ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកស្រី​មី​ឡា​នី​ញ៉ា​ត្រាំ បដិសេធ​មិន​ទៅ​រស់នៅ​ក្នុង​សេត​វិមាន

7 ឆ្នាំ មុន

លោកស្រី​មី​ឡា​នី​ញ៉ា ត្រាំ ពុំ​ដូច​ជា​ស្ដ្រី​ទី​មួយ​អា​មេ​រិ​ក​ឯទៀត​ៗ​ឡើយ ។ ខណៈ​សល់​ពេល​តែ​២​ថ្ងៃ​ទៀត ស្វាមី​លោកស្រី លោក​ដូ​ណាស់ ត្រាំ ឡើង​កាន់​តំណែង អនាគត​ស្ដ្រី​ទី​មួយ​រូប​នោះ សម្រេច​មិន​រើ​ឥ​វ៉ា​ន់​

លោកស្រី​មី​ឡា​នី​ញ៉ា ត្រាំ ពុំ​ដូច​ជា​ស្ដ្រី​ទី​មួយ​អា​មេ​រិ​ក​ឯទៀត​ៗ​ឡើយ ។ ខណៈ​សល់​ពេល​តែ​២​ថ្ងៃ​ទៀត ស្វាមី​លោកស្រី លោក​ដូ​ណាស់ ត្រាំ ឡើង​កាន់​តំណែង អនាគត​ស្ដ្រី​ទី​មួយ​រូប​នោះ សម្រេច​មិន​រើ​ឥ​វ៉ា​ន់​ទៅ​រស់នៅ​ក្នុង​សេត​វិមាន​ជាមួយ​ស្វាមី​ឡើយ ផ្ទុយ​ពី​ភរិយា​ប្រធានាធិបតី​អា​មេ​រិ​ក​ឯទៀត​ៗ ចាប់តាំងពី​ឆ្នាំ​១៨០០​មក ។

ថ្ងៃ​ទី​២០ មក​រា លោកស្រី​ពិតជា​មាន​វត្ដមាន​ក្នុង​ពិធី​ចូល​កាន់​តំណែង​របស់​ស្វាមី ក៏​ប៉ុន្ដែ​នឹង​វិល​មក​កាន់​ក្រុង​ញូ​វ​យ៉​ក​វិញ ។ លោកស្រី​មក​នៅ​ក្រុង​ញូ​វ​យ៉​ក ដើម្បី​បាន​នៅ​ជិត​កូនប្រុស​បា​រ៉ុ​ន ត្រាំ ដែល​បន្ដរ​ការ​សិក្សា​ក្នុង​សាលា​ឯកជន​មួ​យ ព្រោះ​ពិបាក​ប្ដូ​សាលា​ពាក់កណ្ដាល​ឆ្នាំ​សិក្សា សម្រាប់​កូនប្រុស​អាយុ​១០​ឆ្នាំ​នោះ ។

យោង​តាម​មនុស្ស​នៅ​ជុំវិញ​ខ្លួន​លោក​ត្រាំ ថា លោកស្រី​មី​ឡា​នី​ញ៉ា ពុំ​ចង់​ក្លាយជា​ស្ដ្រី​ទី​មួយ​ផង​ទេ ៕