ​ដោយសារ​ពួក​គេ​បាន​ប្រព្រឹត្ត​បទល្មើស​លក់​ចែកចាយ​គ្រឿងញៀន សម្រួល​ឲ្យ​ប្រើ និង​ប្រើប្រាស់​គ្រឿងញៀន​ខ្លួនឯង​តែ​ម្ដង​។ ក្នុង​ការ​បង្ក្រាប​នោះ​សមត្ថកិច្ច​បាន​រឹបអូស​គ្រឿងញៀន​មេ​តំ​ហ្វេ​តា​មីន​ចំនួន​៨​កញ្ចប់​ធំ ជញ្ជីង​ថ្លឹង​ថ្នាំ សំបក​វេច​ខ្ចប់ ដាវ​២​ដើម ចំពុះទង់​កាំភ្លើង​១ ដប​ប្រើ​គ្រឿងញៀន​៨​ដប និង​សម្ភារ​ផ្សេង​ៗ​ទៀត ។

ក្នុង​សវនាការ​ពួក​ជន​ជាប់​ទាំង​៥​នាក់​សុទ្ធតែ​បាន​បដិសេធ​ថា​ពួក​គេ​មិនមែន​ជា​អ្នកលក់​គ្រឿងញៀន​ទេ គ្រាន់តែ​ជក់​និង​រៀបចំ​ឲ្យ​គេ​ជក់​ប៉ុណ្ណោះ​។ ផ្ទុយ​ពី​ចម្លើយ​បដិសេធ ពួក​ជនជាប់ចោទ​មិន​មាន​ភស្តុ​តាង​ដោះ​បន្ទុក​ទេ ។ លោក តុ​ប ឈុ​ន​ឡុ​ង ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​បាន​ធ្វើ​សេចក្ដីសន្និដ្ឋាន​តម្កល់​នូវ​បទ​ចោទ​លើ​ជនជាប់ចោទ​ឲ្យ​នៅ​ជា​ធរមាន និង​សំណូមពរ​ឲ្យ​តុលាការ​ផ្ដន្ទាទោស​លើ​ជនជាប់ចោទ​ឲ្យ​បាន​ធ្ងន់ធ្ងរ​ដោយសារ​ពួក​ជន​ត្រូវ​ចោទ​ប្រព្រឹត្ត​បទល្មើស​មិន​រាងចាល ឆ្លើយ​កុហក​តុលាការ ការពារ​ជន​ត្រូវ​ចោទ​ក្នុង​ការ​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន ៕