ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ប៊ូ​ស ឪពុក និង​ភរិយា ចូល​មន្ទីរពេទ្យ

7 ឆ្នាំ មុន

អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក ច​ច​អេ​ច ដាប់​ប៊​ល​យូ​ប៊ូ​ស លោក​ប៊ូ​ស ឪពុក​អាយុ​៩២​ឆ្នាំ បាន​ចូល​មន្ទីរពេទ្យ​នៅ​រដ្ឋ​តិច​សាស់ ចាប់តាំងពី​ថ្ងៃ​ទី​១៤ មក​រា​មក​ម្ល៉េះ ដោយសារ​ក្អក​ខ្លាំង ។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨

អតីត​ប្រធានាធិបតី​អា​មេ​រិ​ក លោក ច​ច​អេ​ច ដាប់​ប៊​ល​យូ​ប៊ូ​ស លោក​ប៊ូ​ស ឪពុក​អាយុ​៩២​ឆ្នាំ បាន​ចូល​មន្ទីរពេទ្យ​នៅ​រដ្ឋ​តិច​សាស់ ចាប់តាំងពី​ថ្ងៃ​ទី​១៤ មក​រា​មក​ម្ល៉េះ ដោយសារ​ក្អក​ខ្លាំង ។ នេះ​ជា​ការ​ប្រកាស​កាលពី​ថ្ងៃ​ទី​១៨ មក​រា របស់​អ្នក​នាំ​ពា្យ​លោក ។ ចំណែក​ភរិយា​លោក លោកស្រី បា​បា​រ៉ា ដែល​ក្អក​ខ្លាំង​ដូច​គ្នា​ក៏​ចូល​មន្ទីរពេទ្យ​ដែរ ។

ក្នុង​សេចក្ដី​ប្រកាស​មួយ អ្នកនាំពាក្យ​លោក JIM MCGRATH គូសបញ្ជាក់​ថា ថ្ងៃ​ទី​១៨ មក​រា លោក​ប៊ូ​ស ឪពុក​ចូល​ក្នុង​ផ្នែក​សង្គ្រោះ​បន្ទាន់​នៃ​មន្ទីរពេទ្យ​ក្នុង​ប៊ូ​ស្ដុ​ន ដោយសារ​បញ្ហា​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ទាក់ទិន​នឹង​ជំងឺ​រលាក​សួត ។

អ្នកនាំពាក្យ​ក៏​ប្រកាស​ដែរ​ថា ភរិយា​អតីត​ប្រធានាធិបតី​រូប​នោះ លោកស្រី​បា​បា​រ៉ា ប៉ូ​ស អាយុ​៩១​ឆ្នាំ បាន​ចូល​មន្ទីរពេទ្យ​នា​ព្រឹក​ថ្ងៃ​ទី​១៨ មក​រា ជា​ការ​ប្រុង​ប្រយ័ត្ន​ក្រោម​យាន​អាកា​រៈ​ហត់​និង​ក្អក​ខ្លាំង ៕