លោក​មួន ម៉ា​រ៉ា បង្កើត​ក្លិប​ឆេ​ម​ពាន​លើក​ស្ទួយ​វិស័យ​កីឡា​ស្នូក​ឃើ


រាជធានី​ភ្នំពេញ ៖ ស្នូក​ឃើ ជា​កីឡា​មួយ​ប្រភេទ​ដែល​កំពុង​តែ​មានការ​ពេញ​និយម​យ៉ាង​ខ្លាំង​នៅ​លើ​ពិភពលោក ជា​ពិសេស​នៅ​បណ្ដា​ប្រទេស​អឺរ៉ុប ។ ដោយឡែក នៅ​ប្រទេស​កម្ពុជា​វិញ​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​ក៏​មាន​សកម្មភាព​ផុលផុស​ណាស់​ដែរ ប៉ុន្តែ​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ កីឡា​ស្នូក​ឃើ​មិនសូវ​មានការ​ចាប់អារម្មណ៍ប៉ុន្មាន​នោះ​ទេ ។

ដោយ​មើលឃើញ​ពី​បញ្ហា​ដូច​រៀបរាប់​ខាងលើ​នេះ​ហើយ​ទើប​កាលពី​ថ្ងៃ​ទី​១៨ មក​រា កន្លង​មកនេះ លោក​មួន ម៉ា​រ៉ា អ​តី​តារាចម្រៀង​ល្បី​មួយ​រូប បាន​បើក​សម្ពោធ​ក្លិប​កីឡា​ស្នូក​ឃើ​យីហោ​ «​ឆេ​ម​ពាន​» ​ដែល​មាន​ទីតាំង​ស្ថិត​នៅ​សង្កាត់​ផ្សារ​ដេប៉ូ ក្នុង​គោលបំណង​ក្រៅពី​ស្វែងរក​ប្រាក់​ចំណូល​ប្រចាំ​ថ្ងៃ​ខ្លះ​ក៏​ចង់​គាស់​រំលើង​វិស័យ​កីឡា​មួយ​នេះ​ឱ្យ​រស់​ឡើង​វិញ​ផង​ដែរ ។ មួយវិញទៀត លោក​ចង់​ជំរុញ​ឱ្យ​កីឡា​ស្នូក​ឃើ​ក្លាយជា​ព្រឹត្តិការណ៍​កីឡា​ប្រកួត​ថ្នាក់​ជាតិ​ផង​ដែរ ។

លោក មួន ម៉ា​រ៉ា ម្ចាស់​ក្លិប​​កីឡា​ស្នូក​ឃើ​ឆេ​ម​ពាន និយាយ​ថា កីឡា​ស្នូក​ឃើ​ ត្រូវ​បាន​គេ​លុប​ចេញពី​បញ្ជី​ប្រកួត​ថ្នាក់​ជាតិ​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។ ហេតុ​ដូច្នេះ​ហើយ​ទើប​លោក​មាន​បំណង​ទាក់ទង​ក្រសួង​អប់រំ យុវជន និង​កីឡា ក៏​ដូច​ជា​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ដើម្បី​បង្កើត​សហព័ន្ធ​កីឡា​មួយ​នេះ​ជា​ផ្លូវការ ព្រោះ​លោក​ចង់ឱ្យ​កីឡា​មួយ​នេះ​មានឱកាស​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំឆ្នាំ​ដូច​ប្រភេទ​កីឡា​ដទៃ​ទៀត​ដែរ ។

លោក​បញ្ជាក់​ថា ក្លិប​កីឡា​ឆេ​ម​ពាន​នេះ ​នឹង​អាច​ក្លាយជា​កន្លែង​សម្រាប់​បណ្ដុះបណ្ដាល​កីឡាករ​ថ្នាល​ឱ្យ​ក្លាយជា​កីឡាករ​ជម្រើសជាតិ​សម្រាប់​ចូលរួម​ប្រកួត​ថ្នាក់​ជាតិ និង​អន្តរ​ជាតិ​នា​ពេល​អនាគត​ផង​ដែរ ។

លោក​បន្ត​ថា ក្រៅពី​ក្លិប​ឆេ​ម​ពាន​មួយ​នេះ លោក​នឹង​ព្យាយាម​កៀងគរ​ឱ្យ​មានការ​បង្កើត​ក្លិប​ផ្សេង​ៗ​ជា​ច្រើន​ទៀត ដើម្បី​បង្កើត​ឱ្យ​មាន​កីឡាករ​អាជីព​ប្រចាំ​ក្លិប​នីមួយ​ៗ​សម្រាប់​ប្រកួត​ជ្រើសរើស​ជើងឯក​ប្រចាំ​កម្រិត​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​បាន ។ ក្លិប​កីឡា​ស្នូក​ឃើ​ឆេ​ម​ពាន​របស់​លោក​ដែល​ទើប​បើក​សម្ពោធ​ជា​ផ្លូវការ​នា​ពេល​នេះ​ចំណាយ​ដើមទុន​អស់​២០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ