ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក ASSANGE ត្រៀម​ទៅ​កាន់​អា​មេ​រិ​ក បើ​សិទ្ធិ​ទាំងឡាយ​របស់​លោក​មានការ​ធានា

7 ឆ្នាំ មុន

តាម​អីុ​ន​ធើ​រ​ណេ​ត​ផ្សាយ​នា​ថ្ងៃ​ទី​១៨ មក​រា ស្ថាបនិក WIKILEAKS លោក JULIAN ASSANGE អះអាង​ថា លោក​ត្រៀមខ្លួន​ទៅ​កាន់​សហរដ្ឋ​អា​េ​ម​រិ​ក​ជា​កន្លែង​លោក​អាច​រង​ការ​ចោទប្រកាន់​ធ្ងន់ធ្ងរ​ក្នុង​លក្ខខណ្ឌ​

តាម​អីុន​ធើ​រ​ណេ​ត​ផ្សាយ​នា​ថ្ងៃ​ទី​១៨ មក​រា ស្ថាបនិក WIKILEAKS លោក JULIAN ASSANGE អះអាង​ថា លោក​ត្រៀមខ្លួន​ទៅ​កាន់​សហរដ្ឋ​អា​េ​ម​រិ​ក​ជា​កន្លែង​លោក​អាច​រង​ការ​ចោទប្រកាន់​ធ្ងន់ធ្ងរ​ក្នុង​លក្ខខណ្ឌ​ដែល​សិទ្ធិ​ទាំងឡាយ​របស់​លោក​ត្រូវ​បាន​ធានា ។

បន្ទាប់​ពី​ការ​សម្រេច​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា លើកលែងទោស​ឱ្យ​នាង CHELSEA MANNING ដែល​ទទួល​ការ​កាត់ទោស​កាលពី​ឆ្នាំ​២០១៣ ដាក់គុក​៣៥​ឆ្នាំ​ពី​បទ​បញ្ជូន​ឯកសារ​សម្ងាត់​ជាង​៧០០.០០០ ឱ្យ WIKILEAKS វ៉េបសាយ​នេះ​សរសេរ​បង្ហោះ​តាម TWITTER ថា លោក ASSANGE ត្រៀមខ្លួន​ទៅ​កាន់​សហរដ្ឋ​អា​មេ​រិ​ក​ក្នុង​លក្ខខណ្ឌ​ដែល​បណ្តា​សិទ្ធិ​របស់​លោក​ត្រូវ​បាន​ធានា ។

កាលពី​ស​ប្តា​ហ៍​មុន WIKILEAKS ធ្លាប់​និយាយ​ថា លោក JULIAN ASSANGE នឹង​យល់ព្រម​ឱ្យធ្វើ​បត្យាប័ន​ទៅ​កាន់​សហរដ្ឋអាមេរិក ប្រសិនបើ​ប្រធានាធិបតី​អា​មេ​រិ​ក​ធ្វើការ​លើក​លែងទោស​ដល់​នាង CHELSEA MANNING ។ ទោះ​យ៉ាងណា បណ្តា​អ្នក​ទទួលខុសត្រូវ​នៃ​សេត​វិមាន​អះអាង​ថា ពុំ​មាន​ទំនាក់ទំនង​ណាមួយ​រវាង​សារ​នេះ​របស់ WIKILEAKS និង​ការ​សម្រេចចិត្ត​របស់​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា ឡើយ ។

មេធាវី​របស់​លោក ASSANGE នៅ​សហរដ្ឋអាមេរិក លោក BARRY POLLACK រំលឹក​ថា កូនក្តី​របស់​លោក​នៅ​ពុំ​ទាន់​មានការ​ចោទប្រកាន់​ជា​ផ្លូវការ​នៅឡើយ នៅ​សហ​រដ្ឋ​អាមេរិក និង​ថា ក្រសួងយុត្តិធម៌​អា​មេ​រិ​ក​ក៏​ពុំ​មាន​ស្នើ​សុំ​ធ្វើ​បត្យាប័ន​រូប​លោក​ដែរ ។

លោក JULIAN ASSANGE ភៀសខ្លួន​នៅ​ក្នុង​ស្ថានទូត​អេក្វាទ័រ​ប្រចាំ​ក្រុង​ឡុ​ង​ដ៍​ចាប់តាំងពី​ខែមិថុនា ឆ្នាំ​២០១២ មក ដើម្បី​ចៀសវាង​ពី​ការ​ចាប់​បញ្ជូន​ខ្លួន​លោក​ទៅ​កាន់​ស៊ុ​យ​អ៊ែ​ត ដែល​នៅ​ទីនោះ លោក​ទទួល​ការ​ចោទប្រកាន់​ពី​បទ​ចាប់រំលោភ​ដែល​លោក​បាន​បដិសេធ ៕